Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេ​ហ្ស៊ីប​-​រុស្ស៊ី ៖ ម្ខាង​ត្រៀម​វិល​ទៅ​ស្រុក ខណៈពេល​ក្រុម​ម្ចាស់ផ្ទះ ត្រៀម​ប្រកួត​ជុំ​បន្ត​

spot_img

​តារា​លេខ ១ របស់អេ​ហ្ស៊ី​ប ពុំ​បាន​បង្កើត​អ្វី​ថ្មី​ដល់​ក្រុម​នេះ​ទេ ដោយ​បាន​ត្រឹមតែ​ទាត់​បញ្ចូល​ទី ១ គ្រាប់ នៅ​នាទី​ទី ៧៣ ហើយ​ជា​បាល់ ប៉េ​ណា​ល់​ទី ទៅទៀត ។​

Salah (​ឆ្វេង​) វិលត្រឡប់​ចូល​តារាង​ក្រោយ​រងរបួស ។

​ដូច្នេះ​មានន័យថា ក្រុមបាល់ទាត់​អេ​ហ្ស៊ីប​ប្រាកដ​ជា​ត្រូវ​ហាល​អាវ ហើយ​វេច​សំពាយ​ត្រឡប់​ទៅ​ស្រុក​វិញ ។​

​ក្រុម​រុស្ស៊ី​បង្កើត​បាន​ស្នាដៃ គួរឲ្យភ្ញាក់ផ្អើល ក្រោយពី​យក​ឈ្នះ​ក្រុម​អារ៉ាប់ប៊ីសាអូឌីត ហើយ​យប់​ម៉ិញ​នេះ​បាន​ពន្លិច​ក្រុមអេ​ហ្ស៊ី​បជា​មួយ​លទ្ធផល ៣-១ រុស្ស៊ី​អង្គុយ​រង់ចាំ​ឲ្យតែ​ការប្រកួត​យប់នេះ​អ៊ុយរ៉ា​ហ្កាយ ឈ្នះ​អា​រ៉ាប៊ីសាអូឌីត នោះ​រុស្ស៊ី និង​អ៊ុយ​រ៉ា​ហ្កាយ ជា​ក្រុម​ពីរ​ដែល​សុទ្ធសឹង​ទទួលបាន ៦​ពិន្ទុ ប្រាកដ​ជា​បាន​ចូល​ក្នុង​ជុំ ១/៨ ដែល​ជា​វគ្គ​ជម្រុះ​ផ្ទាល់ (​ចាញ់​គឺ​ហាល​អាវ​) ៕ ចន្ទ្រា​

spot_img
×