Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាព​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ បាន​ធ្វើអោយ​ពលរដ្ឋ​និង​អាជីវករ​ជាច្រើន​បាន​យល់ដឹង​ពី​កត្តា​ផលប៉ះពាល់​សុខភាព​ដោយសារ​ការបរិភោគ​ម្ហូបអាហារ​ដែល​ផ្ទុក​ឬ​លាយ​សារធាតុ​គីមី​

spot_img

​​តាកែវ​៖ ខណៈ​ដែល​ពលរដ្ឋ​ជាច្រើន​នៅក្នុង​ស្រុក កំពុង​ព្រួយ​បា​រម្ម​ណ៏​លើកត្តា​សុខភាព​របស់​ពួកគាត់ ចំពោះ​ការបរិភោគ មុខ​ម្ហូបអាហារ ដែល​ពួកគាត់​បរិភោគ​ជាប្រចាំ​ថ្ងៃ​លើ បន្លែ ផ្លែឈើ និង​គ្រឿង​កំប៉ុង​ផ្សេងៗ​នោះ យើង​ឃើញថា សកម្មភាព​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​និង​កំពុង​ចុះ​យ៉ាង​សកម្ម​លើ​ការត្រួត​ព​និត្យ​លើ​មុខ​ទំនិញ​ដែល​នាំ​ចូល​មក​លក់​នៅលើ​ទីផ្សារ​ក្នុងស្រុក និង​នៅតាម​ទីផ្សារ​នានា​នៅក្នុង​ប្រទេស ដើម្បី​រក​មើល​សារធាតុ​គីមី​ហាមឃាត់​ដែល​បាន​ដាក់ លាយ​ចូលទៅក្នុង​បន្លែ មុខម្ហូប​ជាច្រើន​ផ្សេងទៀត ។

​ហើយ​នៅក្នុង​ព្រឹក​ថ្ងៃ​ទី ២១ ខែមិថុនា ២០១៨​នេះ​ដែរ​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តតាកែវ ដែល​ដឹកនាំ​ដោយ​លោក ប៉ោ លាង​គង់ ប្រធាន​សាខា និង​មន្ត្រី​ជំនាញ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​លើ​មុខម្ហូប​ចំនួន ១៤​មុខ នៅក្នុង​ផ្សារ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស និង​ផ្សារ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ខេត្តតាកែវ ដោយ​ក្នុង​ឆ្លងកាត់​ក្នុង​ការពិនិត្យ​លើ​មុខម្ហូប​ទាំងនោះ គឺ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ធ្វើ​តេស​រក​មើ​សារធាតុ​គីមី​ចំនួន ២​មុខ គឺ​សារធាតុ​គីមី​ប៉ូ​រ៉ាក់ និង​សារធាតុ​គីមី ហ្វូ​ម៉ុលី​ន ជា​លទ្ធផល​យើង​ឃើញថា​ក្នុង​មុខម្ហូប​ទាំង ១៤​មុខ​ខាងលើ​រួមមាន ស្លាបមាន់ សត្វ​គ្រួច ប្រហិត ប៉ាតេ បន្លែ ជ្រុក សាច់ក្រក និង​មុខម្ហូប​ជាច្រើន​ទៀត គឺ​មិន​មាន​សារធាតុ​គីមី​អ្វី​ឡើយ ។​

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានអោយដឹងថា មកដល់ពេលនេះ យើង​សង្កេតឃើញថា ពលរ​ដ្ជា​ជា​ច្រើន​បាន​យល់ដឹង​កាន់តែច្បាស់​ពី​ផលប៉ះពាល់​សុខភាព ចំពោះ​ការបរិភោគ​មុខម្ហូប​ដែល​ដាក់​លក់​នៅលើ​ទីផ្សារ ជាពិសេស​បន្លែ​ផ្លែឈើ និង​គ្រឿងឧបភោគ​បរិភោគ ហើយ​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន នាំគ្នា​ដុតដៃដុតជើង លើ​ការត្រួតពិនិត្យ មុខ​ម្ហូប បន្លែផ្លេឈើ​ទាំងនោះ យ៉ាងសកម្ម មិន​ថា​តែ​នៅលើ​ទីផ្សារ​ក្នុងស្រុក​នោះទេ សម្បី​តែ​នៅតាម​តំបន់​ច្រកព្រំដែន​នីមួយ​ក៏​មន្ត្រី​ជំនាញ​យើង​បាន​ធ្វើការ​ពិនិត្យ​ជា​រៀងរាល់ថ្ងៃ​ដែរ ។ លោក​ប្រធាន​សាខា​កាំកុងត្រូល​បាន​បន្ថថា ចំពោះ​សកម្មភាព​ពិនិត្យ​មុខម្ហូប​បន្លែ​នៅលើ​ទីផ្សារ​ម្តងៗ គឺ​ម្ចាស់​អាជីវករ​ទាំងនោះ​គឺ​បាន​ចូលរួម​សហការណ៏​បាន​យ៉ាង​ល្អ​លើ​ការ​ពិនិត្យ មិនតែប៉ុណ្ណោះ​មាន​កន្លែង​ខ្លះ​ម្ចាស់​អាជីវករ​បាន​ស្នើសុំ​អោយ​ក្រុម​មន្ត្រី​ជំនាញ​របស់​យើង ជួយ​ទៅ​ពិនិត្យ​ផងដែរ ថា​មុខម្ហូប និង​បន្លែ​ផ្លែឈើ​ទាំងនោះ​ដែល​លក់ដូរ​អោយ​គេ​បរិភោគ​នោះ មាន​ផ្ទុក​សារធាតុ​គីមូ​ដែរឬទេ ។​

អ្នក​មីង យិន គឹម​ស្រា ជា​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​និយាយថា សកម្មភាព​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ធ្វើអោយ​ពលរដ្ឋ​ជាច្រើន​បាន​យល់​ដឹង​ច្បាស់ ពី​ការលក់ដូរ​មុខម្ហូប​ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព អ្នក​មីង​និយាយទៀតថា រូបគាត់​សុខចិត្ត​ជំនិញ​តិច ប្រសើរ​ជាជាង​លក់​បាន​ជំនេ​ញ​ច្រើន ដោយ​ប្រើប្រាស់​នៅ​សារធាតុ​គីមី​ធ្វើអោយ​ខូច​សុខភាព​របស់​ប្រជាពលរដ្ឋ ៕ តាកែវ​

   

spot_img
×