Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានទំនាស់ ចាក់​នឹង​ចំពុះទុង ម្នាក់​ដេកពេទ្យ ម្នាក់​ជាប់គុក​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​មុខកំពូល បានឲ្យដឹងថា នគរបាល​បាន​បង្ក្រាប ករណី​ហិង្សា​ដោយ​ចេតនា ដោយ​ម្នាក់​ដេកពេទ្យ ម្នាក់​ដេក​គុក ខណៈពេល​ពួកគេ​ទាំង​ពីរ​នាក់ ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា ជនដៃដល់ កាន់​ដែក ចំពុះទុង ចាក់​ជនរងគ្រោះ បណ្តាលឲ្យ​រងរបួស កើតហេតុ​ថ្ងៃទី​១៩.០៦.២០១៨ វេលា​ម៉ោង​១៨ ចំណុច​ក្រោមផ្ទះ​ឈ្មោះ​ណៃ ចែ ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​

​នគរបាល​ស្រុក​មុខកំពូល បានបញ្ជាក់​ថា ជនរងគ្រោះ ឈ្មោះ​ឆាំ ឈឿន ភេទ​ប្រុស អាយុ​៣២ ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល មុខរបរ កសិករ ។ ជនសង្ស័យ ឈ្មោះ​ហេង សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក ដែក​ចំពុះទុង​ចំនួន​១​។​

​កន្លងមក នៅ​ឆ្នាំ​២០១៦ ជនសង្ស័យ និង​ជនរងគ្រោះ ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា ហើយ​ក្រោយ​មក​ជនសង្ស័យ តែងតែ​ជេរប្រមាថ ដល់​ជនរងគ្រោះ​ថែមទៀត​ផង​។ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧.៣០​នាទី ជនរងគ្រោះ​កំពុង​ដេក​មើល​ទូរទស្សន៍ នៅ​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​បាន ដើរចូល​ទៅ​ដល់​កន្លែង​កើតហេតុ​នោះ​ដែរ ដោយ​កាន់​ដែក ចំពុះទុង​នៅ​នឹង​ដៃ ហើយ​បាន​ដក​ដែក​ចំពុះទុង​នោះ​ចេញពី ស្រោម​បំណង​ចាក់​ជនរងគ្រោះ តែ​ត្រូវបាន​ឈ្មោះ ពៅ និង ឈ្មោះ​វង ចាប់​ដក​យក​ដែក​ចំពុះទុង​នោះ​ចេញ ពេល​នោះ​ជនសង្ស័យ បាន​និយាយ​គំរាម ជន​រងគ្រោះ​ថា (​ចាំ​មើល​ថ្ងៃ​ណាមួយ ពូជ​អ្ហែង អញ​ចាក់​សម្លាប់​ទាំងអស់​) បន្ទាប់​មក​ជនសង្ស័យ ក៏​បាន​ស្ទុះ​ចូល​ទៅ​វាយ​ជនរងគ្រោះ​១​ដៃ ចំ​ក្រោម​ភ្នែក​ខាងឆ្វេង​បណ្ដាល ឲ្យ​ហើម​ជាំ​ហើយ​ក៏​ត្រូវបាន​អ្នក​ជិត ខាង​ចូល​ឃាត់​បំបែកចេញ​។ ក្រោយមក​ជនរងគ្រោះ បាន​រាយការណ៍ មក​នគរបាល​ប៉ុស្តិ៍​ព្រែក​អញ្ចាញ ហើយ​កម្លាំង​បាន ក៏​ចុះ​ទៅដល់​កន្លែង កើតហេតុ​និង​បាន​នាំ​ខ្លួន ជនសង្ស័យ​មក​ធ្វើ​ការសាកសួរ​នៅ​ប៉ុស្តិ៍​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឆ្លើយ​បំភ្លឺ​បាន ដោយសារ​ស្រវឹងស្រា​ជោកជាំ ហើយក៏​បាន​បញ្ជូន​ជនសង្ស័យ មក​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×