Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ម្នាក់ កំពុងធ្វើដំណើរ ទៅ​ជិះ​យន្តហោះ ត្រឡប់​ទៅ​ស្រុក​វិញ ត្រូវ​ចោរ​ឆក់​កាបូប អស់​លុយ ជាង​៣​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ ជនបរទេស​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ ឡាំ​ប្រុយ​តា (​ឥណ្ឌា​) គោលបំណង ឡើង​យន្តហោះ វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ត្រូវបាន​ក្រុម​ជនសង្ស័យ មាន​គ្នា​៤​នាក់ ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ ទៅ​បាត់​ដោយ​សុវត្ថិភាព​។​

​អំពើ​ឆក់យក​កាបូប​លុយ បាន​កើតឡើង​កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​ជនរងគ្រោះ ដែល​ជា​ជនបរទេស ចេះ​និយាយ​ភាសា​ខ្មែរ​ខ្លះៗ បានឲ្យដឹងថា រូប​គាត់​មក​ស្នាក់ នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំ​មកហើយ ដោយ​ប្រកប​មុខរបរ​ជា​អ្នកជំនួញ ។ ពាក់ព័ន្ធ​ករណី​ឆក់​ខាងលើនេះ ជន​រងគ្រោះ​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​រូប​គាត់ បាន​ធ្វើដំណើរ​ចេញពីផ្ទះ​របស់​គាត់​នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ តាម​ឡាំ​ប្រុយ​តា ឥណ្ឌា ក្នុង​គោលដៅ​ឆ្ពោះ ទៅកាន់​ព្រលាន យន្តហោះ​ភ្នំពេញ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កំណើត របស់​គាត់​វិញ​។ លុះដល់​ចំណុចស្តុ​បផ្សា​ដើមគរ ផ្លូវ​ព្រះ​មុន្នី​រ៉េត ក៏​លេចមុខ​ជន សង្ស័យ ៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​មក​ធ្វើ​សកម្មភាព​ឆក់ យក​កាបូបស្ពាយ​របស់គាត់ ដែល​មាន​លុយ​ជាង​៣០.០០០​ដុល្លារ ទោះបី​ជនរងគ្រោះ បាន​ប្រតាយប្រតប់ ជាមួយ​ក្រុម​ចោរ នោះ​ក៏​ដោយ ក៏​ក្រុមចោរ​យក​ទៅ​បាន​ដោយ​សុវត្ថិភាព​។​

​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ ក៏​បណ្តាល​ឲ្យ​ជនបរទេស​រូបនេះ រងរបួស​រលាត់​ដៃរ​លាត់​ជើង​។​​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​បឹង​សាឡាង ដើម្បី​ឲ្យ​សមត្ថកិច្ច តាម​ចាប់​ជនសង្ស័យ មក​ដាក់​ទោស​ទៅ​តាម​ច្បាប់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×