Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន​តែ​គ្រប់យ៉ាង​សុទ្ធ​តែ​អាច​ដោះស្រាយបាន ។ លុយកាក់ ជា​ថ្ងៃ​ដ៏​កាក់កប​សម្រាប់​ចេញទៅ​រក​ចំណូល​នៅ​ទី​ឆ្ងាយ ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ​ទទួល​បានកា​រ​ស្រឡាញ់​គាំទ្រ​ពី​អ្នក​រួម​ការងារ ។ លុយកាក់ មាន​អ្នក​ជួយឧបត្ថម្ភ ដោះស្រាយ​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​បង្ហាញ​ក្តីស្រឡាញ់​ចំពោះ​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​មិន​បាន​ដូច​បំណង តែ​ដោយ​នៅ​មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​បញ្ហា​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ មិន​ស្ថិរភាព​មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ដើម្បី​បញ្ចៀស​ខ្ចីបុល​ប្រាក់​អ្នកដទៃ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន​ល្អ សម្រេច​បាន​ទិន្នផល​ខ្ពស់​គួរ​ជាទី​គាប់ចិត្ត ។ លុយកាក់ គួរ​ស្តាប់​យោបល់​គ្រប់គ្នា​មុន​ពេល​សម្រេច​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ​មាន​ឱកាស​រក​ឃើញ​គូគាប់ ។​

​ឆ្នាំ​រោង ៖ ការងារ​ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណងប្រាថ្នា ។ លុយកាក់ កើត​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​របស់​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ មិន​គួរ​បង្កើត​ថែម​សម្ពាធ​ឲ្យ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មានរឿង​រំខាន​ចិត្ត​ច្រើន គួរ​នឹងនរ​ដោះស្រាយ​រាល់​បញ្ហា ។ លុយកាក់ ថ្ងៃ​នេះ​ប្រសិន​ចង់​វិនិយោគ​គួរ​ធ្វើ​តែ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូច ។ មនោសញ្ចេតនា មិន​ត្រូវ​ឲ្យ​ខក​ឱកាស​ជួប​គូព្រេង ។​

​ឆ្នាំ​មមី ៖ ការងារ ពើបប្រទះ​នឹង​ឧបសគ្គ​ច្រើន ចំណាយ​កម្លាំង​ច្រើនតែ​លទ្ធផល​ទទួលបាន​មិន​ដូច​ចិត្ត ។ លុយកាក់ ជួប​សំណាងល្អ​តិចតួច​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ គួរ​ចេះ​ថែរក្សា​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​មមែ​៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​ឲ្យបាន​ល្អ​កិច្ចកា​រ​របស់​ខ្លួន​កុំ​ខ្វល់​នឹង​រឿង​អ្នក​ដទៃ ។ លុយកាក់ មាន​សម្ពាធ​ហិរញ្ញវត្ថុ​ត្រូវ​ដោះស្រាយ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​សម្រួល​ផ្លូវចិត្ត កុំ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ប្រយ័ត្ន​ថ្ងៃនេះ​មាន​ចោរ​លប​លួច​របស់ទ្រព្យ ។ មនោ​សញ្ចេ​តត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ កើតមាន​ទំនាស់​ជាមួយ​អ្នក​រួម​ការងារ ត្រូវ​សង្កត់ចិត្ត​កុំ​តបត ។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ប្រយ័ត្ន​មាន “​ជន​ទី​៣” ចូល​មក​បំផ្លាញ​សុភមង្គល​របស់​អ្នក ។​

​ឆ្នាំចរ ៖ ការងារ មិនបាន​ល្អ មាន​អ្នក​ច្រណែន​ឈ្នានីស ។ លុយកាក់ ថ្ងៃនេះ​មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន គួរ​គ្រប់គ្រង​ប្រាក់កាស​ឲ្យបាន​ល្អ ។ មនោសញ្ចេតនា ប្រយ័ត្ន​ក្នុង​ការនិយាយស្តី កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​មនុស្ស​ដែរ​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ កើត​មាន​ឱកាសល្អៗ​ច្រើន ដើម្បី​អ្នក​ឈោង​ចាប់​ទៅ​ទី​ខ្ពស់ជាង ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ក្នុង​ការសម្រេច​ធ្វើ​វិនិយោគ គួរ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​ជា​មុន ។ មនោសញ្ចេតនា រីករាយ​សុភមង្គល ។

spot_img
×