Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​ម្នាក់​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ ខណៈ​ឃើញ​វីដេអូ​​កូន​ស្រី​ខ្លួន​ត្រូវ​គេ​ព្រួត​វាយ​ធ្វើ​បាប​​យ៉ាង​សាហាវ​ និង​អំពាវនាវ​សាលា​ធ្វើ​រឿង​មួយនេះ…​ (វីដេអូ)

spot_img

​ស្ត្រី​ជា​ម្តាយ​ម្នាក់​នៅក្នុង​ទីក្រុង Peth ប្រទេស​អូស្ត្រាលី បាន​អំពាវនាវ​ឲ្យ​ហាមឃាត់​ការប្រើប្រាស់​ទូរស័ព្ទដៃ នៅ​បណ្តា​សាលារៀន បន្ទាប់ពី​កូនស្រី​របស់​នាង ត្រូវបាន​វាយ​ដុំ​ដោយ​ក្មេងស្រី​មួយក្រុម​យ៉ាង​សាហាវ ខណៈ​ថត​វី​ថត​វីដេអូ​ពី​សកម្មភាព​នេះ​នៅលើ​ទូរស័ព្ទ​របស់​ពួកគេ ។​

​ក្មេងស្រី​រងគ្រោះ​អាយុ ៩ ឆ្នាំ ត្រូវបាន​ក្មេងស្រី​មួយក្រុម​ដែលជា​សិស្ស​ដូចគ្នា បាននាំគ្នា​ព្រួត​វាយប្រហារ ខណៈ​នាង​ដើរ​នៅក្នុង​សាលប្រជុំ ក្នុងអំឡុង​ម៉ោង​សម្រាក កាលពី​ថ្ងៃ​ច័ន្ទ ។​

​នាង​បាន​ប្រាប់ 9NEWS ថា​៖ «​ពួកគេ​បាន​ព្រួត​វាយ​ទាត់​ធាក់ និង​រុញ​ខ្ញុំ​រហូត​កប់​នឹង​ជញ្ជាំង ហើយ​បន្ទាប់មក បាន​ទាញ​បោចសក់​របស់ខ្ញុំ និង​អុក​ខ្ញុំ​១​ជង្គង់​នៅត្រង់​មុខ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​ទៅ​កម្រាល​តែម្តង​» ។​

​ស្ត្រី​ជា​ម្តាយ​រូបនោះ​បាន​ឲ្យ​ដឹងថា របួសស្នាម​របស់​កូនស្រី​នាង នៅតែ​ពុំទាន់​ជាសះស្បើយ​នៅឡើយ ហេតុនេះ នាង​ពុំទាន់​អាច​វិលត្រឡប់​ទៅ​រៀន​វិញ​បានទេ ។​

​ចំណែក​សិស្សស្រី​២​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា​នេះ ត្រូវបាន​ផ្អាក​ការសិក្សា​ហើយៗ ប៉ូលីស​ក៏​កំពុងបើក​ការស៊ើបអង្កេត​ផងដែរ ។​

​ទោះយ៉ាងណា ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ កំពុង​ទាមទារ​សាលារៀន​បណ្តេញ​ពួក​ចូលចិត្ត​សម្លុត​គំរាម​គេ​ទាំងនេះ ហើយ​រឹបអូស​ទូរស័ព្ទ​ពី​ពួកគេ ដែល​ត្រូវបាន​រកឃើញ​ធ្វើ​រឿង​មិនល្អ​បែបនេះ ។​

​នាង​បាន​និយាយថា​៖ «​រៀងរាល់​សប្តាហ៍ មាន​អ្នក​ដទៃទៀត ដែល​ទទួល​ការប្រើ​អំពើហិង្សា ហើយ​ត្រូវគេ​ថត​វីដេអូ ខណៈ​មនុស្ស​ដែល​ដើរ​ឆ្លងកាត់​ជុំវិញ បាន​ត្រឹម​សើច​ដាក់​ប៉ុណ្ណោះ​» ។​

​នាយកដ្ឋាន​អប់រំ និយាយថា ការប្រើប្រាស់​ទូរស័ព្ទដៃ​ពី​សំណាក់​កូនសិស្ស កំពុងមាន​ការកើនឡើង នៅឯ​សាលារៀន ។​

​អ្នកនាំពាក្យ​សាលា​ម្នាក់​និយាយថា​៖ «​ខណៈ​វា​នៅតែមាន​ផលវិបាក​សម្រាប់​សិស្ស​ដែល​ប្រើប្រាស់​ទូរស័ព្ទ ដើម្បី​ប្រព្រឹត្ត​ទង្វើ​មិនល្អ​នេះ​ទៅលើ​ដៃគូ​របស់​ពួកគេ​នៅក្នុង​សាលា នោះ​មានកូន​សិស្ស​ជាច្រើន​ទៀត ក៏ត្រូវ​ការរៀន​យល់ដឹង​អំពី​លក្ខណៈ​នៃ​ការប្រើប្រាស់​ទូរស័ព្ទ និង​ឧបករណ៍​អន​ឡាញ​ដទៃទៀត ក្នុង​គោលបំណង​ប្រកបដោយ​សុវត្ថិភាព និង​ឥរិយាបថ​គួរ​ឲ្យ​គោរព​ផងដែរ​» ៕ ឧ​ត្ត​ម​

spot_img
×