Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​លើ​ការងារ ធ្វើ​ប្រទានកម្ម​ដីធ្លី​ស្ដីពី​ការ​បំបែក​ក្បាលដី​ក្នុង​បុរី​

spot_img

​ភ្នំពេញ​៖ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២០​មិថុនា មាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការធ្វើ​ប្រទានកម្ម និង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី និង​បំបែក​ក្បាលដី ក្នុង​បុរី​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ជំរុញ​ធ្វើ​ការងារ​នេះ ឲ្យបាន​លឿន​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​នី​មួយៗ ត្រូវ​ធ្វើ​ការត្រួតពិនិត្យ និង​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ឲ្យបាន​ច្បាស់ ដែល​រស់នៅ​តាម​តំបន់​មួយចំនួន​។​តំបន់​ខ្លះ​ត្រូវបាន​កំណត់ ដោយ​ស​.​ជ​.​ណ​រួចហើយ និង​ឈាន​ទៅ​ធ្វើ​ប្រទានកម្ម​ដី​នោះ និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​។​

លោក​បន្តថា មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សូរិយោដី រាជធានី​ភ្នំពេញ បាន​បំពេញ​ការងារ​ទាំងថ្ងៃទាំងយប់ លើ​ការងារ​បោះពុម្ព​សន្លឹក​ប័ណ្ណកម្មសិទ្ធិ ក៏​ដូច​ការងារ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ និង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​បងប្អូន​។​អាជ្ញាធរ​ខណ្ឌ​នីមួយៗ បានលើកឡើង​ពី​ទិន្នន័យ​តំបន់​ត្រូវធ្វើ​ប្រទានកម្ម​ដីធ្លី និង​ផលប៉ះពាល់​។​

​ពាក់​ពន្ធ័​នឹង​សំណើរ​សុំ​ការអនុញ្ញាតិ​ធ្វើ​ប្រទានកម្ម និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​មិន​រៀបរយ​លើដី​អាង​ស្តុក​ទឹក ទួលគោក​ទី​១ សង្កាត់​បឹងកក់​ទី​២ និង​អាង​ស្តុក​ទួលគោក​ទី​២ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក ដែល​មាន​ពាក់ព័ន្ធ​នឹង​ផ្លូវ​រថភ្លើង​ដែរនោះ លោក​ឃួង ស្រេង បញ្ជាក់ថា អង្គប្រជុំ​បាន​កំណត់​គម្លាត​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​សងខាង គឺ​ខាងត្បូង​ផ្លូវ​១១​ម៉ែត្រ និង​ខាងជើង​ផ្លូវ​១៥​ម៉ែត្រ ចាប់ពី​ត្រឡោកបែក​ដល់​វិថី​គីម​អ៊ី​ល​ស៊ុង ។​

​ចំណែក​អាង​ស្ដុក​ទឹក ត្រូវ​ទុក​ទំហំ​ទទឹង​ប្រឡាយ​២៤​ម៉ែត្រ និង​ទុក​ចំណី​ប្រឡាយ សម្រាប់​ធ្វើ​ផ្លូវ​និង​បុក​ស៊ី​ផាយ ដើម្បី​បញ្ជៀ​ស​ការរំលោភ​ប្រឡាយ​តទៅទៀត​។​ចំពោះ​កំណាត់​ផ្លូវ​អម​ផ្លូវ​រថភ្លើង ចាប់​ពី​ផ្លូវ​គីម អ៊ី​ល​ស៊ុង ដល់​រាជា​យ​ស្ម័យ​យាន​កម្ពុជា ត្រូវ​ថយ​១២​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​រថភ្លើង​។​នៅ​មាន​ទីតាំង​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ​តាម​និតិ​វិធី សុរិយោដី និង​ការផ្តល់​ប្រទានកម្ម​ដី ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យបាន​លឿន ឈាន​ទៅ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​បងប្អូន​៕ ដោយ​៖​កូឡាប​

 

spot_img
×