Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធនាគារ​ជាតិ​ប្រកាស​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​គ្រឹះស្ថាន​ឥណទាន​ជនបទ ដល់​អង្គការ​-​សមាគម​ចំនួន​១២ និង​បិទ​មិនឲ្យ​ដំណើរការ​ចំនួន​១១

spot_img

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្តី​ពី​ការបដិសេធ ផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ជា​គ្រឹះស្ថាន ឥណទាន​ជនបទ ចំពោះ​អង្គការ​-​សមាគម​ចំនួន​១២ និង​បាន​ដកហូត​វិញ្ញាបនបត្រ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​១១​។​

​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជម្រាប​ជុន​សាធារណជន និង​អាជ្ញាធរ​មាន​សមត្ថកិ្ច​ពាក់ព័ន្ធ ជ្រាបថា ធនាគារជាតិ​នៃ​កម្ពុជា បាន​បដិសេធ​មិន​ផ្តល់​វិញ្ញាបនបត្រ បញ្ជាក់​ការចុះបញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំពោះ​អង្គការ សមាគម ចំនួន​១២ និង​បាន​ដកហូត​វិញ្ញាបនបត្រ​បញ្ជាក់​ចុះបញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​១១​។​

អង្គការ​-​សមាគម ដែល​ធនាគារជាតិ​នៃ​កម្ពុជា បដិសេធ​ក្នុង​ស្នើសុំ​ចុះបញ្ជី​ជា​គ្រឹះស្ថាន ឥណទាន​ជនបទ​ចំនួន​១២ រួមមាន​៖
១៖ អង្គការ​កម្ពុជា ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​
២៖ អង្គការ​កម្ពុជា ស្ថាបនា​រុងរឿង​
៣៖ អង្គការ​សង្គ្រោះ និង​ផ្ដល់​ក្ដីសង្ឃឹម​ប្រជាជន​
៤៖ អង្គការ​ពន្លឺ​ថ្មី​ភ្នាក់ងារ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍​
៥៖ អង្គការ​អភិវឌ្ឍន៍ ជីវភាព​សហគមន៍​
៦៖ អង្គការ​គ្រួសារ​សាមគ្គី​
៧៖ អង្គការ​ឥណទាន​សុវណ្ណ​ភូមិ​
៨៖ អង្គការ​អភិវឌ្ឍន៍ ក្រុមគ្រួសារ​កម្ពុជា​
៩៖ សមាគម​អភិវឌ្ឍន៍ ដំណាំ​ស្រូវ​
១០៖ អង្គការ​ដា​រ៉ា​អភិវឌ្ឍន៍​
១១៖ សហគម​អភិវឌ្ឍន៍​កូន​ខ្មែរ​
១២៖ សហគម​កសិករ​យើង​។​

​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​១១ ដែល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ដកហូត​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះបញ្ជី​ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​មាន​ចំនួន​១១ រួមមាន​៖
១៖ សមាគមជាតិ​ទ្រទ្រង់​កសិផល​
២៖ វិទ្យាស្ថាន​សន្ដិភាព និង​អភិវឌ្ឍន៍​
៣៖ អង្គការ​លូ​ថេ​រ៉េន​បម្រើ​ពិភពលោក (​អង្គការ ជីវិត​ថ្លៃថ្នូរ​)
៤៖ អង្គការ​អភិវឌ្ឍ​ជនបទ​ខ្មែរ​
៥៖ ស៊ី​ខេ​អឹម​អេ​ហ្វ​ជី​
៦៖ អង្គការ​សប្បុរស​
៧៖ អង្គការ​ទ្រទ្រង់​សហគមន៍​បង្កើន​ការអភិវឌ្ឍន៍​
៨៖ អង្គការ​ជោគជ័យ​
៩៖ អង្គការ​ឥណទាន​កម្ពុជា (​អាយ​ខេ ហ្វាយ​នែន​)
១០៖ អង្គការ​ច័ន្ទ​សុខសាន្ដ​
១១៖ សមាគម​អភិវឌ្ឍន៍​កសិកម្ម និង​ទេសចរណ៍​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×