Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​ជម្រើស​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់ចេញ ដើម្បី​អោយ​រាជធានី​ក្លាយជា​ទីក្រុង​លំហរ​បៃតង កាត់បន្ថយ​ហានិភ័យ​

spot_img

​ភ្នំពេញ​៖ ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ មានការ​រី​ចម្រើន​ខ្ពស់ មាន​សំណង់​អាគារ​តូចធំ អាគា​ខ្ពស់ៗ ក៏ដូចជា​បុរី​សំណង់​ផ្សេងៗ រីកដុះដាល​មិន​ឈប់ឈរ នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់ចេញ​ជា​ជម្រើស​២ ដើម្បី​អោយ​រាជធានី​ក្លាយជា​ទីក្រុង​លំហរ​បៃតង​កាត់បន្ថយ​ហានិភ័យ​នៅ​គឺ​ការថែទាំ​ដើមឈើ​ការ​កាត់​លះ​ដើមឈើ​ដែរ​ចាស់​ទ្រុឌទ្រោម និង​ការបង្កើន​ការដាំ​ដើមឈើ​បន្ថែម​។​

​នេះ​បើ​តាម​ការបញ្ជាក់​អោយដឹង​ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​លំហរ​បៃតង កាលពី​រសៀល​ថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ ២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី ដោយ​មាន​វត្តមាន​អភិបាល​ខណ្ឌ​ទាំង​១២ មន្ត្រី​ជំនាញ និង​មន្ទីរ​អង្គភាព​ផ្សេងៗ ចំណុះអោយ​រាជធានី​មួយ​ចំនួន​ទៀត​។​

លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​អោយដឹង ក្រោយ​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​អំពី​កិច្ចការ​មួយចំនួន ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​លំហរ​បៃតង ក៏ដូចជា​បញ្ហា​ដើមឈើ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​គិតគូរ ពិសេស​ផ្តោត​ទៅលើ​បញ្ហា​សុវត្ថិភាព ព្រោះ​យើង​មើលឃើញថា រដូវវស្សា​ចាប់ផ្តើម​សំរាប់​ឆ្នាំ​២០១៨​នេះ ។ លោក​ថា កន្លងមក​ថ្មីៗ​នេះ យើង​បាន​មើលឃើញ ពី​ការកើតមាន​នូវ​ឧប្បត្តិហេតុ​មួយ​ចំនួន នៃ​ការដួលរលំ​ដើមឈើ​។ នៅក្នុង​នោះ​ដែរ​ក្រុមការងារ​ដែល​ផ្តួចផ្តើម​ដោយ លោក​អភិបាល​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់ ពាក់ព័ន្ធ​ជាមួយ​មូលហេតុ ដែល​មាន​ការងាប់ និង​ដួលរលំ​នៃ​ដើមឈើ បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា ពី​មូលហេតុ​ចម្បង​មួយ​ចំនួន មើលឃើញថា ភាគច្រើន​នៃ​ការបាក់​រលំ​គឺ កើតចេញ​ពី​អាយុកាល ឫ​ក៏​ភាព​សឹករេចរឹល​ចាស់​ទ្រុឌទ្រោម របស់​ដើមឈើ​នី​មួយៗ ដែល​ស្រប់ទៅនឹង​ការ​ទទួលរង​កម្លាំង​ខ្យល់​ភ្លៀង​កន្ត្រាក់​ផ្សេងៗ​នោះ ដែល​ធ្វើឲ្យ​ទីតាំង​ដើមឈើ​មួយ​ចំនួន​ដួល​រលំ​។​

