Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្ត​ស្វាយ​រៀង បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ និង​សម្ដែង​គួរ​សម​ជា​មួយ​ប្រតិ​ភូ​អគ្គ​នា​យក​ដ្ឋាន​ពា​ណិ​ជ្ជ​កម្ម​ខេត្ត​សាន​ដុង នៃ​សា​ធារ​ណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន

spot_img

ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទីពុធ ០៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅបន្ទប់ VIP សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបពិភាក្សាការងារ និង​សម្ដែង​គួរសមជាមួយប្រតិភូអគ្គនាយកដ្ឋានពាណិជ្ជកម្មខេត្តសានដុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Zhang Xing Cheng អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មខេត្តសានដុង ។

នៅក្នុងជំនួបពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ប្រតិភូខេត្តសានដុង រួម​និង​តំណាង​អ្នក​វិនិយោគ​ខេត្ត​សាន​ដុង​ដែល​កំពុង​ដំណើរ​ការ​វិនិយោគ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​ស្វាយ​រៀង ។

ក្នុង​ឱកាស​នោះ លោក Zhang Xing Cheng អគ្គនា​យក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ខេត្តសានដុង បាន​ជម្រាប​ជូន​ពី​គោល​បំណង​ដែល​គណៈ​ប្រតិភូ​របស់​លោក​អញ្ជើញមកខេត្តស្វាយរៀង គឺចុះមកសិក្សាស្វែងយល់ពីសក្ដានុពលរបស់ខេត្តស្វាយរៀង ដើម្បី​ធ្វើ​ការ​ជំរុញ​វិនិ​យោ​គិន​ខេត្តសានដុងមកវិនិយោគឲ្យបានកាន់តែច្រើនថែមទៀតនៅក្នុងភូមិសាស្ត្រខេត្ត ។ ជាមួយនេះ លោកអគ្គនាយក ក៏​បាន​ថ្លែង​នូវការអរគុណចំពោះអាជ្ញាធរខេត្ត ជាពិសេសឯកឧត្ដមអភិបាលខេត្ត ដែលតែងតែផ្ដល់នូវភាពកក់ក្ដៅ តាម​រយ:​ការ​ជួយ​សម្រប​សម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមកពីខេត្តសានដុង ព្រម​ទាំង​បាន​សំណូម​ពរ​ឲ្យ​អាជ្ញា​ធរ​ខេត្ត​បន្ត​ជួយ​ការ​ពារ ផ្ដល់​នូវ​ភាព​កក់​ក្ដៅ និ​ងប​ង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​វិនិយោ​គិន​របស់ខេត្តសានដុង ហើយ​លោក​សង្ឃឹម​ថា​នៅ​ពេល​ខាង​មុខ​នេះ តាម​រយៈ​ទំនាក់​ទំនង និង​សកម្មភាពដ៏ល្អប្រសើរនេះ នឹងជួយជំរុញឲ្យអ្នកវិនិយោគខេត្តសានដុង ក៏​ដូច​ជា​អ្នក​វិនិ​យោគ​ចិន មកវិនិយោគកាន់តែច្រើននៅក្នុងទឹកដី នៃខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងជំនួបនេះ លោកអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពទូទៅ និងសក្ដានុពលសំខាន់ៗរបស់ខេត្តស្វាយរៀង ព្រម​ទាំងបានសម្ដែងនូវការអរគុណចំពោះគណៈប្រតិភូអគ្គនាយកដ្ឋានពាណិជ្ជកម្មខេត្តសានដុង ដែលមានការចាប់អារម្មណ៍ និង​មក​បំពេញ​​ទស្សនកិច្ចក្នុងទឹកដីនៃខេត្តស្វាយរៀង ។

ទន្ទឹម​នេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត សូមស្វាគមន៍ គាំទ្រ និងសម្របសម្រួលសហការជានិច្ច ដើម្បី​ផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង និង​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​អ្នក​វិនិ​យោគ​ទាំង​អស់​ដែល​មានបំណងចង់មកវិនិយោគក្នុងទឹកដីនៃខេត្តស្វាយរៀង រួមទាំងអ្នកវិនិយោគមកពីប្រទេសចិនផងដែរ ។

តាមរយៈការបំពេញទស្សនកិច្ចនេះ លោកអភិបាលខេត្ត ក៏មានសេចក្ដីសង្ឃឹមជឿជាក់ថា នឹង​អាច​ជួយ​ជំរុញ​ឲ្យ​សកម្មភាព​វិនិ​យោគ​នៅ​​ក្នុង​​ខេត្ត​ស្វាយ​រៀង​កាន់​តែមានកំណើនច្រើនឡើងថែមទៀត ជា​ពិសេស​ការវិនិយោគ​របស់​ពាណិជ្ជករ​មក​ពីខេត្ត​សាន​ដុង ហើយ​អាជ្ញាធរ​ខេត្តគឺត្រៀមទទួលស្វាគមន៍ដោយក្ដីរីករាយ ៕ វ៉ៃកូ

  

spot_img
×