Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​នៅ​រស់​នៅ​សង្កាត់រ​កា​ក្រៅ​ក្រុង​ដូន​កែវ​សំដែង​ចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​បន្ទាប់ពី​បាន​ទទួលដំណឹង​ថា​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត​ផ្ដល់​អាគារ​សិក្សា​១​ខ្នង​១២​បន្ទប់​និង​ទីចាត់ការ​១​ខ្នង​៣​បន្ទប់​ ដល់​សាលាបឋមសិក្សា​ខ្សឹង​

spot_img

​តាកែវ ៖ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​របស់​អា​ណា​ព្យាបាល​សិស្ស លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​សាលាបឋមសិក្សា​ខ្សឹង ដែល​ស្ថិត​នៅក្នុង​សង្កាត់រ​កា ក្នុង​ក្រុង​ដូន​កែវ មាន​សភាព​ចាស់​ទ្រុឌទ្រោម​និង​សាលា​លិច​ទឹក​ថែមទៀត​ដែល​បង្ក​ការលំបាក​ដល់​សិស្សានុសិស្ស​សិក្សា​រៀនសូត្រ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រិទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​សម្រេច​ផ្ដល់​អាគារ​សិក្សា​ជូន​ដល់​សាលាបឋមសិក្សា​ខ្សឹង នៅ​អាគារ​សិក្សា​១​ខ្នង​កំពស់​២​ជាន់​ចំនួន​១២​បន្ទប់​និង​អាគារ​ទីចាត់ការ​មួយ​ខ្នង​ចំនួន​៣​បន្ទប់​ថែមទៀត​។​

លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ នៅ​រសៀល​ថ្ងៃ ពុធ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨​នេះ បាន​អញ្ជើញ​ទៅ​ប្រកាសប្រាប់​ដល់​អាណាព្យាបាល​សិស្ស លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ពី​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​សម្រេច​ជួយ​សាងសង់​អាគារ​សិក្សា​ដល់​សាលាបឋមសិក្សា​ខ្សឹង​។​

ថ្លែង​នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អាណាព្យាបាល​សិស្ស លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នោះ លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ​បាន​ថ្លែងថា សម្ដេច​តេជោ លោក​តែងតែ​គិត​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ​និង​ក្នួយៗ​សិស្សានុសិស្ស​គ្រាប់​ពេលវេលា​។​ជាក់ស្ដែង​ដូចជា​ថ្ងៃនេះ នៅពេល​ដែល​សម្ដេច​តេជោ លោក​បាន​មកជួប​សួរសុខទុក្ខ​បងប្អូន​កម្មករ​នៅក្នុង​ខេត្តតាកែវ ហើយ​ដោយ​ទទួល​ដំណឹង​ថា​ក្មួយ​សិស្សានុសិស្ស​សាលាបឋមសិក្សា​ខ្សឹង​កំពុងតែ​ជួប​នូវ​ការលំបាក​ដោយ​សាលារៀន​លិច​ទឹក​និង​អាគារ​សាលារៀន​មាន​សភាព​ទ្រុឌទ្រោម សម្ដេច​តេជោ លោក​ក៏​បាន​សម្រេច​ផ្ដល់​អាគារ​សិក្សា​១​ខ្នង​កំពស់​២​ជាន់​មាន​១២​បន្ទប់​និង​អាគារ​ទីចាត់ការ​១​ខ្នង​មាន​៣​បន្ទប់​ភ្លាមៗ​តែម្ដង​។​

លោក​អភិបាលខេត្ត​តាកែវ​បាន​មាន​ប្រសា​ស​ន៏​បន្ថែមថា អាគារ​សិក្សា​និង​ទីចាត់ការ​នេះ​និង​ត្រូវ​សាងសង់​ឆាប់ៗ​ខាងមុខនេះ ដែល​វា​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្មួយៗ​សិក្សា​រៀនសូត្រ​ហើយ​លោកគ្រូ​អ្នកគ្រូ​ក៏​មាន​កន្លែង​ធ្វើការ​សម​រម្យ​ផងដែរ​។ នេះ​ជា​ការ​យក​ចឹត្តទុកដាក់​របស់​សម្ដេច​តេជោ ហ៊ុន សែន ពោល​មាន​សម្ដេច​តេជោ មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ ជាពិសេស​សម្ដេច​តេជោ​តែងតែ​គិតគូ​ជានិច្ច​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​។ ដូច្នោះ​ដើម្បី​ឲ្យ​សម្ដេច​តេជោ​បន្តនៅ​ដឹកនាំ​ប្រទេស​អោយ​មានសុខ​សន្តិភាព មាន​ការអភិវឌ្ឍ​ន៏​តទៅទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ​សម្ដេច​តេជោ តាមរយៈ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​មាន​រូប​សញ្ញា​ទេវតា​បា​ចផ្កា និង​មាន​លេខ​រៀង​ទី​២០ ។​

គួបញ្ចាក់ថា ក្រៅ​ពី​ជួយ​សាងសង់​អាគារ​សិក្សា​១​ខ្នង​កំពស់​២​ជាន់​១២​បន្ទប់​និង​អាគារ​ទីចាត់ការ​១​ខ្នង​៣​បន្ទប់ ដល់​សាលា​បឋមសិក្សា​ខ្សឹង សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​ជួយ​ចាក់​ផ្លូវ​បេតុង​ចូល​សាលា ជួយ​ធ្វើ​របង​សាលា ក្លោង​ទា្វ ដង​ទង់ជាតិ និង​បាន​ជួយ​ឧបត្ថម​ជា​ថវិការ​ដល់​លោកគ្រូ​អ្នកគ្រូ​ចំនួន​១៧​នាក់​ដោយ​ម្នាក់​ទទួលបាន​ថវិការ​១០​ម៉ឺន​រៀល និង​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​​ខ្សឹង​ចំនួន​២៥៥​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​ចំនួន​១​ម៉ឺន​រៀល​៕ តាកែវ​

 

spot_img
×