Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ​ម៉ែន សំអន ​៖​ ប្រទេស​មាន​សុខសន្តិភាព ​ទើប​យើង​មាន​ឱ​កាស​បាន​ធ្វើ​បុណ្យ​ ធ្វើ​ទាន​ ដូច្នេះ​ត្រូវ​រួម​គ្នា​រក្សា​តំលៃ ​នៃ​សន្តិភាព​នេះ​អោយ​ស្ថិតស្ថេរ​គង់វង្ស​យូ​អង្វែង​

spot_img

ស្វាយរៀង​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​លើកឡើង​ថា​ប្រទេស​មាន​សុខ​សន្តិភាព​ទើប​យើង​មាន​ឪ​កាស​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន​និង​អភិវឌ្ឍ​ប្រទេស​ឥត​ឈប់​ឈរ​ដូច​សព្វថ្ងៃ​នេះ​ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​រក្សា​តំលៃ​នៃ​សន្តិភាព​នេះ​អោយ​ស្ថិតស្ថេរ​គង់វង្ស​យូ​អង្វែង​។​ការ​មាន​ប្រសាសន៍​លើកឡើង​បែប​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី សម្ពោធ​សាលា​ពុទ្ធិក​បឋមសិក្សា​នៅ​វត្ត​ពោធិ៍​បន្ទាយ ស្ថិតនៅក្នុង​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​នៅ ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំង​ពីរ​តែងតែមាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន និង​រួម សុខទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​សព្វ​បែប យ៉ាង​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា​។

​លោកជំទាវ​បាន​បន្តទៀតថា ការ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​សាលា​ពុទ្ធិក​បឋមសិក្សា​នា​ថ្ងៃនេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ចៅ ភិរុណ និង​លោកជំទាវ រួម​ជាមួយ​ពុទ្ធិ​បរិស័ទ​ចំណុះជើងវត្ត ដែល​បាន​ចំណាយ​ថវិកា​អស់ ១៤២.៦៣៨​ដុល្លារ ហើយក៏​ជាការ​ផ្សា​ភ្ជាប់​រវាង​ពុទ្ធចក្រ និង​អាណាចក្រ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល ហើយក៏​បាន​បញ្ជាក់​ឲ្យឃើញ​ពី​ប្រទេស​​​​ជាតិ ដែល​មាន​សុខសន្តិភាព និង​ការរីកចម្រើន​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​អនុ​ញ្ញតិ​ឲ្យ​យើង​ទាំង​គ្នា​បានរួម​គ្នា​ធ្វើបុណ្យ​ទាំងអស់គ្នា ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ។​

​ថ្លែង​ក្នុង​ពិធី​នោះ​ផងដែរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង អស់​គ្នា​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរណ៍​ទាំងអស់គ្នា និង​ត្រូវ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹតទៅ​នៅពេលខាងមុខ ហើយ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី ២០ ដើម្បី​ឲ្យ​គណបក្ស​ប្រជាជ​ន​កម្ពុជា​បាន​បន្ត​ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក ការអភិវឌ្ឍន៍​បន្ថែម​ទៀត​៕ ​វ៉ៃកូ​

    

spot_img
×