Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រី​ស្អាត​តេ​ហៅ​ប្តី​ឲ្យ​មក​ប្រឈម​នឹង «​រឿង​ដ៏​ធំ​» ចែកចាយ​ពេញ​ភូមិ​៣​ឆ្នាំ​មកនេះ​ជាមួយគ្នា តែ​ប្តី​គ្រាន់តែ​លឺ​…

spot_img

​ស្ត្រី​ម្នាក់​បាន​តេ​ទូរស័ព្ទ​ទៅ​ប្តី​របស់​នាង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​ស្នើ​គាត់​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលីស និង​ត្រូវ​ហ៊ាន​ប្រឈមមុខ​នឹង​បទចោទប្រកាន់​ជួញដូរ​គ្រឿងញៀន​ជាមួយ​នាង ។​

​ស្ត្រី​ម្នាក់​ឈ្មោះ Panida Pattano អាយុ ២២ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅឯ​ផ្ទះ​របស់​នាង នៅក្នុង​ស្រុក Hat Yai បន្ទាប់ពី​ប៉ូលីស​រកឃើញ​ថ្នាំញៀន​ប្រភេទ​មេ​តា​អំ​ហ្វេ​តា​មីន (methamphetamine) ចំនួន ៣,០៨៩ គ្រាប់ និង​ថ្នាំ​ទឹកកក​ទម្ងន់ ៨ ក្រាម ដែល​ត្រូវបាន​លាក់ទុក​នៅក្នុង​ធុងសំរាម ។​

​ប៉ូលីស​បាន​ឆ្មក់​ចូល​របស់​ពួក​របស់​ពួកគេ នៅវេលា​ម៉ោង ១២ និង ៣០ នាទី ថ្ងៃ​ត្រង់នេះ បន្ទាប់ពី​ត្រូវបាន​គេ​រាយការណ៍​ថា ប្តី​ប្រពន្ធ​នេះ​កំពុង​លក់​ថ្នាំញៀន​នៅក្នុង​តំបន់​យ៉ាងសកម្ម ។​

​នាង Panida បាន​សារភាពថា នាង និង​ប្តី​ឈ្មោះ Krissada Charoensri អាយុ ៣០ ឆ្នាំ បាន​កំពុង​លក់ដូរ​គ្រឿង​នេះ​អស់​រយៈពេល ៣ ឆ្នាំ មកហើយ ។​

Panida បាន​តេ​ទៅ Krissad ហើយ​គាត់​ក៏បាន​យល់ព្រម​ចូលខ្លួន​ឲ្យ​ប៉ូលីស ប៉ុន្តែ រយៈពេល​១​ម៉ោង​ក្រោយមក គាត់​ពុំ​បានមក​បង្ហាញខ្លួន​ទេ ហើយ​នៅពេល​នាង​ព្យាយាម​ខូ​ល​ទៅ​ម្តងទៀត លេខ​ទូរស័ព្ទ​របស់គាត់​ពុំ​អាចទាក់ទង​បាន ៕ ឧ​ត្ត​ម​

spot_img
×