Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាព​គួរ​ឲ្យ​ញាប់ញ័រ​នៅក្នុង​ទីលាន​សម្លាប់​ឆ្កែ​នា​ប្រទេស​ចិន​ (មានវីដេអូ)

spot_img

​​ក្រុម​អ្នក​អភិរក្ស​សត្វ​ទើប​បង្ហោះ​ផ្សាយ​ខ្សែ​វីដេអូ​បង្ហាញ​ឲ្យឃើញ​នូវ​ទិដ្ឋភាព​គួរ​ឲ្យ​ព្រឺព្រួច​នៅ​ខាង​ក្នុង​កន្លែង​ផលិត​សាច់​ឆ្កែ​មួយ​នៅ​ប្រទេស​ចិន ចំ​ពេល​ដែល​ពួកគេ​កំពុង​ប្រញាប់ប្រញាល់​ត្រៀម​ទុក​វត្ថុធាតុដើម បម្រើ​ឲ្យ​ពិធី​បុណ្យ​សាច់​ឆ្កែ Yulin ឆ្នាំនេះ ។​

​ពួក​ឆ្កែ​នៅក្នុង​កន្លែង​”​ប្រហា​ជីវិត​” ទាំងនេះ​ត្រូវបាន​គេ​ញាត់​ទុក​ក្នុង​ទ្រុង​តូចៗ ចង្អៀត កខ្វក់ ហើយ​លើ​កម្រាល​ឥដ្ឋ​នៅ​ប្រឡាក់​ឈាម​របស់​គ្នា​វា ។​

​នៅទីនេះ ក្នុង​១​ថ្ងៃៗ​សត្វ​ឆ្កែ​ប្រមាណ ៥០​ក្បាល បាន​ត្រូវ​សម្លាប់ ដើម្បី​ត្រៀម​ទុក សម្រាប់​បម្រើ​ដល់​ពិធីបុណ្យ​សាច់​ឆ្កែ Yulin ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃនេះ ។ វា​ជា​ព្រឹត្តិការណ៍​មួយ​ត្រូវបាន​រៀបចំ​ឡើង​រៀងរាល់ឆ្នាំ​នា​ទីក្រុង Yulin ចំណុះ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ប្រទេស​ចិន ។​

​តាម​បណ្ឌិត Peter Li ឲ្យដឹងថា ពួក​ឆ្កែ​ដែល​នៅក្នុង​ទ្រុង​រងចាំ​ប្រហារជីវិត​ទាំងនេះ វា​ពិតជា​រង​ភាព​តក់ស្លុត បាក់​កម្លាំង និង​ឆ្លង​ជំងឺ​ច្រើនបែប​ច្រើនយ៉ាង ។ លើស​ពី​ការ​ស្លាប់​ទៅ​ទៀត​ព្រោះ​ពួក​វា​មុន​ត្រូវ​សម្លាប់​គឺ​បាន​សម្លឹង​ឃើញ​នូវ​ទិដ្ឋភាព​ដែល​គេ​សម្លាប់ ដុត​ឆ្អើរ​… ។​ល​។ គ្នា​វា​ដ៏​គួរឲ្យខ្លាច​។​

​បណ្ឌិត​រូប​នេះ​ឲ្យដឹងថា តាម​ការប៉ាន់ស្មាន​មាន​ឆ្កែ​នៅ​ទ្វីប​អាស៊ី​ប្រមាណ ៣០​លាន​ក្បាល ត្រូវគេ​សម្លាប់​យក​សាច់ ក្នុង​នោះ​ដោយឡែក​ប្រទេស​ចិន បានសម្លាប់​ចន្លោះ​ពី ១០-២០ លាន​ក្បាល ៕ សូ​យ​ន​

spot_img
×