Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់ ​ស្រុក​រំដួល ​ខេត្ត​ស្វាយរៀង ​ប្រាប់​សមាជិក​បក្ស ត្រូវ​ត្រៀម​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ទៅ​បោះឆ្នោត និង​កុំ​ជឿ​តាមការ​ញុះញង់​របស់​បុគ្គល​មួយចំនួន​

spot_img

ស្វាយរៀង​ ៖ ​លោក​បណ្ឌិត សៅ សុ​វណ្ណី ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ត្រៀម​ឯក​សារ​​ដែល​ពាក់ព័ន្ធ ដើម្បី​ទៅ​បោះឆ្នោត ឲ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់ របស់​បុគ្គល​មួយចំនួន​នោះឡើយ​។​

​ជាមួយគ្នា​នោះ​លោក​បណ្ឌិត​សៅ សុ​វណ្ណី ថែមទាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​រក្សា​បាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​។

​ការអំពាវនាវ​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ ចុះ​ជួប​សំណេះសំណាល ជាមួយ​សមាជិក​បក្ស នៅ​ឃុំ​ថ្នា​ធ្នង់​ស្រុក​រំដួល​ខេត្ត​ស្វាយរៀង​ប្រមាណ​ជិត​៣០០០​នាក់​នៅក្នុង​ពិធី​នេះ​ក៏​មាន​ការ​ចូល​ពី​លោក ជា សាមឿន អនុប្រធាន​យុវជន​គណបក្ស​ចុះជួយ​ស្រុក​រំដួល​ផងដែរ​។​

​ប្រធាន​ក្រុមការងារ​បក្ស​រូបនេះ ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំឲ្យ​ជឿការ​ញុះញង់​របស់​បុ​គ្គល​មួយចំនួន ដែល​ឃោសនា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ហើយ​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​ចំពោះ​បុគ្គល​ទាំងនោះ មក​អប់រំ​ផងដែរ​។​

​បន្ថែម​លើ​នេះ លោក​បណ្ឌិត សៅ សុ​វណ្ណី ក៍​បានឲ្យដឹង​ទៀតថាៈ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ចាស់ទុំ​មួយ ដែល​ប្រកាន់​យក​នូវ​ការធ្វើ​អំពើ​ល្អ និង​តែងតែ​នៅ​រួមសុខ​រួម​ទុក្ខ ជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​កសាង​ប្រទេស​តាំងពី​បាតដៃ​ទទេរ ឲ្យមាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​លោក​បាន​មានប្រសាសន៍ថា ជាពិសេស​គឺ​គណបក្ស​ប្រជាជន​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដែល​គ្មាន​គណបក្ស​ណាមួយ​អាច​ធ្វើបាន​នោះឡើយ ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ខាងមុខនេះ គណបក្ស​ប្រជាជន​កម្ពុជា ចាប់ឆ្នោត​បាន​លេខ​រៀង​ទី​២០ ដែល​ជា​លេខ​នាំ​មក​សំណាង ដល់​គណបក្ស​ប្រជាជន​យើង​។​

​ក្នុងឱកាស​នោះ សមាជិក​បក្ស ក៏​បាន​បង្ហាញ​ការជឿទុកចិត្ត​ផងដែរ ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រធាន និង​នាំគ្នា​ទៅ​ចូលរួម​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០​ឲ្យបាន​គ្រប់ៗ​គ្នា។​

​លោក​បណ្ឌិត សៅ​សុ​វណ្ណី និង​ក្រុមការងារ ចែក​ជូន​ខោអាវ​បញ្ជា​ការពារ​ចំនួន​៣៥ កំប្លេ ព្រម​ទាំង​ថវិកា​ក្នុង​ម្នាក់ៗ​១​ម៉ឺន​រៀល​ផងដែរ​៕​​វ៉ៃកូ​

 

spot_img
×