Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កោះហៅ លោក សម រង្ស៊ី ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ពាក់ព័ន្ធ​ការ​ប្រមា​ឋ​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ​ ៖ ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​កោះអញ្ជើញ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជនសង្ស័យ ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ពាក់ព័ន្ធ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​។​

​លោក សៀង សុខ បាន​កោះហៅ​ជនសង្ស័យ សម រង្ស៊ី ឲ្យចូល​ខ្លួន ទៅ​ជាន់​ទី​២ បន្ទប់ “​ឋ​” នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩​ព្រឹក ដើម្បី​សាកសួរ អំពី​រឿង ករណី​ពាក់ព័ន្ធ​ការ​ប្រមា​ឋ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​គណនី​ហ្វេ​សប៊ុក ឈ្មោះ Sam Rainsy ជា​បន្តបន្ទាប់​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៨​។ សាមីខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកា​នេះ ឲ្យទាន់​ពេលវេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទង​នឹង​រឿន ខាងលើ​មក​ជាមួយ​ផង ប្រសិនបើ​មាន​៕​ ដោយ​៖​កូឡាប​

spot_img
×