Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំរាម​ប្លា​ស្ទិក អេឡិចត្រូ​វនិច ហើ​សំរាម និង​សំរាម កំពុង​បុក​សម្រុកចូល​ប្រទេស​វៀតណាម ចុះ​ស្រុក​យើង​វិញ​យ៉ាងម៉េច​ដែរ​? (មានវីដេអូ)

spot_img

​សំរាម រាប់ពាន់​កុងតឺន័រ​ដែល​ជ្រក​ក្រោម​រូបភាព​ឆ្លងកាត់​វៀតណាម​ទៅកាន់​ប្រទេស​ចិន កំពុង​ជាប់​គាំង​តាម​កំពង់ផែ​នៅ​ប្រទេស​វៀតណាម ។​

​គ្រាន់តែ​ទិន្នន័យ​របស់​ក្រុមហ៊ុន Tan Cang Sai Gon បច្ចុប្បន្ន​មាន​កុងតឺន័រ​ផ្ទុក​ដោយ​សំរាម​ចំនួន ៨.០០០ កំពុង​គរ​ពាសពេញ​នៅ​កំពង់ផែ ហើយ​មួយចំនួន​ធំ​ក្នុងនោះ​បាន​ផុត​កាលបរិច្ឆេទ ៩០ ថ្ងៃ​ហើយ នៅ​ពុំទាន់​មក​បំពេញ​បែបបទ​ឆ្លងកាត់​នៅឡើយ​ទេ ។ វា​ជា​ស្ថានភាព​មួយ​ដែល​ប្រទេស​នេះ​កំពុង​ប្រកាសអាសន្ន​។​

​សំរាម និង​កាក​សំណល់​ឧស្សាហកម្ម​កំពុង​សម្រុកចូល​វៀតណាម ។​

​នេះ​ជា​ជ្រុង​មួយ​នៃ​បញ្ហា​ដែល​កំពុង​កើតឡើង​ជា​ទូទៅ​តាម​បណ្តា​កំពង់ផែ​នៅ​វៀតណាម ។ រីឯ​ដំណោះស្រាយ​វា​ពុំ​មែន​ជា​ការងាយស្រួល​ឡើយ ។

​ចំណែក​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ត្រូវ​បាន​ប្រកាសថា ទំនិញ​ទាំងនោះ​នឹង​ទៅ​ដល់​កាលពី​ឆ្នាំទៅ​មិញ​ម្លេះ ចិន​បាន​ប្រកាសប្រាប់​អង្គការ​ពាណិជ្ជកម្ម (WTO) ពី​ការ​ដែល​ពួកគេ​ផ្អាក​នាំចូល​សំរាម ២៤​ប្រភេទ​ពី​បរទេស ។ ដោយឡែក​សំរាម​គ្រួសារ​គឺ​ចិន​ហាម​ចូល​ទាំងស្រុង វៀតណាម​វា​អីចឹង ! ចុះ​ស្រុក​ខ្មែរ​យើង​យ៉ាងម៉េច​ដែរ​? ។​

​សង្ឃឹមថា​អគ្គនាយកដ្ឋាន​គយ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ប្រាកដជា​មិនឲ្យ​មាន​បញ្ហា​ដូចគ្នា​នេះ​កើតឡើង​ឡើយ ។ ខាងក្រោម​ជា​ឃ្លីប​មួយ​បង្ហាញ​ឲ្យឃើញថា សំរាម​កំពុង​ត្រូវ​បាន​បុក​សម្រុកចូល ហើយ cen.com.kh សូម​ផ្ញើ​រូបភាព​មួយ​ចំនួន​ដើម្បី​បញ្ជាក់ ៕​ សូយន

spot_img
×