Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក អ៊ឹម ជីវ៉ា កំពុង​ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត តែ​ហាមាត់​និយាយ​មិន​រួច​?

spot_img

​ថ្មីៗ​នេះ គេ​សង្កេតឃើញថា លោក អ៊ឹម ជីវ៉ា ហាក់ដូចជា​កំពុង​ជួប​ទុក្ខ ដែល​មិនអាច​និយាយ​ចេញ ខណៈដែល​លោក​ក៏បាន​បង្ហោះ​ពាក្យពេជន៍​ប្លែក ហាក់​បង្ហាញ​ពី​ភាព​អស់សង្ឃឹម​ក្នុង​ជីវិត ។

​នៅក្នុង​សារ​ទាំងនោះ ហាក់ដូចជា​បង្ហាញ​ឱ្យដឹងថា លោក អ៊ឹម ជីវ៉ា កំពុង​ជួប​ជំងឺ​ធ្ងន់ និង​កាច​សាហាវ ដែល​ស្ដាប់ទៅ​គួរឱ្យ​អាណិត​លោក​ខ្លាំងណាស់ ហើយ​ក្នុងចំណោម​សំនេរ​ទាំងនោះ គេ​ក៏​ចាប់អារម្មណ៍​សំនេរ​មួយ​ដែល​មានន័យ​ទាំងស្រុង​ដូចខាងក្រោម ៖

«​ខ្ញុំ​ពិតជា​គ្មាន​អា​ម្មណ៍​នៅក្នុង​ខ្លួន​ទេ​ពេលនេះ ខ្ញុំ​ពិតជា​សូម​អរគុណ​បងប្អូន​មិត្តភក្តិ​ទាំងអស់​ដែល​បាន​បារម្ភ​ដល់​ខ្ញុំ បើសិនជា​ថ្ងៃ​ខាងមុខ ខ្ញុំ​គ្មាន​ឡាន ម៉ូតូ​ជិះ គ្មាន​ផ្ទះ​នៅ នោះ​មិនមែន ខ្ញុំ​យកលុយ​លេងល្បែង យកលុយ​ដើ​សុ​ី​ផឹក ឬ​ចាញ់បោក ឬ​រក​សុ​ី​ខាត​ឡើយ កុំ​ស្អប់ខ្ពើម​ខ្ញុំ រាប់អាន​ខ្ញុំ​ផង​។ សុំទោស​ដែល​ខ្ញុំ​មិនអាច​បកស្រាយ​បាន ហើយក៏​ខ្ញុំ​មិនអាច​បញ្ចេញ​បញ្ហា​របស់ខ្ញុំ​អោយទៅ​អ្នកណាម្នាក់​ដឹង​ដើម្បី​រំខាន​ពួកគាត់​នោះទេ ខ្ញុំ​និង​គ្រួសារ​ខំ ប្រឹង​អោយ​អស់ពី​លទ្ធភាព ដើម្បីអោយ​ឆ្លងកាត់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ » ។​

​លោក​បន្តថា « ជីវិត​ខ្ញុំ​ធ្លាប់តែ​សួរសុខទុក្ខ​គេ​តាម​មន្ទីរពេទ្យ​តែ​ពេលនេះ​វា​ធ្លាក់​មកដល់​ខ្ញុំ​និង​គ្រួសារ​ម្តង​ហើយ តែ​មិន​អី​ទេ ខ្ញុំ​ត្រូវតែ​ស៊ូ​រហូតដល់​លទ្ធផល​ដង្ហើម​ចុង ក្រោយ​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ខ្មាស់​ខ្លួនឯង​ណាស់ ដែល​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​បងប្អូន ព្រោះ​មិន​ចង់អោយ​អ្នកណា​ដៀល​ខ្ញុំ​ទេ សូម​អរគុណ​បងប្អូន​មិត្តភក្តិ ទាំងអស់គ្នា​ដែល​លើកទឹកចិត្ត​បារម្ភ​ដល់​ខ្ញុំ ដោយ​ក្តី​គោរព​ស្រលាញ់​អំពីខ្ញុំ​បា​ទៈ អុ​ឹ​ម ជីវ៉ា​» ៕ សាវុធ​

spot_img
×