Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេរីភាព​នៅ​កម្ពុជា​មាន​ពេញបរិបូរណ៍ មិន​ដូច​ការលើកឡើង របស់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​

spot_img

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​វេទិកា ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

សម្តេច​ក្រឡាហោម ស ខេង បាន​អះអាង​ថា សិទ្ធិសេរីភាព និង​ការបញ្ចេញមតិ​នៅ​កម្ពុជា មាន​ពេញបរិបូរណ៍ មិន​ដូច​ការលើកឡើង របស់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នោះទេ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា អង្គការ​-​សមាគម​ទាំងអស់​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​នា​សព្វថ្ងៃនេះ គឺ​មាន​រហូតដល់​ទៅ​៥.៣៦៣ ហើយ​ក្នុងនោះ​សមាគម​មាន​ចំនួន​២.១៧៩​។ អង្គការ​សង្គម​ស៊ីវិល គឺជា​ដៃគូ​ដ៏​ល្អ​ដែល​មិន​អាច​ខ្វះ បាន​ក្នុង​ការរួមចំណែក​អភិឌ្ឍន៍​ប្រទេស និង​លើកកម្ពស់​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ សម្តេច​បាន​បន្ថែមថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ទើប​ជំរុញ​អោយ​សង្គម​ស៊ីវិល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​របស់​ខ្លួន​ក្នុង​ការចូលរួមចំណែក​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។

តួ​យ៉ាង​តាម​ការសិក្សា​រួម​មួយ​ក្នុងចំណោម​សង្គម​ស៊ីវិល​២០០០​អង្គការ កាលពី​ឆ្នាំ​២០១២​កន្លង​ទៅ​បង្ហាញ​ថា ពួកគេ​បាន​ចំណោយ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៦០០​ទៅ​៧០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ សម្រាប់​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​អ្នកទទួលផល​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជិត​១២​លាន​នាក់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×