Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំទាវ​ទី​១ អាមេរិក Melania Trump បន្ត​ទស្សនៈកិច្ច​នៅ​ចិន ខណៈ​លោក​ប្រធានាធិបតី​ជា​ស្វាមី​ចាកចេញ​ទៅ Danang-Vietnam ចូលរួម​ប្រជុំ​កំពូល APEC

spot_img

ជំទាវ​ទី​១ អាមេរិក Melania Trump នៅ​ថ្ងៃទី​១០/១១ បាន​ទៅ​ទស្សនា​ឧទ្យាន​ខ្លាឃ្មុំ Penda ដែលជា​សត្វ​និមិត្តរូប​របស់​ប្រទេស​ចិន​។ បន្ទាប់មក​អ្នកស្រី​បានធ្វើ​ដំណើរ​តាម​ខ្សែ​កា​ប្លិ៍​ព្យួរ​ដើម្បី​ទស្សនា​មហាកំពែង​របស់​ចិន​-​សំណង់​ដ៏​មហិមា​វែង​បំផុត​របស់​មនុស្សលោក​។​

ថ្វី​ត្បិត​ស្វាមី​ចាកចេញ​ពី​ចិន តែ​អ្នកស្រី​នៅ​បន្តដំណើរ​ទស្សនកិច្ច​ទ​ស្សនា​ប្រទេស​នេះ​។​
អ្នកស្រី​កំពុង​ឈរ​ថតរូប​ជាមួយ​ក្រុម​កុមារា​កុមារី កាន់​ទង់ជាតិ​អាមេរិក​-​ចិន​។​
ម្ចាស់​ស្រី​នៃ​សេត​វិមាន កាដូ​ប្អូនៗ​នូវ​កូន​តុក្កតា​រូប​ឥន្ទ្រី​ដែលជា​និមិត្តរូប​របស់​អាមេរិក​។ មុន​នោះ​អ្នកស្រី​បាន​ជួប​សន្ទនា​ជាមួយ​នាយក​សួនសត្វ​ហើយក៏​ទទួល​កាដូ​កូន​តុក្កតា Penda ពី​សួនសត្វ​នេះ​។​

អ្នកស្រី​ទះដៃ​ហើយ​ច្រៀង​ជាមួយ​ប្អូនៗ​។ អ្នកស្រី​ថ្លែងថា អរគុណ​បណ្តា​មិត្ត​ខ្លាំងណាស់​។ អរគុណ​សួនសត្វ​ប៉េកាំង​។ ពិតជា​អស្ចារ្យ​គ្រា​បាន​ជួប GuGu​។​
អ្នកស្រី​រីករាយ​ស្រស់ស្រាយ​ជាមួយ​ប្អូន​តូចៗ​។​
​អ្នកស្រី​ប្រើពេល ៣០​នាទី ដើម្បី​ដើរ​គយគន់​មហាកំពែង​ចិន​។​
អ្នកស្រី​ក៏បាន​ចុះហត្ថលេខា​ពី​សៀវភៅ​ក្រាំងមាស​របស់​មហាកំពែង​។ បន្ទាប់ពី​ធ្វើដំណើរ​តាម​ខ្សែ​កា​ប្លិ៍ អ្នកស្រី​ពោលថា ៖ ទីនោះ​ស្អាត​ណាស់ ពិតជា​អស្ចារ្យ​។​

តាមរយៈ​អត្ថបទ​លោក ត្រាំ សរសេរ​លើ Wtitter នោះ ក្រោយពេល​ទស្សនា​ប្រទេស​ចិន អ្នកស្រី Melenia Trump នឹង​វិលត្រឡប់​ទៅ Alaska ដើម្បី​ជួប​ជាមួយ​ពលទាហាន​នៅ​ទីនោះ​៕ សូ​យ​ន​

​អ្នកស្រី Melenia ទស្សនា​ខ្លាឃ្មុំ Penda នៅ​សួនសត្វ​ចិន​

 

spot_img
×