Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​ហ្មង! ខណៈ​លឺ​បុរស​អូស្ត្រាលី​នេះ​រកស៊ី «​ដំណើរ​កំសាន្ត​សិច​តាម​ទូក​» ដ៏​​​​គគ្រឹក​​គគ្រេង​យ៉ាង​នេះ​ (វីដេអូស្តែងៗ)

spot_img

​​ប៉ូលីស​ថៃ កាលពីពេល​ថ្មីៗ​នេះ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ពីបទ​ផ្សព្វផ្សាយ​ដំណើរ​កំសាន្ត​សិច​តាម​ទូក ជាមួយ​ស្រីពេស្យា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ ។​

​ប៉ូលីស​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បុរស​អូស្ត្រាលី​ឈ្មោះ Stephen Allan Carpenter អាយុ ៤៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់ មុនពេល​គាត់​ចូលក្នុង​ទឹកដី​ភាគខាងត្បូង​ខេត្ត Saraburi ។​

​បុរស​រូបនេះ​ត្រូវបាន​នាំខ្លួន​ទៅកាន់​ទីក្រុង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ Pattaya ទីកន្លែង​ដែល​គាត់​បាន​បើក​ដំណើរការ​អាជីវកម្ម​មិន​សមរម្យ​មួយ​នេះ បន្ទាប់ពី​ដីកាចាប់ខ្លួន​ត្រូវបាន​ធ្វើឡើង ។​

​ប៉ូលីស​និយាយថា អាជីវកម្ម​របស់ Carpenter មាន​ឈ្មោះថា «AUSTHAI Tours» ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​អន​ឡាញ តាមរយៈ​ដំណើរ​តាម​ទូក​រយៈពេល ៦ ម៉ោង ជាមួយ​ស្ត្រី​ជនជាតិ​ថៃ​ជាច្រើន​នាក់ ក្នុងតម្លៃ​ចាប់ពី ១,១៨៧ ទៅ ១,៥២៦ ដុល្លារ ។​

​ប៉ូលីស​បាន​ស្វែងរក​ការចាប់ខ្លួន​គាត់ បន្ទាប់ពី​ម្នាក់​បាន​ផុស​នៅលើ​បណ្តាញ​សង្គម ក្នុងនាម​ជា​អតិថិជន​ម្នាក់ ហើយ​បានធ្វើការ​បង់ប្រាក់​ជាមុន ។​

Carpenter ត្រូវបាន​ចោទប្រកាន់​ពីបទ​ទិញ​ស្ត្រីៗ​ធ្វើ​ស្រីពេស្យា​, ផ្សព្វផ្សាយ​រូបភាព​អាសអាភាស​នៅលើ​អន​ឡាញ​, ស្នាក់​ហួស​ទិដ្ឋាការ​កំណត់ និង​ធ្វើ​ការងារ​ខុសច្បាប់ ក្នុងនាម​ជា​អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍ ៕ ឧ​ត្ត​ម​

spot_img
×