Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឡាយ​អូរ​អា​គុជ​នៅ​ខណ្ឌ​សែន​សុខ កំពុង​ត្រូវបាន​គេ​ចាក់​ដី​រំលោភ យក​ធ្វើជា​កម្មសិទ្ធិ​ហើយ ចុះ​ទឹក​ហូរ​ទៅណា​ទៅ? ច្បាស់​ជា​លិចលង់​លំនៅដ្ឋាន ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​!

spot_img

​ភ្នំពេញ ៖ ប្រឡាយ​អូរ​អា​គុជ គឺជា​ប្រឡាយ​មេ​បង្ហូរ​ទឹកស្អុយ​យ៉ាងសំខាន់ សម្រាប់​រំដោះ​ទឹក​ចេញ​ពី​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏ដូចជា ខណ្ឌ​សែន​សុខ បន្ត​ទៅ​កាន់​ប្រឡាយ ៥៩៨ ខណៈ​នេះ កំពុង​ត្រូវបាន​គេ​ចាក់​ដី​រំលោភ​យក​យ៉ាង​រំភើយ ហាក់ដូចជា​គ្មាន​ការ​មើលថែ​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ ឬ សង្កាត់​សោះឡើយ ។​

ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ប្រឡាយ អូរ​អា​គុជ ជាប់​ផ្លូវ​លេខ​២០១១ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ចាក់​បំពេញ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ហាក់​មិន​ខ្លាច​អ្វី​សោះឡើយ​។​

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​តំបន់​ក្បែរ​នោះ​ប្រាប់ឲ្យដឹង​ថា ការចាក់ដី​រំលោភ​បំពាន​ទៅ​លើ​ប្រឡាយ អូរ​អា​គុជ​នេះ គឺ​រូបគាត់​ឃើញ​ប្រហែល​ជាង ២០​ថ្ងៃ​មក​ហើយ ដោយ​មិនដឹងថា ខាង​ណា​ជា​អ្នកចាក់ដី​លុប​នោះ​ទេ ។ ដូច្នេះ​ពួកគាត់​មិនដឹង​ជា​ធ្វើ​អ្វី​នោះទេ គឺ​បាន​ត្រឹមតែ ឈរ​មើល គេ​ចាក់​ដី​លុប​ប្រឡាយ​តែប៉ុណ្ណោះ ។​

​ទោះយ៉ាងណាក្តី នៅពេល​ដែល​ឃើញ​គេ​ចាក់​ដី​លុយ​ប្រឡាយ​បង្ហូរទឹក​បែបនេះ រូបគាត់​មាន ការសោកស្តាយ​យ៉ាង​ក្រៃ​លែងពី​ព្រោះថា ប្រឡាយ​នេះ មាន​តួនាទី​យ៉ាងសំខាន់ សម្រាប់​បង្ហូរ និង រំដោះ​ជំនន់​ទឹកភ្លៀង ក៍​ដូចជា​ប្រើប្រាស់​ជា​ប្រចាំ​របស់​ប្រជាពលរដ្ឋ ផ្ទុយទៅវិញ កំពុង​ត្រូវបាន​អ្នក​មាន​អំ ណា​ច ចាក់ដី​លុប​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បែបនេះ ។​

ជាមួយគ្នា​នេះ​ពលរដ្ឋ សូម​សំណូមពរ អាជ្ញាធរ​ខណ្ឌ​សែន​សុខ ជាពិសេស អាជ្ញាធរ រាជធានី​ភ្នំពេញ មេត្តា​ជួយ​ត្រួតពិនិត្យ អន្តរាគមន៍ និង​មាន​វិធានការ​ទប់ស្កាត់ នូវ​ជន​ខិលខូច ដែល​មាន​បំណង​រំលោភ​យក​ប្រឡាយ​អូរ​អា​គុជ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នេះ​ផង ។​

ជុំវិញ​ព័ត៍មាន​នេះ លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ បាន​ឆ្លើយបំភ្លឺ​តាមរយះ​ប្រព័ន្ធ Whatsapp កាលពី​វេលា​ម៉ោង​១២ និង​១៨​នាទី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ថា ចំពោះ​ប្រឡាយ​អូរ​អា​គុជ​នេះ គឺ​រដ្ឋបាល​ខណ្ឌ​សែន​សុខ តែងតែ​កាយ​ពង្រីក ប៉ុន្តែ​ដោយសារ​មាន​ការបា​ក់ដី រហូតដល់​ជិត​បាក់​របង​ដែល​សង់​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ក្បែរ​នោះ ទើប​រដ្ឋបាល​ខណ្ឌ​សែន​សុខ ចាក់​ដី​ទប់​អោយ​រឹង​វិញ នឹង​កាយ​ពង្រីក​វិញ​នៅពេល​ក្រោយ ។​

ចំពោះ​បញ្ហា​នេះ មតិ​មហាជន​បាន​លើកឡើង​ថា ការចាក់​ដី​លុយ​រំលោភ​ទៅ​លើ​ប្រឡាយ​អូរ​អា​គុជ​បែបនេះ បើកាលណា​ចាក់​បំពេញ​បាន​សម្រេច​ហើយ គឺ​មិន​ងាយ​​ស្រួល​កាយ​បើក​ផ្លូវទឹក​ឡើងវិញ​នោះ​ទេ​៕ ដោយ​៖​កូឡាប​

 

spot_img
×