Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ររក​បាន​ណាស់​! បុរស​ចំណាស់​ម្នាក់​សុខចិត្ត​លះបង់​អ្វីៗ ដើម្បី​នៅ​មើលថែ​ប្រពន្ធ​មាន​ជំងឺ​

spot_img

​បុរស​ស្មោះត្រង់​ម្នាក់ បាន​ធ្វើ​រឿង​គួរ​ឲ្យ​រំជួល​ចិត្តមួយ ដោយ​គាត់​បាន​លះបង់​ការងារ​ចោល ដើម្បី​ទុក​​ពេល​មើលថែ​ប្រពន្ធ​របស់​គាត់ ដែល​ឈឺ និង​ធ្លាក់ខ្លួន​ពិការ​ធ្វើ​អ្វី​មិនកើត​។​

​ប្តី​ប្រពន្ធ​ចំណាស់​ថៃ​មួយគូ​នេះ ជួប​បញ្ហា​លំបាក​ក្នុង​ជីវិត​ជា​ខ្លាំង នៅ​ពេល​ប្រពន្ធ​របស់​គាត់​ត្រូវ​ពស់​​ចឹក ធ្វើឲ្យ​សាច់​ដុំលែង​លូតលាស់ និង​បណ្តាលឲ្យ​គាត់​កំរើក​លែងបាន​។​

​ដោយសារ​តែ​ទៅ​ណា​មក​ណា​មិន​បាន គាត់​ត្រូវ​ស្នាក់នៅ​ផ្ទះ​ជាប់​រហូត នៅក្នុង​ខេត្ត Sa Kaeo ប្រទេស​ថៃ ប៉ុន្តែ​ប្តី​ដ៏​ស្មោះត្រង់​របស់គាត់​នៅ​តែ​ស្រឡាញ់​គាត់​ដូច​ដើម​។​

​បុរស​ស្មោះត្រង់​នោះ បញ្ជាក់ថា ពួក​យើង​ពី​មុន​សច្ចា​ថា​នឹង​ត្រូវ​នៅ​ជាមួយ​គ្នា​រហូត​មួយជីវិត​។ ប្រពន្ធ​របស់​ខ្ញុំ​គឺ​ជា​មនុស្ស​សំខាន់​បំផុត​សំរាប់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​បោះបង់​គាត់​ចោល​ជា​ដាច់ខាត​។​

​ដោយសារ​ប្រពន្ធ​ធ្វើ​អ្វី​មិនកើត ហើយ​ប្តី​គាត់​មិន​ចង់​ចាកចេញ​ទៅ​ណា​ចោល​ប្រពន្ធ ទើប​ធ្វើឲ្យ​ពួក​​គាត់​ទាំង​ពីរ​ជួប​បញ្ហា​ប្រចាំ​ថ្ងៃ​ជា​ពិសេស​រឿង​ម្ហូបអាហារ​។​

​ទោះយ៉ាងណា ភាពស្មោះត្រង់ និង​ស្មោះស្ម័គ្រ​របស់​ពួកគេ បាន​ធ្វើ​ឲ្យ​អ្នកជិតខាង​មានការ​អាណិត​​អាសូរ ដូច្នេះ​អ្នក​ជិតខាង​បាន​ព្យាយាម​ធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើបាន ដើម្បី​ជួយ​ប្តី​ប្រពន្ធ​ចំណាស់​​នេះ​។​

​អ្នកជិតខាង​បាន​មូលមតិ​គ្នា ប្រមូល​លុយ​ចំនួន ៧០០​បាត (២៨,៤០​ដុល្លា​) ជា​រៀងរាល់​ខែ ដើម្បី​ជួយ​​ផ្គត់​ផ្គង​ពួកគេ ដែល​លុយ​ចំនួន ៧០០​បាត​នេះ​អាច​គ្រប់គ្រាន់​សំរាប់​ចិញ្ជឹម​ពួក​គាត់​រៀងរាល់ខែ​​ហើយ​។​

​មនុស្សម្នា​ជាច្រើន​មានការ​រំជួលចិត្ត​ចំពោះ​រឿង​របស់​ប្តី​ប្រពន្ធ​ប្តូរផ្តាច់​មួយគូ​នេះ ដូច្នេះ​ពួកគេ​នឹង​ជួយ​ផ្គត់​ផ្គង​ពួកគាត់​៕ ដោយ ៖ សុភ័ក្ត្រ

​ប្រភព​៖ NTD​

  

spot_img
×