Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​គ្រឿងញៀន​

spot_img

បន្ទាយមានជ័យ​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​សា​ធាតុ​ញៀន​ខុសច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន ២​នាក់ នៅ​ចំណុច​ស្ពាន​តា​ផាន់ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរិ​សោភ័ណ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥ និង ៣០​នាទី​។​

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាកា​ររ​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​គ្រឿងញៀន បានបញ្ជាក់​ថា ÷ ដោយ​ទទួលបាន​វិធានការ របស់​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ១-​ឈ្មោះ ឡាយ ទិត្យ​សីហា ភេទ ប្រុស អាយុ ២៨​ឆ្នាំ (​ម្ចាស់​ថ្នាំ​)​រស់នៅ​ភូមិ​ជ្រៃ​កោង ឃុំ​ស្លា​កែ​ត ក្រុង​ខេត្ត​បាត់ដំបង ២.​ឈ្មោះ ឌឿ​ម មីនា ភេទ ប្រុស អាយុ​២២​ឆ្នាំ (​ម្ចាស់​រថយន្ត​) រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង​វត្ថុតាង​រួមមាន -​កេតា​មីនចំនួន ២៥០​ដប -​មេតំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន ២​កូន​ថង់​តូច ស្មើ ៥,២៨​ក្រាម -​ទូរស័ព្ទដៃ​ចំនួន ៤​គ្រឿង -​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក -​ប័ណ្ណបើកបរ ១​សន្លឹក -​កាតគ្រី​រថយន្ត ១​សន្លឹក -​ប័ណ្ណ​ធនាគារ ១​សន្លឹក​។​

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បន្តថា ÷ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​ទទួលបាន​មុខសញ្ញា ជនសង្ស័យ​ខាងលើ​ហាក់​បាន​ដឹងខ្លួន ហើយ​បើករថយន្ត​ម៉ាក​កា​មេ​រី​បា​ឡែន ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ 2A.4432 គេច​ពី​ការ​តាម​របស់​សមត្ថកិច្ច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពេលនោះ​កម្លាំង ក៏​បាន​ដេញតាម​ពីក្រោយ រហូត​ដល់​ចំណុច​ស្ពាន​តា​ផាន់ ទើប​កម្លាំង​យើង​អាច​ឃាត់​បាន និង​ធ្វើ​ការឆែកឆេរ​នៅនឹងកន្លែង រួច​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ប្រគល់​ជូន​កម្លាំង​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានបញ្ជាក់​ថា​៖ យោងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ចូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×