Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កុំឲ្យ​ធ្វើ​ការចែកចាយ បង្ហោះ​រូបភាព និង​ខ្លឹមសារ​ក្លែងក្លាយ ប៉ះពាល់​ដល់​ក្រុមគ្រួសារ​អគ្គស្នងការ​នគរបាល​ជាតិ អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​

spot_img

​ភ្នំពេញ ៖ សូម​ជូនដំណឹង​ដល់​សាធារណជន និង​មតិ​ជាតិ​-​អន្តរជាតិ ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebookទាំងអស់ឲ្យ​បាន​ជ្រាបថា Account Facebook បាន​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ក្លែងក្លាយ​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​​និង​សេចក្តីថ្លៃថ្នូរ​របស់​ក្រុមគ្រួសារ​នាយ​នគរបាលជាតិ​ជាន់ខ្ពស់ ។ ដូច្នេះហើយ សូម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ទាំងអស់​មាន​ការប្រុងប្រយ័ត្ន និង​កុំ​ធ្វើការ​ចែកចាយ (Share) ឬក៏​ឆ្លើយតប (Comment) ចំពោះ Account Facebook នេះ​ឲ្យសោះ​ព្រោះថា រាល់​ការ​ចែកចាយ (Share) ឬ​ការអត្ថាធិប្បាយ​ណាមួយ (Comment) វា​អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​តាម​គេហទំព័រ​ផ្លូវការ អំពាវនាវ​ឱ្យ​សាធារណជន​ កុំ​ចែកចាយ​បន្ដ​នូវ​រូបភាព និង​ខ្លឹមសារ​ក្លែងក្លាយ​មួយ បង្ហោះ​នៅលើ Facebook ឈ្មោះ Jay Varman ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរ របស់​ក្រុម​គ្រួសារ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចេញផ្សាយ​យ៉ាង​ដូច្នេះ​ថា សូម​ជូនដំណឹង​ដល់​សាធារណជន​​និង​មតិ​ជាតិ​-​អន្តរជាតិ ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ទាំងអស់ឲ្យ​បាន​ជ្រាបថា Account Facebook ឈ្មោះ Jay Varman បាន​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ក្លែងក្លាយ​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ក្រុមគ្រួសារ​​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ជាក់ទៀតថា ដូច្នេះ​សូម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​និង​កុំ​ធ្វើការ​ចែកចាយ ឬក៏​ឆ្លើយតប​ចំពោះ Account Facebook ឈ្មោះ Jay Varman នេះ​ឲ្យសោះ ព្រោះ​ថា​រាល់​ការ​ចែកចាយ​ ​ឬក៏​ឆ្លើយតប​វា​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×