Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​ទូរស័ព្ទ​បាន​ហើយ​យក​ Account FB ម្ចាស់​ទូរស័ព្ទ​យកមក​Live ត្រូវបាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

spot_img

​កណ្តាល ​៖ នគរបាល​បាន​បង្ក្រាប​បុរស​ម្នាក់ ក្នុង​អំពើ​លួច ទូរស័ព្ទ និង​លុយ ខណៈពេលដែលបុរស​ជា​ជនសង្ស័យ​​បាន​លួច​ទូរស័ព្ទ​មួយ​គ្រឿង ហើយ​យក​ Account FB ម្ចាស់​ទូរស័ព្ទ យកមក ​Live កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​វេលា​ម៉ោង ​៥និង៣០​នាទី​ ចំណុច ភូមិ​ពពែ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​នគរបាល​ស្រុក​ពញាឮ បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​រស់ ផល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​លក់​គ្រឿង​សំណង់​មាន​ទីលំនៅ​ភូមិ​ពពែ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល ។ ជនសង្ស័យ​២​នាក់ ឈ្មោះ អ៊ិត រី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ​​ជនជាតិខ្មែរ​មុខរបរ​នេសាទ មាន​ទីលំនៅ​ភូមិ​ពពែ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)​និង​បក្ខពួក ឈ្មោះ សិទ្ធ ភេទ​ប្រុស​​អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្លែង​ដីដុះ​ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល (​គេចខ្លួន​) ។​

​សម្ភារៈ បាត់បង់​មាន ទូរស័ព្ទ​១​គ្រឿង ម៉ាក​HUAWEI ពណ៌​ស (​រកឃើញ​វិញ​) ។ ប្រាក់រៀល ជាង​១០​ម៉ឺន​រៀល​ ​ប្រាក់​ដុល្លារ ១.០០០​ដុល្លារ ។​ ​នៅ​ថ្ងៃ​១៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២.៣០​នាទី ជនរងគ្រោះ​បាន​ត្រឡប់ មក​ពី​ហូប​ការ​គេ​វិញ ពេល​មកដល់​ផ្ទះ ជនរងគ្រោះ​បាន​​ដោះ​សម្លៀកបំពាក់​ទុក​លើ​ប៉ាវ​អ៊ី ដោយ​មាន​កូន​កាបូប​ទុក​លុយ​មាន​ចំនួន ដូចខាងលើ នៅ​ក្នុង​ហោប៉ៅ​ខោ​នោះ​ផងដែរ​ ​ចំណែក​ទូរស័ព្ទ​ជនរងគ្រោះ បាន​ដាក់បញ្ចូល​ថ្ម​លើ​តុ​មុខ​ទូរទស្សន៍ រួច​ជនរងគ្រោះ ក៏​ដេកលក់​នៅ​លើ​គ្រែ​តែម្តងទៅ​។​

​លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥​ព្រឹក​ជនរងគ្រោះ​បាន​ភ្ញាក់​ពី​ដំណេក រួចហើយ​បាន​យក​ទូរស័ព្ទ​នៅ​កន្លែង​បញ្ចូល​ថ្ម​​ស្រាប់តែ​បាត់​មិនឃើញ រួច​ទៅ​បាន​ទៅ​ស្ទាប​ហោប៉ៅ​ខោ​របស់ខ្លួន រក​កូន​កាបូប​ដាក់​លុយ ស្រាប់តែ​ឃើញ​បាត់​លុយ​មិន​ឃើញ​​សល់​តែ​កូន​កាបូប​មាន​លុយ​ចំនួន ៥០០​រៀល ក្នុង​កាបូប​ទុក​នៅ​លើ​ប៉ៅ​អី​។ លុះដល់​វេលា​ម៉ោង​១៣.៣០​នាទី ថ្ងៃ ខែ ឆ្នាំ​ដដែល​​កូន​របស់​ជនរងគ្រោះ បាន​ឆែក​មើល facebook ស្រាប់តែ​ឃើញ​ឈ្មោះ អ៊ិត រី​ម បាន account Facebook របស់​ឪពុក​ខ្លួន​​ថត​បង្ហោះ​រូបភាព​ផ្ទាល់ខ្លួន ពេល​នោះ​ទើប​ដឹងថា ឈ្មោះ អ៊ិត រី​ម ជា​អ្នក​ចូល​លួច​ទូរស័ព្ទ បន្ទាប់មក​ជនរងគ្រោះ​ក៏​​បាន​ប្តឹង​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រៃ​លាស់ ដោយ​ចោទប្រកាន់​ទៅលើ​ជនសង្ស័័យ ដែល​មាន​ឈ្មោះ​ខាងលើ​នោះ​តែម្ដង បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទូរស័ព្ទ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុព​ញា​ឮ​​ដើម្បី​សាកសួរ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ​អ៊ិត រី​ម បាន​សារភាព​ថា ៖ នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត​​ឈ្មោះ​សិទ្ធ បាន​ទិញ​ស្រា​បៀរ​១​យួរ​ផឹក ពេល​ផឹក​អស់​ស្រា ខ្លួន​ក៏​យក​ថ្នាំញៀន​ជក់ ជាមួយ​ឈ្មោះ​សិទ្ធ ពេលនោះ​ខ្លួន និង​ឈ្មោះ​សិទ្ធ​​បាន​និយាយ​គិត​គ្នា​ថា នឹង​ធ្វើ​សកម្មភាព​ចូល​លួច​សម្ភារៈ ក្នុងផ្ទះ​របស់​ជនរងគ្រោះ ដោយ​ពេលនោះ​ខ្លួន​ជា​អ្នក​ចូល​លួច យកបាន​ទូរស័ព្ទ​ ។ ​រីឯ​ឈ្មោះ សិទ្ធ ខ្លួន​ពុំ​ដឹងថា លួច​បាន​អ្វីខ្លះ​ទេ​។ បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​អ៊ិត រី​ម កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​​ដើម្បី​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×