Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់ ហើយ​អ្នក​បើក​រត់​គេចខ្លួន​បាត់​

spot_img

​កណ្តាល​៖ ករណី​គ្រោះថ្នាក់​ចរាចរ ស្រី្ត​ម្នាក់ ជិះ​ម៉ូតូ ដួល​ខ្លួនឯង​បណ្តាលឲ្យ​ស្លាប់​នៅ​ថ្ងៃ​ពុធ ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ៥:៣០​នាទី នៅត្រង់​ចំណុច​ខាង​មុខ វិទ្យាល័យ​ហ៊ុន​សែន លើ​ផ្លូវជាតិ​លេខ​២១ ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។​

​នគរបាល​ក្រុង​តាខ្មៅ បានឲ្យដឹងថា មាន​មនុស្ស​ពីរ​នាក់ បាន​ម៉ូតូ​មួយគ្រឿង ម៉ាក wave ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1Z-5781 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ (​រត់​បាត់​) បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើក​ម៉ូតូ​គេច​មនុស្ស​ឆ្គួត ដែល​ដើរ​ឆ្លងផ្លូវ រួច​ម៉ូតូ​បាន​ដួល នៅលើ​ផ្លូវ បណ្តាល​ឲ្យ​អ្នករួមដំណើរ ពីក្រោយ​ឈ្មោះ​ឆាយ គឹម​សាន ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុ​ល្វាឯម​ខេត្ត​កណ្តាល (​រងរបួស​ធ្ងន់ ត្រូវ​បាន​ម៉ូតូ​កង់​បី ដឹកយក​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ រួច​ក៏​បាន​ស្លាប់ ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​តែម្តង​។ សព​តម្កល់​ទុក​នៅ​សាល​ដាក់​សព នៅ​មន្ទីរពេទ្យ​ជ័យជំនះ រង់ចាំ​បងប្អូន​មក​ទទួល ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ កណី​នេះ​បណ្តាលឲ្យ​ខូតខាត​ម៉ូតូ​ស្រាល​ចំនួន​មួយ​គ្រឿង​។ នគរបាល​ក្រុង​តាខ្មៅ បាន​សន្និដ្ឋាន​ជាបឋម​ថា មូលហេតុ មក​ពី​អ្នកបើកបរ​ម៉ូតូ​បើក​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​បាន​រត់គេចខ្លួន​បាត់ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×