Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ខ្លាឃ្មុំ​ដ៏​ធំ​សម្បើម​ងាក​មក​វាយប្រហារ​គ្រូបង្វឹក​វា​ពេល​កំពុង​សម្តែង​លើ​ឆាក​ណ (មានវីដេអូ)

spot_img

​​តាម Daily Maily ក្រុម​ក្មេងៗ​បាន​ស្រែក​សន្ធាប់​យ៉ាង​តក់ស្លុត​ព្រោះ​ពេល​ឃើញ​ខ្លាឃ្មុំ​ដ៏​ធំ បាន​ងាក​មក​វាយប្រហារ​លើ​អ្នក​ហ្វឹកហ្វឺន ។ វា​ហាក់ដូចជា​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ក្រោយ​ពេល​វាយ​ដោយ​រំពាត់ ។ ខ្លាឃ្មុំ​បាន​ស្ទុះ​ទៅ​វាយ​ផ្តួល​បុរស​ជា​គ្រូ​នោះ ហើយ​បន្ត​ការ​វាយ​ប្រហា​រ​លើ​ជនរងគ្រោះ ។ អ្នកទស្សនា​បាន​ស្លន់ស្លោរ​រត់​ជាន់​គ្នា ព្រោះ​តែ​រវាង​ឆាក​សម្តែង និង​កន្លែង​អង្គុយ​ទស្សនា​របស់​ទស្សនិកជន​ពុំ​មាន​រនាំង​បាំង​ឡើយ ។

​ស្ត្រី​ពីរ​ផ្សេងទៀត​បាន​មក​ញី​លើ​ខ្លាឃ្មុំ​នេះ រួច​អូស​វា​យក​ទៅ ។ ចំណែក​គ្រូបង្វឹក​រូបនោះ​ក៏​ក្រោកឈរឡើង ហើយ​ហាក់ដូចជា​ពុំ​មាន​របួស​ធ្ងន់ធ្ងរ​ពេក​ទេ ។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​និយាយថា ខ្លាឃ្មុំ​ហាក់ដូចជា​មិន​សប្បាយចិត្ត ហើយ​វា​ស្វែងរក​វិធី​គេចចេញ​ពី​ឆាក​សម្តែង ខណៈពេល​ដែល​អ្នក​បង្វឹក​បាន​ប្រើ​រំពាត់​វាយ​បង្ខំ​ឲ្យ​វា​សម្តែង​ទើប​ធ្វើឲ្យ​វា​មាន​រឿង​បែបនេះ ពួកគេ​និយាយថា ឥឡូវ​គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ទស្សនា​ក្រុង​សៀក​នេះ​ទៀត​ទេ ព្រោះ​កន្លែង​ទស្សនា​ពុំ​មាន​របាំង​ការពារ​សុវត្ថិភាព​បាន​ឡើយ ៕ ចន្ទ្រា​

spot_img
×