Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សាយ សំ​អាល់ ចែករំលែក​ចំណេះដឹង​ស្តីពី ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ ដល់​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​

spot_img

ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​ពុធ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចែករំលែក​ចំណេះដឹង​​ស្តីពី​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ ដល់​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​

​ថ្លែង​ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ មានប្រសាសន៍ថា ក្រសួង​បរិស្ថាន​ខិតខំ​ប្រឹង ប្រែ​ង​ក្នុង​ការពង្រឹង​សមត្ថភាព​មន្ត្រី​​រាជការ ចំណុះ​ក្រសួង​បរិស្ថាន និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ ការពង្រឹង​ការងារ​គ្រប់គ្រង វិស័យ​បរិស្ថាន​។​​ក្នុង​វេទិកា​នេះ លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ផង​ដែរ លើ​ស្ថានភាព​ជាក់ស្តែង នៃ​សង្គមជាតិ ក្នុងដំណាក់កាល ដែល​មាន​សុខ សន្តិភាព​​មាន​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច រយៈពេល​២០​ឆ្នាំ​ជាប់ៗ​គ្នា នា​ពេល​កន្លងមក​នេះ ការរីកចម្រើន ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា​​វិស័យ​សារព័ត៌មាន ដែល​យុវជន ជាពិសេស​សិស្ស និស្សិត​អាច​ស្វែងរក​ព័ត៌មាន ជុំវិញ​ពិភពលោក​ងាយស្រួល ក៏​ដូច​​ជា​សិក្សា​រៀនសូត្រ​តាម​ជំនាញ​រៀងៗ​ខ្លួនៗ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ឱ្យដឹងថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការកែទម្រង់ បាន​ជោគជ័យ​ក្នុង​កិច្ច ការពារ​បរិស្ថាន​​អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ចូលរួម និ​ផ្សព្វផ្សា​យថែម​ទៀត ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការការពារ និង​អភិរក្ស​​ធនធានធម្មជាតិ ចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ និង​រួម​គ្នា​កាត់បន្ថយ ការប្រើប្រាស់​ប្លា​ស្ទិក​ដែល​កំពុងមានការ​​ប្រឈម​ខ្លាំង ទាមទា​ឱ្យ​យើង​ចូលរួម​ទាំងអស់គ្នា នៅពេល​បច្ចុប្បន្ន​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន បានលើកឡើង​​ពី​ការធ្វើ​កំណែទម្រង់​សំខាន់ៗ នៅក្នុង​វិស័យ​បរិស្ថាន ក៏ដូចជា​ជំរុញ ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្តន៍​កម្មវិធី​កំណែ​​ទម្រង់​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានា​រក្សា​ឱ្យបាន​នូវ​តុល្យភាព រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ដែរ​ថា ការងារ​បរិស្ថាន ជា​កិច្ចការ​សកល និង​មាន​លក្ខណៈ​អន្តរ​វិស័យ ដែល​ត្រូវបាន​ពិភពលោក​​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង ក្នុងពេល​បច្ចុប្បន្ន​នេះ ហើយ​កត្តា​នាំឱ្យ​ជោគជ័យ លើ​វិស័យ​បរិស្ថាន គឺ​អាស្រ័យ​លើ​មនុស្ស​គ្រប់រូប​​ចូលរួម​អនុវត្ត​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន ដើម្បី​ឱ្យ​ការគ្រប់គ្រង ថែរក្សា​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​៕ ​ដោយ​៖​កូឡាប​

spot_img
×