Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន សម្ពោធ​សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស និង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​គណបក្ស ស្ថិតនៅក្នុង​ខេត្ត​កណ្ដាល​

spot_img

​កណ្តាល​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហ្បត៍ ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ សមិទ្ធផល​នានា ដែល​ត្រូវបាន​សម្ពោធ អោយ​ប្រើប្រាស់​នាពេលនេះ​រួមមាន អគារ​បញ្ជាការដ្ឋាន​អង្គរក្ស​, អគារ​ការិយាល័យ​ទទួល​ភ្ញៀវ សម្រាប់​ការ​ស្នាក់នៅ បំពេញការងារ របស់​នាយទាហាន ពលទាហាន រួម​នឹង​មធ្យោបាយ សំភារៈ​ផ្សេងៗ​ជាច្រើន​ទៀត ដែល​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ៤​លាន​ដុល្លា​អាមេរិក ដែល​បានមកពី​ការចូល ឧបត្ថម្ភ​ពី សប្បុរសជន​នានា ទាំង​ក្នុង និង​ក្រៅ​ប្រទេស​សម្រាប់​បំពេញ​បេសកកម្ម​ការពា​ជាតិ ការពារ​ប្រមុខ​ដឹកនាំ សុខសន្តិភាព នៅក្នុង​សង្គម​។​

​ទីតាំង​អគារ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​នេះ អតីត​ជា​តំបន់​បឹង ដែល​ប្រឈម​នឹង​ការបាក់​ស្រុត ដូច្នេះ​ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​ធ្វើការ​សាងសង់​ទីតាំង​នេះ​ឡើង​វិញ​ដើម្បី​បំពេញ​តម្រូវការ​តាម​សំណូមពរ​របស់​បងប្អូន​កងកម្លាំង​នៅក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស ដើម្បី​ទទួលបាន​អគារ​ស្នាក់នៅ និង​ការិយាល័យ​ធ្វើការ​បាន​ល្អប្រសើរ ព្រមទាំង​មាន​សម្ភារៈ​យោធា​គ្រប់គ្រាន់​ក្នុងការ​បំពេញបេសកកម្ម​ការពារ​ជាតិ​មាតុភូមិ​។​

​ក្រោយពី​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ​សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​រួចហើយ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ ៣១៦៧​នាក់​ផង​ដែរ​។ ជាមួយគ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​បញ្ជាក់​ថា​បច្ចុប្បន្ន​រាជរដ្ឋាភិបា​ល​កម្ពុជា បាន​ខិតខំ​លើ​ការធ្វើការ​កំណែទម្រង់​នៃ​បញ្ហា​សំខាន់​ជាច្រើន ដើម្បីអោយ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​កាន់តែ​សុខ​ស្រួល និង​មាន​ជីវភាព​ល្អ​ប្រសើរ ដូច​ជា​ថ្មីៗ​នេះ​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការតំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ជា​បន្ត​បន្ទាប់​។ ចាប់ពី​ឆ្នាំ​២០១៩​ទៅ​ប្រាក់ខែ​មន្ត្រីរាជការ​មិន​តិចជាង​១​លាន​រៀល​នោះទេ​។ ស្របពេល​ជាមួយគ្នានេះ រដ្ឋាភិបាល​ក៏​បាន​ខិតខំ​ធ្វើការ​កំណែទម្រង់​ទាំ ថ្នាក់ក្រោម និង​ថ្នាក់លើ ទាក់ទង​ទៅនឹង​បញ្ហាសំខាន់ៗ​មួយចំនួន​ទៀត​ដូចជា​ប្រព័ន្ធ​ហិញ្ញ​វត្ថុ​, កំណែទម្រង់​សេវាសាធារណៈ និង​កំណែទម្រង់​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។ លើសពីនេះទៅទៀត សម្ដេច​តេជោ បាន​សង្កត់ធ្ងន់​ចំពោះ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​ក​ចិត្ត​ទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន អោយ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​កន្លងមក​តែងតែ​គោរព​ស្រលាញ់​ចំពោះ​សម្តេច​ផ្ទាល់ និង​តែងតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​រហូត​មក​។ សម្តេច​តេជោ ក៏បាន​ជូនពរ​ដល់​សមាជិក សមាជិការ​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ​សេចក្តី សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ ដើម្បី​ធានា​នូវ​សន្តិភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍន៍ សូម​បងប្អូន​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី ២០ នៅ​ថ្ងៃ​ទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

       

spot_img
×