Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ស្វែងរក​វិធី​ធ្វើ​តុល្យភាព​ស្វែងរក​ផលប្រយោជន៍​របស់ខ្លួន​ជាមួយ​អាមេរិក​និង​ចិន​

spot_img

​តាម AFP ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​១៩-២៦ មេដឹកនាំ គីម ជុង​អ៊ុន បាន​វាយតម្លៃ​ខ្ពស់​«​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ដ្រ​»​រវាង​ក្រុង​ព្យុងយ៉ាង​និង​ប៉េកាំង​។​

​​មេដឹកនាំ​កូរ៉េខាងជើង​និង​មេដឹកនាំ​ចិន ស៊ី​ជីន​ពៀន​

​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង (KCNA) ផ្សាយ​ព័ត៌មាន​ថា លោក​គីម ជុង​អ៊ុន បាន​សម្ដែង​ការសម្រេចចិត្ត​និង​បំណងប្រាថ្នា ចង់ឱ្យមាន​ការរីកចម្រើន​ខ្លាំង​ជាងនេះទៀត ក្នុង​ចំណងទាក់ទង​ជា​ភា​តរៈ​ស្និទ្ធស្នាល សាមគ្គីភាព​និង​សហ​ប្រតិ​ប​តិ្ត​ការ បក្ស​និង​រដ្ឋ​នៃ​ប្រទេស​ទាំងពីរ​កូរ៉េខាងជើង​-​ចិន​។​

​ជ្រុង​ម្ខាង​ទៀត​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​កំពុង​ស្វះ​ស្វែងរក​វិធី​ថ្នូរ​«​ផលប្រយោជន៍​របស់​អា​មេ​រិ​ក​និង​ចិន​»​។

​កូរ៉េខាងជើង​ដឹង​ច្បាស់​ថា ប្រទេស​ចិន​និង​អាមេរិក​សុទ្ធសឹង​ចង់ឱ្យ​កូរ៉េខាងជើង​រំសាយ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្ដែ​ក្រុង​ប៉េកាំង មន​ការព្រួយបារម្ភ​ចំពោះ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក​អាច​នឹងមាន​ហានិភ័យ​មកលើ​ផល ប្រយោជន៍​សេដ្ឋកិច្ច​និង​សន្ដិសុខ​របស់​ប្រទេស​ចិន​៕

សូយន

spot_img
×