លោក​ម៉េត មាស​ភក្តី បន្តទៀតថា ជុំវិញ​បញ្ហា​ដើមឈើ​បាក់​រលំ រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ លោក​អភិបាល​បាន​សរុប នឹង​ធ្វើ​ការដាក់ចេញ​នូវ​ទិសដៅ​មួយចំនួន គឺ ទី ១​ពាក់ព័ន្ធ​ជាមួយ​មន្ទីរ​ទាំងពីរ ដែល​ជា​សេ​នាទី​ការ​ផ្ទាល់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​មន្ទីរ​សាធារណការ ដែល​មាន​អង្គភាព​សួនច្បារ​ដើមឈើ​ជា​សេនាធិការ មន្ទីរ​កសិកម្ម ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​ចំណុះ ត្រូវ​រួម​គ្នា​បង្កើត​ក្រុមការងារ​មួយ​សម្រាប់​ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​គុណភាព ស្ថានភាព នៃ​ដើមឈើ​ដែល​យើង​មាន​​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​នឹង​លើក​ជា​គម្រោង​​ដើម្បី​ជាកា​រៀបចំ​កែលំអរ​ឡើងវិញ ពោល​គឺ ប្រសិនបើ​ដើមឈើ​ណា​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង យើង​ត្រូវដក​ចេញ កាប់​ចេញ​មុន​វា​បាក់​រលំ​ដួល បង្ករ​ទៅជា​គ្រោះថ្នាក់​ដោយ​យថាហេតុ​ហេតុ​ផ្សេងៗ ទៅលើ​ទ្រព្យសម្បត្តិ ឫ​ក៏​អាយុ​ជិវិត​មនុស្ស​។ ចំពោះ​​ទីតាំង​ខ្លះទៀត​ដែល​ទាមទារ អោយ​យើង​មាន​ការថែបំប៉ន ឫ​ក៏​រៀបចំ​គិតគូ​ដាក់​ជី​បំប៉ន​សុខភាព​ដើមឈើ​ឲ្យមាន​ភាព​ប្រសើរ ឫ​ក៏​យើង​គ្រាន់តែ​កាប់​រះ​មែក​ចេញ ដើម្បី​ឲ្យ​មែ​កដែល​ពុកផុយ​ចាស់​ត្រូវ​បាន​កាប់​ចោល​នោះ លា​ស់មែក​ជាថ្មី​ដែល​មាន​សុខភាព​ល្អ​មាន​កម្លាំង​រឹងមាំ​ទ្រទ្រង់បាន​ប្រសើរ​ជាង​មុន ជាមួយ​ស្ថានភាព​ខ្យល់​ភ្លៀង​កន្ត្រាក់​ផ្សេងៗ​នោះ ក៏​យើង​ត្រូវ​រៀបចំ​គិតគូ​ដែរ​។​

លោក​ម៉េត មាស​ភក្តី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​​មើលថែទាំ​ដើមឈើ ជា​កិច្ចការ​ដែល​បាន​ជម្រាបជូន​ខាងលើ​នេះ ជា​កិច្ចការ​ទី​១ ដែល​អង្គប្រជុំ​បាន​ពិភាក្សា ។ ដោយឡែក កិច្ចការ​ទី ២ គិតគូរ​ពង្រីក ឫ​ក៏​ដាំ​បន្ថែម​នូវ​តំបន់​បៃតង ឫ​លំហរ​បៃតង ឲ្យមាន​ច្រើន​ថែម​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ស្រប់តាម​ផែនការ​មាន​ស្រាប់ ដែល​លោក​អភិបាល បាន​យកចិត្តទុកដាក់ ហើយ​បានឲ្យ​អភិបាលរង​ទទួលបន្ទុ​ក​២​រូប ធ្វើ​ការប្រជុំ​ពិភាក្សា​គិតគូរ​លើក​គម្រោង​ឡើងវិញ​បន្ថែមទៀត ទីតាំង​ណា ផ្លូវ​ណា ដែល​យើង​គ្រោង​នឹង​ដាំ​ដើមឈើ​អ្វី ផ្លូវ​ណា ទីតាំង​ដែល​ត្រូវ​បន្ថែម​ដើមឈើ ។​

លោក​បន្ត​ទៀត​ថា រុក្ខជាតិ​បន្ថែម ការដាំ​ដើមឈើ​លើ​លំហរ​បៃតង​នេះ គឺ​ក្នុងន័យ​បង្កើន​សោភ័ណភាព​ទីក្រុង​ភ្នំពេញ ស្រប​ជាមួយនឹង​សំណង់​អគារ​ដែល​ធំ​ស្កឹមស្កៃ ដែល​មាន​ស្រាប់ ហើយ​យើង​ត្រូវ​ដឹង​ថា​ដើមឈើ គឺ​បង្កើត​អ៊ុក​ស៊ីហ្សែ​ន​នៅ​ពេល​ថ្ងៃ វា​ជា​ចំណែក​មួយ​សម្រាប់​ផ្តល់​ឲ្យ​មនុស្ស សត្វ​ដែល​មាន​ជីវិត​ទាំងអស់ ហើយ​វា​ស្រូប​ទៅវិញ នូវ​ឧស្ម័ន​ជាតិពុល​ផ្សេងៗ ដែល​កើតចេញ​ពី​ផ្សែង​ឧស្សាហកម្ម និង​ម៉ូតូ​រថយន្ត​ផងដែរ នៅក្នុង​រាជធានី​ភ្នំពេញ ៕​ ដោយ​៖​កូឡាប​

   

spot_img
×