Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កក្រើកទៀតហើយ! លោក Duterte គ្រោងឧបត្ថម្ភកាំភ្លើងដល់មេភូមិៗជាង៤ពាន់នាក់ ដើម្បីកម្ចាត់គ្រឿងញៀន និង​បទល្មើស

spot_img

ប្រធានាធិបតីហ្វីលីពីន Rodrgo Duterte បានពិចារណា​ផ្តល់​កាំភ្លើង​ដោយឥតគិតថ្លៃ ទៅដល់មេភូមិៗចំនួន ៤២,០០០ នាក់ ដោយលោកចាត់ទុកថា វាជាជំនួយដ៏ល្អប្រសើរមួយ សម្រាប់ពួកគេ​ប្រយុទ្ធប្រឆាំងនឹង​ពួកគ្រឿងញៀន និងបទល្មើសផ្សេងៗនៅក្នុងទឹកដីរបស់ពួកគេ ។

លោក Duterte ដែលប្តេជ្ញា​បញ្ចប់​បញ្ហាគ្រឿងញៀន និងបញ្ហាបទល្មើស​​ ក្នុងរយៈពេលត្រឹមតែ ៣ ទៅ ៦ ខែ បានឈានចូលជាឆ្នាំទី២ហើយ នៃការគ្រប់គ្រងរបស់លោក នៅចុងខែមិថុនានេះ ។

តាម​កំណត់ត្រារបស់រដ្ឋភិបាលប្រទេសនេះ នោះ​​សង្គ្រាមគ្រឿងញៀនរបស់លោក Duterte បានធ្វើឲ្យជនល្មើស​ស្លាប់ពី ៣,៩៦៧ ទៅ ២០,៣២២ នាក់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ។

យោងតាម CNN លោក Duterte បានប្រាប់​មេដឹកនាំសហគមន៍ កាល​ពីសប្តាហ៍មុននេះថា៖ «ប្រសិនអ្នកទាំងអស់គ្នា​មិនចូលទៅក្នុង​បទល្មើសគ្រឿងញៀន ខ្ញុំនឹងគាំទ្រយ៉ាងខ្លាំង ហើយខ្ញុំនឹងផ្តល់​កម្មសិទ្ធិមួយនេះដល់អ្នកទាំងអស់គ្នា ហើយយកអាវុធនេះអនុវត្តឲ្យបានល្អប្រសើរ» ។

លោក Martin Dino អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួលបន្ទុក​ «barangay» កាំភ្លើងទាំងអស់​នឹង​ត្រូវផ្តល់​ដោយឥតគិតខ្លី ឬ អ្នកការទិញឯកជនរបស់ពួកគេឧបត្ថម្ភ ទៅឲ្យមេភូមិៗទាំងអស់នោះ ដែលមិនស្ថិតក្នុងចំណោមអ្នកដែល​ពាក់ព័ន្ធ​ក្នុងគ្រឿងញៀនខុសច្បាប់ ៕ ឧត្តម

spot_img
×