Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ទៅតុលាការ

spot_img

ភ្នំពេញ៖ ជនសង្ស័យម្នាក់ឈ្មោះ តន់ រដ្ឋា ត្រូវបានមន្ត្រីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយជនបរទេស។

ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង១០នាទី ត្រង់ចំណុចផ្លូវ៦៧ កែងផ្លូវ១៣៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាព ឆក់កាបូបជនបរទេសបានប្រហែល១ម៉ោង នៅចំណុចផ្លូវ១៣០កែងផ្លូវ១៣ ក្បែរផ្សារកណ្តាល។

តាមការគូសបញ្ជាក់ របស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីអាវុធហត្ថខណ្ឌដូនពេញបានទទួល ពាក្យបណ្តឹង ពីជនរងគ្រោះជាជនបរទេសឈ្មោះ MATHI LDE SPERRY ថាមានបុរសម្នាក់ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ព័ណ៌ខ្មៅ ធ្វើ សកម្មភាពឆក់យកកាបូបរបស់ខ្លួនបានសម្រេចមក រយៈពេលប្រហែល១ម៉ោង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ក៏បាន ស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបជនសង្ស័យខាងលើ បញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បី ចាត់ការតាមនីតិវិធីបន្ត និងដកហូតយកបានកាបូបជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញ។

ជនសង្ស័យបានសារភាពថា កន្លងមករូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបានចូលមណ្ឌលកែប្រែ ផ្តាច់សារធាតុញៀនចំនួន ០៥ដងរួចមកហើយ។ ក្រោយពេលចេញពីមណ្ឌលកែប្រែ រូបគេបានប្រកបរបរជាជាងកាត់សក់ តែយូរៗ ម្តង រូបគេតែងចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវនាពេលរាត្រី។ កន្លងមករូបគេឆក់បានចំនួន០៥លើក គឺឆក់ពីប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ទើបតែលើកចុងក្រោយនេះ ពេលរូបគេចេញពីហូបអាហារ នៅជិតវត្តបទុមវតី ក៏ឃើញជនបរទេស ០២នាក់ដើរ មានស្ពាយកាបូបផងនោះ ទើបរូបគេជិះម៉ូតូទៅក្បែរ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយនោះ ជិះគេចខ្លួនតែម្តង ស្រាប់តែមិននឹកស្មានថា រូបគេគេចខ្លួនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ ស្រាវជ្រាវចាប់ខ្លួនរូបគេបាន៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×