Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួប​ជាមួយ​អាកាសយានិក​ស្រី​ស្រស់ស្អាត​៣​រូប​លើកដំបូង របស់​ក្រុមហ៊ុន​អាកា​ចរណ៍ Malaysia Airlines

spot_img

​ស្ត្រី​ម៉ាឡេស៊ី​វ័យៗ​ក្មេង​៣​រូប បានធ្វើ​ឲ្យ​ប្រជាជន​នៅក្នុង​ប្រទេស​ភ្ញាក់ផ្អើល និង​កោតសរសើរ​ជាខ្លាំង បន្ទាប់ពី​ពួកគេ​បានប្រែក្លាយ​ក្តី​សុ​បិ​ន្ត​ហោះហើរ​របស់​ពួកគេ ហើយ​ឥឡូវនេះ ពួកគេ​បាន​ក្លាយជា​អ្នកបើកបរ​យន្តហោះ​ជាស្រ្តី​លើកដំបូង សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ។​

​ពីមុន វា​ជា​រឿង​ដ៏​សាមញ្ញ​មួយ​សម្រាប់​ស្ត្រី​ក្នុងការ​ដាក់ពាក្យ​សុំចូល​បម្រើ​ការងារ​នៅក្នុង​វិស័យ​អាកាសចរណ៍​នេះ ក្នុងនាម​ត្រឹមតែ​ជា​អ្នកបម្រើ​លើ​យន្តហោះ ឬ បុគ្គលិក​នៅលើ​ដី ប៉ុណ្ណោះ ។ យោងតាម​ការប៉ាន់ប្រមាណ​របស់​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​នៅ​ឆ្នាំ ២០១៧ នោះ​មាន​អ្នកបើកបរ​យន្តហោះ​ចំនួន ១៣០,០០០ នាក់ នៅក្នុង​ពិភពលោក ដែល​ក្នុងនោះ មានតែ ៣,០០០ (៣%) នាក់​ប៉ុណ្ណោះ ជា​ស្ត្រី ។​

​ទោះយ៉ាងណា រឿង​ទាំងនេះ វា​ហាក់ដូច​ប្រែក្លាយ​សន្សឹមៗ ខណៈដែល​ស្ត្រី​ឥឡូវនេះ កំពុង​ទទួលបាន​ឱកាស​ច្រើន ក្នុងការ​ចូលរួម​ក្នុង​វិស័យ​អាកាសចរណ៍ ក្នុងនាម​ជា​អ្នកបើកបរ​យន្តហោះ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៧ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ដែលមាន​តម្លៃ​ទាប​មាន​អ្នកបើក​យន្តហោះ​ស្រី​ចំនួន ៥៥ នាក់ ។​

​ហើយ​ឥឡូវនេះ ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines បាន​ចាប់យក​បន្ទាប់ AirAsia ហើយ​ថ្មីៗ​នេះ បានចាប់ផ្តើម​ដំណើរការ​កម្មវិធី​ភី​ឡុ​ត​ស្រី​របស់ខ្លួន​ហើយ ។​

​តោះ​! ជាមួយ​ជាមួយ​ស្ត្រី​ទាំង​៣​នាក់ ដែល​គឺជា​អ្នកបើកបរ​យន្តហោះ​ស្រី​លើកដំបូង សម្រាប់ Malaysia Airlines៖

១- Vivian Foo Hooi Wen អាយុ ២២ ឆ្នាំ​

​នាង​បានបញ្ចប់​ការសិក្សា​ហោះហើរ​ម៉ាឡេស៊ី នៅក្នុង​ខែមករា ឆ្នាំ​២០១៧ ហើយ​បាន​ចូលរួម​ជាមួយ Malaysia Airlines ក្នុង​នាំ​ជា​អ្នកបើកបរ​នៅ​ខែតុលា ឆ្នាំ​២០១៧ ។

២- Wang Wen Chien អាយុ ២៥ ឆ្នាំ​

​សម្រាប់ Wang គឺ​នាង​បាន​ឈាន​ជើង​ឡើងលើ​យន្តហោះ នៅពេល​នាង​យក​នាង​ទៅ​រៀន​បញ្ជាការ​ហោះហើរ​លេង​១​ថ្ងៃ នៅ Subang ខណៈពេល​នាង​នៅ​វ័យ​ជំទង់ ។​

Wang បានបញ្ចប់​ការសិក្សា​ហោះហើរ​ម៉ាឡេស៊ី នៅក្នុង​ឆ្នាំ​២០១៦ ហើយ​បាន​ក្លាយជា​អ្នកបើករ​យន្តហោះ​សម្រាប់ Malaysia Airlines នៅក្នុង​ខែសីហា ឆ្នាំ​២០១៧ បន្ទាប់ពី​ស្ថិតក្រោម​វគ្គ​បណ្តុះបណ្តាល​នៅក្នុង​ទីក្រុង Sydney មុន​នោះ ។​

៣- Nur Waie Hidayah Mohamad Rasidin អាយុ ២១ ឆ្នាំ​

​នាង​ធំ​ដឹងក្តី​នៅ Abu Dhabi ទីកន្លែង ដែល​ឪពុក​របស់​នាង​ចង់​ឲ្យ​នាង​ក្លាយជា​អ្នកបើកបរ​យន្ត​បន្ត ខណៈ​គាត់​ក៏​ជា​អាកាសយានិក​ម្នាក់​ផងដែរ ។​

​នាង​និយាយថា​៖ «​បន្ទាប់​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ នៅ Abu Dhabi ក្នុង​ឆ្នាំ​២០១៣ ខ្ញុំ​បាន​វិល​ត្រលប់មក​ម៉ាឡេស៊ី​វិញ ហើយ​បាន​ចូល​សាលា​ហោះហើរ​នៅ Melaka» ។​

​ក្នុងនាម​សិស្ស​ប្អូន​របស់ Foo និង Wang នៅក្នុង​សាលា​ហោះហើរ Hidayah បានបញ្ចប់​ការសិក្សា​៣​ឆ្នាំ​មកហើយ មុនពេល​វិល​ត្រលប់​ទៅកាន់ Abu Dhabi ដើម្បី​រស់នៅ​ជួបជុំ​គ្រួសារ​របស់​នាង ហើយ​បាន​ចូលរួម​ជាមួយ Malaysia Airlines ក្នុងនាម​ជា​អ្នកបើកបរ​យន្តហោះ នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៧ ៕ ចន្ទី​

spot_img
×