Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំរុញ​វិស័យ​ឧស្សាហកម្ម តែ​វិស័យ​កសិកម្ម នៅតែ​បន្ត​យកចិត្តទុកដាក់ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ ទុក​ដីធ្លី​ចោល និង​ធ្វើ​ចំណាកស្រុក​

spot_img

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទន្ទឹម​នឹង​ការជំរុញ​វិស័យ​ឧស្សាហកម្ម តែ​វិស័យ​កសិកម្ម នៅតែ​បន្ត​យកចិត្តទុកដាក់ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ ទុក​ដីធ្លី​ចោល និង​ធ្វើ​ចំណាកស្រុក​។ សម្តេច​បាន​លើកឡើង​ថា កម្ពុជា​មិន​អាច​រីកចម្រើន លូតលាស់​បានទេ ប្រសិនបើ​មិន​ជំរុញ វិស័យ​ឧស្សាហកម្ម​ឲ្យ​រីកចម្រើន​ទេនោះ ប៉ុន្តែ​វិស័យ​កសិកម្ម ក៏​នៅតែ​ជា​វិស័យ អាទិភាព​សម្រាប់​ជាតិ​។​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​កូនក្មួយ​កម្មករ​សរុប ១៧.៧៦៧​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៣ នៅក្នុង​ខេត្ត​តែ​កែវ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រោងចក្រ​សហគ្រាស ងាយ​នឹង​បាត់បង់ ប្រសិនបើ​មាន​ស្ថានភាព​មិន​ល្អ ដោយ​ពួកគេ​នឹង​រើ​រោងចក្រ ទៅ​ប្រទេស​ដទៃ ដែល​កំពុង​មាន​ប្រាក់​ឈ្នួល​ទាប​ជាង​កម្ពុជា ហើយ​បាន​អំពាវនាវ​ដល់​ថៅកែ និង​កម្មករ ត្រូវ​រួមគ្នា​ធ្វើឲ្យ​បរិយាកាស ការងារ​កាន់តែ​ល្អប្រសើរ ព្រោះ​កម្មករ និង​ថៅកែ គឺជា​តួអង្គ​ត្រូវ​រួម​សហការ​គ្នា ដោយ​មិន​អាច​ខ្វះ​បាន​ឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែងថា ការបណ្តេញ​កម្មករ កម្មការិនី​ចេញពី​ការងារ និង​ការធ្វើ​បាតុកម្ម​ដើម្បី​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​អ្វីមួយ មិនមែន​ជា​ជម្រើស​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គោលនយោបាយ​ពង្រាយ រោងចក្រ​មក​តាម​បណ្តា​ខេត្ត កំពុង​ដំណើរការ​យ៉ាង​ល្អប្រសើរ ។ ការវិនិយោគ​មកកាន់​ខេត្តតាកែវ នឹង​មាន​ច្រើន​ថែម​ទៀត ក្រោយពេល​ផ្លូវជាតិ​លេខ​២ បាន​សាងសង់ និង​ស្តារឡើងវិញ​រួចរាល់​។ ខេត្តតាកែវ គឺជា​ខេត្ត​មាន​សក្តានុពល​វិនិយោគ​ខ្ពស់ ហើយ​មាន​ដី​ទំនេរ ច្រើន​សម្រាប់​បង្កើត​រោងចក្រ សហគ្រាស​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ អំពី​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ ដើម្បី​ឲ្យ​កម្ពុជា ក្លាយទៅជា​ប្រទេស ដែល​មាន​ប្រាក់​ចំណូល មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ខេត្ត​តាកែវ​កាលពី​ទសវត្សរ៍​ឆ្នាំ ៨០ គឺជា​សមរភូមិ​ក្តៅ ហើយ​ទឹកដី​ខេត្ត​នេះ ជា​តំបន់​ដី​ធ្វើ​កសិកម្ម មិន​មាន​ការរីកចម្រើន និង​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ​ទេ តែ​ពេល​នេះ​ខេត្តតាកែវ មាន​រោងចក្រ​ជាច្រើន បាន​មក​វិនិយោគ ដែល​បាន​ការងារ ឲ្យ​កូនក្មួយ​ប្រជាពលរដ្ឋ នៅ​ខេត្ត​នេះ​មាន​ការងារ​ធ្វើ​។ សម្តេច​តេជោ ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា ខេត្ត​តាកែវ​នេះ មាន​សក្តានុពល​ល្អ​ណាស់ ចំពោះ​ការបង្កើត​រោងចក្រ ព្រោះ​តំបន់​នេះ មាន​នៅ​សល់​ដី​ធំៗ​ជាច្រើន ដែល​អាច​បង្កើត​រោង​ក​ច្របាន​ច្រើន​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ សង្ឃឹមថា នឹង​មាន​ការបង្កើត​រោងចក្រ ជាច្រើន​ថែមទៀត នៅតាម​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត ក្នុង​ខេត្ត​តាកែវ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា ថ្ងែទី​២០ មិថុនា ឆ្នាំ ២០១៨ នេះ​គឺជា​ខួប​លើក​ទី​៤១​ឆ្នាំ (២០​មិថុនា ១៩៧៧-២០ មិថុនា​២០១៨) នៃ​ការចេញដំណើរ​តស៊ូ​រំដោះ ប្រជាជន​កម្ពុជា របស់​សម្តេច​ផ្ទាល់ ឲ្យ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ នៅពេលនោះ គឺជា​ពេលវេលា​ដ៏​លំបាក​បំផុត ក្នុងការ​គូស​ផ្លូវ​ដើរ និង​សម្រេចចិត្ត ដើម្បី​រូប​សម្តេច​ផ្ទាល់​ផង និង​ដើម្បី​ប្រជាជន​កម្ពុជា ទាំងមូល​ផង ដែល​ជា​ការសម្រេចចិត្ត ដោយ​ការឈឺចាប់​ខ្លាំង​បំផុត ពី​ព្រោះ​សម្តេច​តេជោ​ត្រូវ​ចាកចេញ​ពី​ភរិយា និង​កូន​ជា​ទី​ស្រឡាញ់​ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​។​

​ទទ្ទឹម​នឹង​នេះដែរ សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​កូន​ក្មួ​យក​ម្មករ​កម្មការិនី​ទាំងអស់ ចូលរួម​ថែរក្សា​ការពារ​នូវ​អ្វី ដែល​យើង​មាន​សព្វថ្ងៃនេះ និង​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​រីកចម្រើន​បន្ត​ទៀត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សន្យា​ជាមួយ​កូនក្មួយ​កម្មករ​ថា នឹង​បន្ត​តំណែង​ជា​បេក្ខភាព នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ដើម្បី​បន្ត​នៅ​មើលថែ និង​រួមសុខ​រួម​ទុក្ខ ជាមួយ​កូនក្មួយ​កម្មករ​កម្មករិនី និង​ប្រជាពលរដ្ឋ​ទាំងអស់​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បង្កលក្ខណៈ​ងាយស្រួល ដល់​គណបក្ស​នយោបាយ​ផ្សេងៗ ដើម្បី​បាន​ជួបជុំ​ជាមួយ សមាជិក​សមាជិកា របស់​ខ្លួន​បាន​ងាយស្រួល ជាពិសេស​ក្នុង​ការលើក​ស្លាក គណបក្ស​ន​យោ​យ បាន​តាម​តំបន់​ផ្សេងៗ​ជាដើម​៕ ដោយ​៖​កូឡាប​

 

spot_img
×