Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​រណ្តៅ​លាក់​គ្រាប់ មាន​គ្រាប់​រាប់រយ ក្នុង​សមយ័​សង្គ្រាម​យ៉ាង​ធំ នៅ​ស្រុក​ជល​គិរី​

spot_img

​ភ្នំពេញ ​៖ កម្លាំង​ជំនាញ​ស៊ីម៉ាក់ បាន​ជួប​រណ្តៅ​លាក់​គ្រាប់ ក្នុង​សមយ័​សង្គ្រាម​យ៉ាង​ធំ​មួយ ស្ថិតនៅក្នុង​ភូមិ​កោះ​ថ្កូវ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង ដែល​មាន​គ្រាប់​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ​រាប់រយ​គ្រាប់ ។​

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​CMAC) នៅ​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ ឲ្យដឹង​តាម​រយៈ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ​ថា “​នៅ​ថ្ងៃ​ទី​១៩-២០ ខែមិថុនា ២០១៨ នៅ​ភូមិ​កោះ​ថ្កូវ ឃុំ​កោះ​ថ្កូវ ស្រុក​ជល់​គី​រី ខេត្ត​កំពង់ឆ្នាំង កម្លាំង​ជំនាញ​ស៊ីម៉ាក់​បាន ជួប​រណ្តៅ​លាក់​គ្រាប់​ក្នុង​សមយ័​សង្គ្រាម​។ រឿង​សង្គ្រាម គឺ​ថា​ដើម្បី និង​ដើម្បី​គឺថា រក​គ្រប់​មធ្យោបាយ ដើម្បី​ត្រៀម​សម្លាប់​គ្នា​។ ការ​កប់​លាក់​ទុក​បែប​នេះ ជា​ចរិក​សង្គ្រាមឈ្លប សង្គ្រាម​ទ័ពព្រៃ​។ គិត​ថា​កម្លាំង​ចូល​បឹង​ទន្លេសាប ស្មាន​តែ​សំបូរ​ត្រី ដឹង​ស្អី​សំបូរ​គ្រាប់​ដែរ​”៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×