Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អញ្ជើញ​ចុះ​ពិនិត្យ​ការសាងសង់​ទីលាន​បាល់ទាត់​និង​សមិទ្ធផល​នានា ​ក្នុង​អនុវិទ្យាល័យ​ដូង ​ត្រៀម​ដាក់​សម្ពោធ​ជា​ត្រូវការ​នា​ថ្ងៃ​ខាងមុខនេះ

spot_img

​ខេត្តស្វាយរៀង​៖​លោក ហុង វិ​ណុល ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​បានធ្វើ​ការណែនាំ​ដល់​ក្រុម​ជាង​ម៉ៅការ​សំណង់​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​គឺ​ធ្វើ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ដើម្បីឱ្យ​សំណង់​មានគុណ​ភាព​ប្រើប្រាស់​បានយូរ​អង្វែង មិន​ងាយ​ខូច ហើយ​ម្យ៉ាងទៀត​ត្រូវធ្វើ​ឱ្យបាន​ឆាប់រហ័ស ងាយស្រួល​ឱ្យ​សិស្សានុសិស្ស​បាន​លេង​កីឡា​ដើម្បី​សុខភាព ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន បង្កើន​ប្រាជ្ញា​និង​ស្រលាញ់​កីឡា​ផងដែរ​។

​លោក ហុង វិ​ណុល បាន​មានប្រសាសន៍​បន្ថែមទៀត​ថាៈ​ចំពោះ​សមិទ្ធផល​ទាំងអស់នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ថែរក្សា​ឱ្យបាន​យូរអង្វែង​ដើម្បី​ទុកជា​គុណប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​និង​ត្រូវ​ជួយ​ជំ​រុញឱ្យ​សិស្សានុសិស្ស​ទាំងអស់​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​ចេះ​ស្រលាញ់​កីឡា​និង​ចេះ​លេង​កីឡា​និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ។​

​ជា​ប្រវត្តិសាស្ត្រ​នៅលើ​ទឹកដី​ឃុំ​ដូង​ស្រុក​រមាសហែក​ខេត្តស្វាយរៀង ដែល​នឹងមាន​ទីលាន​បាល់ទាត់ រួមមាន​បន្ទប់ទឹក​និង​កន្លែង​អង្គុយ​ទស្សនា​ដ៏​ស្រស់ស្អាត​ជា​អំណោយ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ដូង​ស្រុក​រមាសហែក បាន​នឹង​កំពុង សាងសង់​ទុក​សម្រាប់​ជា​ចំណងដៃ​ជូន​ដល់​អនុវិទ្យាល័័យ​ដូង​ដើម្បីឱ្យ​សិស្សានុសិស្ស​កូនចៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បាន​លេង​កីឡាបាល់ទាត់​ផង​និង​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​នៅក្នុង​ខេត្តស្វាយរៀង​ផងដែរ​។​

​លោក ពៅ យ៉ុ​ក នាយក​សាលា​អនុវិទ្យាល័យ ដូង បាន​មានប្រសាសន៍​ឱ្យដឹងថាៈ​ជាមួយនឹង​សមិទ្ធផល​នានា​ដែល​បាន​នឹង​កំពុង​កសាង ជាពិសេស​គឺ​ទីលាន​បាល់ទាត់​ប្រកបដោយ​សោភ័ណភាព​ទៅតាម​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​នោះ​គឺជា​មោទនភាព​បំផុត​សំរាប់​សាលា​ហើយ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ដូង​នាពេល​កន្លងមក​គឺ​ពុំ​ធ្លាប់មាន​ទីលាន​បាល់ទាត់ ដូច្នេះ​ឡើយ​សំរាប់​ឃុំ​.​ក៏ដូចជា​លោកគ្រូ​.​អ្នកគ្រូ រួម​និង​សិស្សានុសិស្ស​គឺមាន​ទឹកចិត្ត​រីករាយ​ក្រៃលែង​ដោយសារ​សមិទ្ធផល​ទាំងអស់នេះ​បានកកើតឡើង​យ៉ាង​ព្រោងព្រាត​មិន​នឹកស្មាន​ដល់​ថា​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ​នោះទេ​។​

​លោកនាយក​សាលា​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ហុង វិ​ណុល ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដូង​និង​សហការី ដែល​នាពេល​កន្លងមក​ក៏ដូចជា​នាពេល​បច្ចុប្បន្ន​តែងតែមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការជួយ​ទំនុកបំរុង​ក៏ដូចជា​ការកសាង​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​មូលដ្ឋាន​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​សក្ដិ​សមជា​មន្ត្រី​ដែល​បំរើ​រាស្ត្រ​យ៉ាងពិត​ប្រាកដ​។​

​សូមបញ្ជាក់​ផងដែរ​ថាៈ ទីលាន​បាល់ទាត់​ដែល​បាន​នឹង​កំពុង​កសាង​នាពេលនេះ​គឺ​បានចាប់ផ្តើម​សាងសង់​អស់​រយៈពេល​ជិត​២​ខែ​កន្លងមកហើយ​.​ហើយ​បាន​ចំណាយ​ក្នុងការ​សាងសង់​អស់​ថវិកា​រាប់រយ​លាន​រៀល​នឹងត្រូវ​ធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេល​ឆាប់ៗ​ខាងមុខនេះ ៕

វ៉ៃ​កូ​

spot_img
×