Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប​នឹង​យក​ពន្ធគយ​លើ​ទំនិញ​សហរដ្ឋអាមេរិក ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក នេះ នៅក្នុង​ការសង​សឹក​ដែល​អាមេរិក​យកពន្ធ​គយ​លើ​ការ​នាំចូល​ដែកថែប​និង​អាលុយមីញ៉ូម​

spot_img

លោកស្រី Cecilia Malmstrom អគ្គស្នងការ​ពាណិជ្ជក​ម្ម​សហភាព​អឺរ៉ុប បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​យើង​មិន​ចង់​ស្ថិតនៅក្នុង​គោលជំហរ​នេះ​ទេ​។ ទោះជា​យ៉ាងណាក៏ដោយ ការសម្រេច​ជា​ឯកតោភាគី​របស់​សហរ​ដ្ឋ​អាមេរិក​ដើម្បី​យកពន្ធ​គយ​លើ​ដែកថែប​និង​អាលុយមីញ៉ូម​លើ​សហភាព​អឺរ៉ុប មានន័យថា យើង​មិនមាន​ជម្រើស​ទេ​»​។​សហភាព​អឺរ៉ុប​បានធ្វើ​បញ្ជី​ឈ្មោះ​ផលិតផល​សហរដ្ឋអាមេរិក​ដែល​ខ្លួន​នឹង​ចាប់ផ្តើម​យក​ពន្ធគយ​ចំនួន​២៥​ភាគរយ​។ ជា​ចំណាត់ការ​មួយ​ដែល​អាចធ្វើ​ឲ្យ​ក្លាយ​ទៅជា​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាងខ្លាំង ជាពិសេស​ប្រសិនបើ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ធ្វើ​ទៅតាម​ការគំរាមកំហែង​របស់លោក ដោយ​យក​ពន្ធគយ​លើ​រថយន្ត​ដែល​ផលិត​នៅ​អឺរ៉ុប​នោះ​។​

​គណៈកម្មការ​ដែល​រៀបចំ​ចាត់ចែង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ជា​រៀងរាល់ថ្ងៃ បានអនុម័ត​ច្បាប់​ដែល​យក​ពន្ធគយ​ចំនួន​៣​ពាន់​២​រយ​លាន​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក រួមមាន​ផលិតផល​អាលុយមីញ៉ូម​និង​ដែកថែប ផលិតផល​កសិកម្ម ស្រា​វី​ស្គី និង​ម៉ូតូ​។​

លោកស្រី Cecilia Malmstrom អគ្គស្នងការ​ពាណិជ្ជក​ម្ម​សហភាព​អឺរ៉ុប​បាន​និយាយថា ការឆ្លើយតប​របស់​ស​ហ​ភាព​អឺរ៉ុប​ស្របទៅតាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​លោកស្រី​និយាយទៀតថា ពន្ធគយ​នឹងត្រូវ​បាន​លុបចោល ប្រសិនបើ សហរដ្ឋអាមេរិក​ទុកជា​មោ​ឃៈ​ភាព​នូវ​ការយក​ពន្ធគយ​លោហៈធាតុ​របស់ខ្លួន​ដែលមាន​តម្លៃ​៧,៤១​ពាន់​លាន​ដុល្លារ​៕

សូយន

spot_img
×