Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! ភ្ញៀវទេសចរ​៣​នាក់ កំពុង​ថតរូប​លើ​ផ្ទាំង​ថ្ម​សុខៗ ស្រាប់តែ​រលក​សមុទ្រ​ដ៏​ខ្លាំងក្លា​ឆ្មក់​វាយ​ពន្លិច​យ៉ាង​សាហាវ លង់​ស្លាប់​ម្នាក់ (​វីដេអូ​)

spot_img

​កាសែត Daily Mail នៅ​ថ្ងៃទី​១៩ ខែមិថុនា បាន​រាយការណ៍​ពី​ហេតុការណ៍ ជាមួយ​វីដេអូ​កត់ត្រា​ដ៏​រន្ធត់ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ភ្ញៀវទេសចរ​ជនជាតិ​ឥណ្ឌា​៣​នាក់ ត្រូវបាន​វាយប្រហារ​ដោយ​រលក​ដ៏​ខ្លាំងក្លា​មួយ និង​ធ្វើ​ឲ្យ​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំង​៣ លង់ទឹក និង​បាត់​ខ្លួន​ក្នុង​សមុទ្រ​គួរ​ឲ្យ​អាសូរ ។​

​ភ្ញៀវទេសចរ​ទាំង​៣​នាក់​នេះ ត្រូវបាន​ដឹងថា មកពី Tamil Nadu ប្រទេស​ឥណ្ឌា ។ ពួកគេ​បានមក​លេង​ឆ្នេរសមុទ្រ​នេះ ដើម្បី​ថតរូប​អនុស្សាវរីយ៍​នៅលើ​ផ្ទាំង​ថ្ម ប៉ុន្តែ ជា​អកុសល ស្រាប់តែ​រលក​ស៊ូណាមិ​ដ៏​ខ្លាំងក្លា​មួយ​បាន​កើតឡើង និង​វាយប្រហារ​មកលើ​ពួកគេ​យ៉ាង​សាហាវ ។ ភ្លាមៗ​នោះ បុរស​ម្នាក់ ក្នុងចំណោម​នោះ បាន​ត្រូវ​រលក​វាយ​ពន្លិច​ចូលក្នុង​សមុទ្រ​បាត់ស្រមោល​តែម្តង ។ ហើយ​ប្រុស​ស្រី​២​នាក់​ទៀត ដែល​រួច​ផុតពី​ការវាយប្រហារ បាន​ព្យាយាម​ចាកចេញ​ពីរ​លក​ដ៏​កំណាច​នេះ​យ៉ាង​ត្រដាបត្រដួស ។​

​បុរស​ដែល​បាន​បាត់​ខ្លួន​នោះ ត្រូវ​បានដឹងថា​មានឈ្មោះ Tanner Kumaran អាយុ ២៨ ឆ្នាំ ។ ហើយ​សាកសព​របស់គាត់ ត្រូវបាន​រកឃើញ​ក្រោយមក ។

រូបភាពដ៏រន្ធត់​ ត្រូវបាន​កត់​ត្រា​ដោយ​មនុស្ស​ទី៤ ​ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​ដាច់​ស្រយាល​មួយ ៕ ឧ​ត្ត​ម​

spot_img
×