Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន​ទេសចរណ៍​ចិន ទិញ​ប៉ះ​សំបុត្រ​ទស្សនា World Cup ក្លែងក្លាយ​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ ខកចិត្ត​យ៉ាងខ្លាំង

spot_img

​គេហទំព័រ The Cover របស់​ចិន បាន​ដកស្រង់​សេចក្តីប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​រុស្ស៊ី​ឲ្យដឹងថា រដ្ឋាភិបាល​ប្រទេស​នេះ​កំពុង​ស៊ើបអង្កេត​ក្រុមហ៊ុន​រុស្ស៊ី​មួយ ដែល​បាន​លក់​សំបុត្រ​ក្លែង​ចំនួន ៣.៥០០​សំបុត្រ ឲ្យទៅ​ភ្ញៀវទេសចរ និង​ទី​ភ្នាក់ងារទេសចរណ៍​ចិន ។​

​មាន​សំបុត្រ​ជាង ១០.០០០​ដើម្បី​ទស្សនា World Cup ក្លែងក្លាយ​ត្រូវបាន​ដាក់​លក់​ពាសពេញ​ពិភពលោក ។​

​គួររំលឹកថា មាន​ជនជាតិ​ចិន​ដល់​ទៅ ៤០.០០០​នាក់ បាន​ទិញ​សំបុត្រ​សម្រាប់​ទស្សនា World Cup 2018 នៅ​ប្រទេស​រុស្ស៊ី ទោះបី​ក្រុមបាល់ទាត់​ប្រទេស​ខ្លួន ពុំ​បាន​ចូលរួម​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ​ក្តី ។​

​គួររំលឹកថា ស្ថានទូត​រុស្ស៊ី នៅ​ប្រទេស​ចិន បាន​ផ្សព្វផ្សាយ​ស្តីពី​សំបុត្រ​ចូល​ទស្សនា World Cup ក្លែងក្លាយ​ជាច្រើន​ភាសា ក្នុងនោះ​ក៏​មាន​ភាសា​ចិន​ផង​ដែរ ប៉ុន្តែ​ពលរដ្ឋ​ចិន​ជា​ច្រើន​នាក់ ពុំ​បាន​ចាប់អារម្មណ៍​លើ​ព័ត៌មាន​នេះឡើយ ហេតុនេះ​ទើប​ពួកគេ​បាន​ដឹង​ក្រោយពេល​ជួប​ប្រទះ​នូវ​ហេតុការណ៍​ជាក់ស្តែង ។ ជាអាទិ៍​នៅ​ថ្ងៃទី ១៦ ខែមិថុនា ភ្ញៀវទេសចរ​ចិន​ប្រមាណ ៣០​នាក់ ត្រូវបាន​បដិសេធ​មិនឲ្យ​ចូល​ពហុកីឡដ្ឋាន ដើម្បី​ចូលរួម​ទស្សនា​ការប្រកួត​រវាង Argentina និង Iceland ៕ ចន្ទ្រា​

spot_img
×