Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹង​ប្រារព្ធ​ទិវា​ចងចាំ នៃ​ដំណើរ​ឆ្ពោះទៅកាន់ ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ជា​រៀងរាល់ឆ្នាំ​

spot_img

ត្បូងឃ្មុំ​៖​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨​នេះ ជា​ខួប​លើក​៤១​ឆ្នាំ​នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ឆ្នាំ​១៩៧៧-២០ មិថុនា ២០១៨) សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​រំលឹក​ខួប​៤១​ឆ្នាំ​នេះ​នៅ​តំបន់​កោះ​ថ្ម ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ​ និង​បន្តដំណើរ​​ចូលទៅ​ក្នុង​វៀតណាម ដើម្បី​រំលឹក​នូវ​ការចងចាំ​នៃ​ទីតាំង​សំខាន់ៗ​ក្នុង​ការចាប់ផ្តើម​តស៊ូ​របស់​សម្តេច​តេជោ​សែន លើ​សម​ភូមិ​រំដោះ​ជាតិ​និង​ប្រជាជន​កម្ពុជា​។​

​ក្នង​ឱកាស​ដែល​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចូលរួម​ក្នុង​ពិធី «​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំរ​បប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ / ២០ មិថុនា ២០១៨» ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ សម្តេច​ពិជ័យ ទៀ បាញ់ បញ្ជាក់ថា កម្ពុជា​នឹង​ប្រារព្ធ​ពិធី «​ទិវា​ចងចាំ នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​» ជា​រៀងរាល់ឆ្នាំ ហើយ​រាល់​ឯកសារ​នានា របស់​សម្តេច​តេជោ ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ដំណើរការ​តស៊ូ​លះបង់​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ ត្រូវ​យក​ទៅ​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ បាន​សិក្សា​រៀនសូត្រ ពី​ប្រវត្តិ​នៃ​ការតស៊ូ​របស់​សម្តេច​តេជោ ផងដែរ​។ សម្តេច​ពិជ័យ បាន​បន្តថា ថ្ងៃនេះ​ជា​ខួប​៤១​ឆ្នាំ​ហើយ ដែល​សម្តេច​តេជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត​ស្ម័គ្រស្មោះ​៤​រូ​ផ្សេងទៀត បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ផ្សង​គ្រោះថ្នាក់ ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការ​ស្រោចស្រង់​ប្រទេសជាតិ​ចេញពី​ក្រញាំ​បិសាច ប៉ុល ពត ហើយ​បាន​រំដោះ​ប្រទេស​ដោយ​ជោគជ័យ ស្វែងរក​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ន​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ដែល​បាន​ជួយ​ទំនុកបម្រុង​ដល់​សម្តេច​តេជោ ហ៊ុន សែន កាលពី​ឆ្នាំ​១៩៧០ ក្នុងពេលដែល​សម្តេច បាន​ឆ្លងកាត់​នឹង​ស្នាក់​ទីនេះ រហូត​បាន​ធ្វើ ដំណើរ​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម ដើម្បី​សុំ​ការអន្តរាគមន៍​ពី​សំណាក់​កងទ័ព​ប្រជា ជន​វៀតណាម មក​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត រហូត​ឈានដល់​ផ្តួលរំលំ​របប វាលពិឃាត​សម្លាប់​ជាតិ​ឯង ដោយ​ជោគជ័យ និង​បាន​នាំមក​នូវ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ រហូតដល់​បច្ចុប្បន្ន​នេះ ផងដែរ​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×