Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាធារណជន​ផ្ទុះ​កំហឹង​នឹង​ទង្វើ​របស់​ឧទ្យាន​សមុទ្រ​ចិន​ (មានវីដេអូ)

spot_img

​ឧទ្យាន​សមុទ្រ​នៅ​ភាគ​ឦសាន្ត​ប្រទេស​ចិន បាន​បង្ខំចិត្ត​ធ្វើ​ការ​សុំទោស ក្រោយ​ពី​បែកធ្លាយ​ខ្សែ​វីដេអូ​មួយ បង្ហាញឲ្យឃើញពួ​ក​អ្នកបង្វឹក​ត្រីបា​ឡែន Beluga ដែល​បាន​យក​ក្រែម​ទៅលា​បបបូរមាត់​ដល់ត្រី​បា​ឡែន​ទាំងនោះ ។ ក្នុង​ខ្សែ​វីដេអូ គេ​ឃើញ​គ្រូបង្វឹក​ស្រី​រូប​នេះ​ថែម​ទាំង​សើច​សប្បាយ​នឹង​ទង្វើ​របស់​ខ្លួន​ថែមទៀត ។​

​សកម្មភាព​ខាងលើ បាន​រង​ការរិះគន់​ពី​សាធារណជន​ពិសេស​ត្រូវ​បាន​អង្គការ​អភិរក្ស​សត្វ PETA Asia ធ្វើការ​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ ។ ព្រោះថា​ក្រែ​មលាប​មាត់មាន​ផ្ទុ​កសារ​ធាតុអាក្រ​ក់មា​ន​ឥទ្ធិពល​ទៅលើ​ពពួក​ត្រី​បា​ឡែន​ទាំងនោះ ។​

​ត្រី​បា​ឡែន Beluga ជា​ប្រភេទ​សត្វ​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ដែល​វា​មាន​នៅ​តែ​តំបន់​បូល​ខាងជើង​ប៉ុណ្ណោះ ៕ សូយន

spot_img
×