Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ស្រី​ស្អា​តរាំ​បទដ៏ល្បី «​តាក់​ទីងទ័ងៗ​» ​ប្រឈម​ជាប់ពន្ធនាគារ​…​ឆ្នាំ ក្នុងករណី​ផ្សព្វផ្សាយ​វេ​ប​សាយ​ភ្នាល់​ល្បែង

spot_img

​​តារា​ម៉ូ​ដែល​អៀរ​ឡង់​ដ៏​មាន​ប្រជាប្រិយ នាង Jessie Vard ដែលមាន​អ្នកតាមដាន ២.៥ លាន​នាក់ នៅលើ​ហ្វេ​ស​ប៊ុ​ក កំពុង​ប្រឈមមុខ​ជាប់ពន្ធនាគារ​១​ឆ្នាំ ក្នុងករណី​ចោទប្រកាន់​ផ្សព្វផ្សាយ​វេ​ប​សាយ​ល្បែង​មួយ -​ទីកន្លែង​ដែល​អ្នកគាំទ្រ​ថៃ​យ៉ាងច្រើន អាច​ភ្នាល់​ទៅលើ​លទ្ធផល​នៃ​ប្រកួត​បាល់ទាត់ World Cup ។​

​តារា​ម៉ូ​ដែល​រូប​ស្រស់ សាច់​សខ្ចី​ដូច​បន្តូលចេក​វ័យ ២១ ឆ្នាំ នេះ រួមជាមួយ​តារា​ម៉ូ​ដែល​៤​នាក់​ផ្សេងទៀត បាន​ចូលខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលីស Phayathai ។ ដីកា​ឃាត់ខ្លួន​ទាំងនេះ​ត្រូវ​បានចេញ បន្ទាប់ពី​ពួកគេ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម លើកទឹកចិត្ត​មនុស្ស​ឲ្យ​ភ្នាល់​នៅលើ​វេ​ប​សាយ​ល្បែង​ជាច្រើន ដែល​ប៉ូលីស​ពុំទាន់​បញ្ចេញ​ជា​សាធារណៈ​នៅឡើយ ។​

​នាង Vard ដែល​ក៏មាន​អ្នកតាមដាន​នៅលើ Instagram ចំនួន ១៧៩,០០០ នាក់​ផងដែរ​នោះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​បង្ហោះ​រូប selfie (​ត្រូវបាន​លុបចោល​) ដែល​ក្នុងនោះ​នាង​បាន​លើក​ទូរស័ព្ទ​របស់​នាង បង្ហាញ​គេហទំព័រ​ល្បែង​មួយ ដែល​អាច​មើលឃើញ​នៅលើ​អេក្រង់ ។​

​ចំណែក​តារា​ម៉ូ​ដែល​ដទៃទៀត ដែលមាន​ឈ្មោះ​ដូចជា​៖ Paradee Koosinsap អាយុ ២១ ឆ្នាំ​, Saitarn Yim-ampai អាយុ ២០ ឆ្នាំ​, Nirada Kuenongkun អាយុ ២៥ ឆ្នាំ និង Thanyakarn Lojin ២៣ ឆ្នាំ កំពុង​រង់ចាំ​ការកាត់ទោស ។​

​ស្ថិតក្រោម​ច្បាប់​ប្រឆាំង​ល្បែងស៊ីសង នោះ​ពួកគេ​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​ផាកពិន័យ​ប្រាក់​ចំនួន ១ ពាន់​បាត (​ប្រហែល ៣០ ដុល្លារ​), នេះ​បើ​យោងតាម Thai PBS ៕​ ចន្ទី

spot_img
×