Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​រុស្សី​ម្នាក់​ត្រូវ​ជាប់គុក​អស់ ៣ ​ឆ្នាំ ​ដោយ​មិន​បាន​ប្រព្រឹត្ត​អី​សោះ ហើយ​នៅពេល​ចេញពី​គុក​វិញ ទើប​ដឹង​មូលហេតុ​

spot_img

​បុរស​ជនជាតិ​រុស្សី​ម្នាក់ បាន​អះអាង​ថា គាត់​បាន​ជាប់គុក​អស់​រយៈពេល ៣​ឆ្នាំ​ទាំង​គាត់​មិន​បាន​​ប្រព្រឹត្ត​ខុស​អ្វី​សោះ ប៉ុន្តែ​ពេល​ចេញពី​គុក​វិញ ទើប​ដឹង​មូលហេតុ​គឺ​គាត់​មាន​បងប្អូន​ភ្លោះ ដែល​បែក​​គ្នា​តាំងពី​យូរ​។​

​ប៉ូលិស​ចាប់​គាត់ គឺ​ដោយសារតែ​ប៉ូលិស​យល់ច្រឡំ​ថា ​គាត់​គឺជា​បងប្រុស​ភ្លោះ​របស់ខ្លួន​។ ប៉ុន្តែ​អ្វី​ដែល​​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា សូម្បី​ខ្លួន​គាត់​ក៏​មិនដឹងថា គាត់​មាន​បងប្អូន​ភ្លោះ​ដែរ​។​

​លោក Andrey Chistyakov អាយុ ៤០ បាន​រំលឹក​សាច់​រឿង​របស់​គាត់​ដូច្នេះ​ថា គាត់​ទើប​តែ​មាន​​អាយុ ១៨​ឆ្នាំ នៅពេលដែល​គេ​ចាប់ និង​ដាក់គុក​គាត់​។ គាត់​អះអាង​ថា គាត់​ត្រូវបាន​គេ​ចាប់ខ្លួន​​ភ្លាមៗ​នៅ​ពេល​គាត់​ចេញពីផ្ទះ​របស់​គាត់ នៅក្នុង​តំបន់ Sokol ដើម្បី​ទៅ​ចូលរួម​ធ្វើ​ទា​ហ៊ាន​។​

​ប៉ូលិស​បាន​ចោទប្រកាន់​រូប​គាត់​ថា បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​នៅ​ទីក្រុង Izhevsk ដែល​កន្លែង​នោះ​​គាត់​មិន​ដែល​បាន​ទៅ​សូម្បីតែ​មួយ​ដង។​

​នៅពេល​ត្រូវ​បាន​ដោះលែង​ពី​គុក លោក Andrey Chistyakov បាន​ទាក់ទង​ជាមួយ​គ្រួសារ​ដើម​​របស់គាត់ ហើយ​ចុងបញ្ចប់​ទើប​ដឹងថា គាត់​មាន​បងប្អូន​ភ្លោះ​។​ ​បងស្រី​របស់​គាត់​បញ្ជាក់​ប្រាប់​គាត់​ថា គាត់​បាន​បាត់​ខ្លួន​នៅ​ពេល​គ្រួសារ​បាន​រើ​ផ្ទះ​ទៅ​នៅ​កន្លែង​​ផ្សេង​។​

​លោក Andrey Chistyakov ជីវិត​របស់​គាត់​ត្រូវបាន​បំផ្លាញ​ដោយ​បងប្រុស​ភ្លោះ​របស់គាត់ ដូច្នេះ​គាត់មិន​ដែល​មាន​បំណង​ជួប​គ្នា​នោះ​ទេ​។ គាត់​មិន​អាច​សូម្បី​ជួល​ផ្ទះ​បាន ដោយសារតែ​គាត់​មាន​ប្រវត្តិ​ជាប់គុក​៕ សុភ័ក្ត្រ

spot_img
×