Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា​-​ឡាវ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​កា​បង្ការ បង្ក្រាប​បទល្មើស​ឆ្លងដែន​ខុសច្បាប់​និង​គ្រឿងញៀន​

spot_img

​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ អគ្គស្នងការ​នគរបាល​ជាតិ​ស្តីទី ក្រសួងមហាផ្ទៃ នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក KHMHOUNG SENGPHASEUTH អគ្គនាយករង​តម្រួត ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នា​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​លោក KHMHOUNG SENGPHASEUTH អគ្គនាយករង​តម្រួត បាន​មានប្រសាសន៍ថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅតែ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការបង្ការ បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​ឆ្លងដែន​ខុសច្បាប់ ។ ក្នុងនោះ​ការផ្លាស់ប្តួរ​ព័ត៌មាន និង​បទពិសោធន៍ នៅតែ​ជា​ភាពចាំបាច់​ដែល​ប្រទេស​យើង​ទាំង​ពីរ​ត្រូវតែ​ធ្វើ​រួមគ្នា ដើម្បី​បង្ការ បង្ក្រាប​បទល្មើស​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក KHMHOUNG SENGPHASEUTH បញ្ហា​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ប្រឈម ដូច្នេះ​ហើយ​សមត្ថកិច្ច​នៃ​ប្រទេស​យើង​ទាំង​ពីរ ត្រូវតែ​រួមគ្នា​ដោះស្រាយ ជា​ពិសេស​ខេត្ត​នៅ​ជាប់​ព្រំដែន ហើយ​ក្នុង​រយៈកាល​កន្លង​ទៅ​ក៏​មាន​ការបង្ក្រាប​ចាប់​ខ្លួន​ជនសង្ស័យ និង​គ្រឿងញៀន​ជាច្រើន​ផងដែរ ។​

​លោក​KHMHOUNG SENGPHASEUTH បាន​ថ្លែងអំណរគុណ​ដល់ អគ្គស្នងការដ្ឋាន​នគ​របា​ជាតិ ដែល​បាន​សហការ​គ្នា​ល្អ​ក្នុង​ការបង្ការ បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ​នា​ពេលកន្លងមក ។​

​លោក នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ អគ្គស្នងការ​នគរបាល​ជាតិ​ស្តីទី បាន​មានប្រសាសន៍ថា កម្ពុជា​-​ឡាវ មាន​កិច្ចសហ​ប្រតិ​បត្តិ​ការ​​ល្អ​ជាមួយគ្នា ជា​អង្វែង​ណាស់​មកហើយ ហើយ​បាន​ធ្វើឲ្យ​ទំនាក់ទងនៃ​ប្រទេស​ទាំង​ពីរ​ប្រកបដោយ​សាមគ្គី​ភាព មិត្តភាព និង​ការអភិវឌ្ឍ ។ លោក បាន​សន្យាថា កម្ពុជា​នឹង​នៅតែ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​នេះ ជាមួយ​និង​ឡាវ​បន្តទៀត ជាពិសេស​ត្រៀមខ្លួន​ចាំ​ជួយ​ដោះស្រាយ នូវ​រាល់​សំណូមពរ​របស់​ភាគី​ឡាវ​ស្នើសុំ​ផងដែរ ។​

​លោក នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ បញ្ជាក់ថា បច្ចុប្បន្ន​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ កម្ពុជា​នឹង​មាន​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដូច្នេះ​ហើយ​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ បាន​នឹង​កំពុង​ត្រៀម​លក្ខណៈ ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបាន​ល្អ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​តាម​ការគ្រោងទុក និង​ប្រកបដោយ​សេរី យុត្តិធម៌ និង​គ្មាន​អំពើហិង្សា ។​

​លោក នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ មានប្រសាសន៍​ទៀត​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍ ក៏​ដូច​ជា​បទបញ្ជា​របស់ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ កងកម្លាំង នៃ​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់ បាន​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ក្នុង​ការបង្កា​រ បង្ក្រាប​បទល្មើស​គ្រប់​ភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន​ជាមួយ​ប្រទេស​ឡាវ ទទួលបាន​លទ្ធផល​ល្អប្រសើរ ។ លោក បញ្ជាក់ថា បញ្ហា​គ្រឿងញៀន​វា​មាន​ភាពស្មុគស្មាញ​ណាស់ ទាំង​ក្នុង​តំបន់ ក៏​ដូច​ជា​អន្តរជាតិ ជាពិសេស​រវាង​ព្រំដែន​កម្ពុជា​-​ឡាវ ដែល​មាន​លក្ខណៈ​ភូមិសាស្ត្រ​ស្មុគស្មាញ សម្បូរ​ទៅដោយ​ព្រៃភ្នំ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ដោយសារ​មាន​ការលើកទឹកចិត្ត និង​ការកំណត់​គោលនយោបាយ​ច្បាស់លាស់​ពី​រាជរដ្ឋាភិបាល បញ្ហា​គ្រឿងញៀន​ត្រូវបាន​ធ្វើ​ការបង្ក្រាប​ជា​បន្តបន្ទាប់ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×