Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ ហ្វីលីពីន​៖ ខ្ញុំ​ធ្លាប់​ចាក់​សម្លាប់​មនុស្ស កាល​នៅ​អាយុ ១៦​ឆ្នាំ​

spot_img

មេដឹកនាំ​ហ្វីលីពីន រ៉ូ​ទ្រី​ហ្គូ ដូ​ធឺ​តេ (Rodrigo Duterte) បាន​និយាយថា​រូបគាត់​ធ្លាប់​ចាក់​សម្លាប់​មនុស្ស កាល​គាត់​នៅ​វ័យ​ជំទង់​។​

​មុនពេល​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​ប៉ា​ស៊ី​ភិ​ច ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​វៀតណាម លោក ដូ​ធឺ​តេ បាន​និយាយប្រាប់​ប្រជាជន​ហ្វីលីពីន​មួយក្រុម​នៅ​ទីនោះ​ថា គាត់​ធ្លាក់​ចាក់​សម្លាប់​មនុស្ស​កាល​គាត់​នៅ​អាយុ ១៦​ឆ្នាំ​។​

​លោក​និយាយថា លោក​មិន​ខ្លាច​នឹង​ចូល​គុក​នោះទេ ហើយ​លោក​ក៏បាន​និយាយ​រឿង​ចាក់​សម្លាប់​មនុស្ស ដើម្បី​បញ្ជាក់​ពី​ការអះអាង​របស់លោក​។​

​លោក​ថ្លែងថា ពេល​ឈ្លោះ​គ្នា គាត់​បាន​ចាក់​សម្លាប់​មនុស្ស ហើយ​ពេលនោះ​គាត់​ទើបតែ​មាន​អាយុ ១៦​ឆ្នាំ​។ គាត់​ឈ្លោះ​គ្នា​ដោយសារតែ​ការមើល​មុខ​គ្នា​ប៉ុណ្ណោះ​។​

​ចាប់តាំងពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​មក លោក បានប្រកាស​សង្គ្រាម​ប្រឆាំងនឹង​គ្រឿងញៀន ដោយមាន​ប្រតិបត្តិការ​ទូទាំងប្រទេស​ដើម្បី​លុបបំបាត់​គ្រឿងញៀន ហើយ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក បណ្តាល​ឲ្យ​មាន​មនុស្ស​រាប់ពាន់នាក់​ស្លាប់ និង​ច្រើន​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន​។​

​វិធានការ​របស់លោក ទទួលរង​ការរិះគន់​ជាច្រើន​ពី​សំណាក់​អង្គការសិទ្ធិមនុស្ស និង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ប៉ុន្តែ​លោក​អះអាងថា មិន​ខ្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស​ឡើយ​។​

​ទោះយ៉ាងណា អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន ឈ្មោះ Harry Roque បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​អា​មេ​រិច CNN នៅ​ហ្វីលីពីន​ថា “​ខ្ញុំ​គិតថា វា​គ្រាន់តែ​ជាការ​លេច​សើច​ប៉ុណ្ណោះ​”៕ សុភ័ក្ត្រ​

spot_img
×