Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! ចិន​ចាប់ផ្តើម​បង្ក្រាប​រាល់ Video ប្រភេទៗ​នេះ ព្រោះ​ចាត់ទុកជា​​ទង្វើ «​បាតផ្សារ​» និង​ថែមទាំង​…

spot_img

​​ការិយាល័យ​ប្រ​ឆាំ​រូបភាព​អាសអាភាស​ចិន បានប្រកាស​កាលពី​ថ្ងៃទី​៨ មិថុនា ថា រាល់​សេវា Video Stream នៅក្នុង​ប្រទេស គឺ​ត្រូវ​បោសសំអាត​យ៉ាង​ម៉ឺង​មាត់​បំផុត ចំពោះ​សកម្មភាព «​បាត​ផ្សារ​» និង​រឿង​អាសអាភាស ។​

​រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់ថា គ្រប់​គេហទំព័រ​ទាំងអស់ គឺ​ត្រូវតែ «​បោសសម្អាត​» ហើយ​ភ្ញាក់​ងារ​អនុវត្ត​ច្បាប់ ក៏ត្រូវ​បាន​ចែក​តែ​ដាក់ទណ្ឌកម្ម ចំពោះ​ជន​ប្រព្រឹត្តល្មើស​ទាំងនោះ ។ នេះ​បើ​យោងតាម The Verge ។​

​សេចក្តីថ្លែងការណ៍​បាន​បញ្ចេញ​ឲ្យ​ដឹងថា​៖ «​ផ្នែក​ដ៏​ធំ​នៃ​ទស្សនិកជន​តាមដាន​រឿង​អាសអាភាស​នេះ គឺជា​មនុ​ស្សវ័យៗ​ក្មេង ។ គ្រប់​ក្រុមហ៊ុន​អ៊ិនធើរណេត​ទាំងអស់ គឺ​ត្រូវតែ​បំពេញ​កត​ព្វ​កិច្ច​របស់​ពួកគេ​យ៉ាងពិត​ប្រាកដ និង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​បោសសម្អាត​វេ​ប​សាយ​ទាំងនោះ ដោយ​ពិនិត្យមើល​ដំណើរការ​រឿងរ៉ាវ​ឡើងវិញ និង​ការពារ​អនីតិជន​ពី​រឿង​បង្ក​គ្រោះថ្នាក់​» ។​

​វីដេអូ ASMR បានបង្ហាញ​ដែល​ក្នុងនោះ​មនុស្ស​បាន​បញ្ចេញ​សូរ​ខ្សឹម​ខ្សៀវ​ប្រៀប​ដូច​សម្លេង​ថ្ងូរ​សិច, ​យក​អណ្តាត​លិទ្ធ​ក្បាល​មីក្រូហ្វូន , យកដៃ​ស្ទាប​បន្ថើរៗ និង​ក៏ដូច​ញ៉ាំ​​អាហារ​​​បញ្ចេញ​​ស្នូរ​​​ទៅ​​កាន់​​អ្នក​​ស្តាប់​​គួរ​ឲ្យ​​ស្រៀវ​​ស្រើប ជាដើម ៕ ចន្ទី​

spot_img
×