Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលាក់​កងជើង​«​ដែនដី​ដែល​គេ​ធ្លាប់​ប្រមាថ​»

spot_img

«​គឺជា​ដែនដី​មួយ ដែល​ប្រជាជន​នៅទីនេះ​រង​នូវ​ការ​មាក់ងាយ​ពី​សំណាក់​ប្រជាជន​នៃ​តំបន់​នានា​រាប់សិប​ឆ្នាំ​មកហើយ​។​

​ខ្លះ​គ្រាន់តែ​ពួកម៉ាក​ផឹកស្រា​អាក្រក់ ក៏​ដៀល​ថា​ផឹក​អាក្រក់​មើល​តែ​ពួករ​លាក់​កងជើង​។ នៅ​មាន​ពាក្យ​តិះដៀល ដទៃ​ទៀត​ជាច្រើន និយាយឱ្យចំ​ទៅ​គេ​ចាត់ទុកថា អ្នករ​លាក់​កងជើង​ជា​មនុស្ស​មិន​គួរ​សេព​គប់ ជា​មនុស្ស​នៅ​ស្រទាប់​ក្រោម​របស់​សង្គម​កម្ពុជា​។​

​តាមពិត អ្នក​ដែល​តិះដៀល​អ្នករ​លាក់​កងជើង​បែបនេះ គេ​មិន​ទាំង​ដឹងថា ប្រជាជនរ​លាក់​កងជើង​ជា​មនុស្ស​ប្រភេទ ណា​នោះ​ទេ ហើយរ​លាក់​កងជើង​នោះ​នៅទីណា​ផង​។​

​លោក​ព្រឹទ្ធាចារ្យ ពាល ឡឹម ជនជាតិ​ព័រ ដែល​មួយ​ជីវិត​របស់​លោក កុំថាឡើយ​កំពង់ស្ពឺ សូម្បី​តែ​ថ្នល់​កៅស៊ូ​មាន​រាង​យ៉ាង​ម៉េច ក៏​លោកតា​មិន​ទាំង​ស្គាល់​ផង​នោះ បានឱ្យដឹងថា ឈ្មោះ​ដើម​នៃរ​លាក់​កងជើង​គឺ​«​លាក់​កងជើង​»​។

​លោកតា​ពាល ឡឹម គាត់​ស្ទាត់ជំនាញ​ក្នុងការ​និយាយ​ភា​សាព័រ ដែល​ជា​ភាសា​កំណើត​របស់​គាត់ គាត់​និយាយ​ភាសា ខ្មែរ​រដឺនៗ ពិ​កបាក​ក្នុងការ​ស្ដាប់ តែ​បាន​អ្នកបកប្រែ​ជួយ​។ លោកតា​និទាន​ថា កាលពី​យូរលង់​ណាស់​មកហើយ នគរ​ខ្មែរ​មាន​ចម្បាំង​ជាមួយ​សៀម តែ​ខ្លះ​គេ​ថា ចម្បាំង​ជាមួយ​ច​ម្ប៉ា​។ ដោយ​ច្បាំង​ចាញ់​គេ ស្ដេច​អង្គ​នោះ​ក៏​គេចខ្លួន​កាត់​ព្រៃ​មក​ដល់​តំបន់រ​លាក់​កងជើង​សព្វថ្ងៃនេះ ដែល​កាលនោះ​មិនទាន់​មាន​ឈ្មោះ​ទេ​។ គេ​និយម​ហៅ​ស្ដេច​ថា «​ហ្លួង​»​។​

​អ្នកស្រុក​តំបន់​នោះ​ស្គាល់​អ្នក​ភៀសខ្លួន​នោះ​ថា​ជា​ហ្លួង​គ្រប់គ្រង​នគរ​ខ្មែរ​។ ដោយ​អស់កម្លាំង ហ្លួង​នោះ​ក៏​ឈប់​សម្រាកកម្លាំង​នៅ​ទួល​មួយ ឈ្មោះ​ទួល​ស្រ​មរ ដើម្បី​សោយ​ក្រ​យា​។ ទី​ទួល​នោះ ក៏​ត្រូវ​គេ​ដាក់ឈ្មោះថា
​ទួល​ស្រមរ​ហ្លួង រហូត​ដល់​សព្វថ្ងៃនេះ​។​

​ក្រោយ​ពី​សម្រាក​មាន​កម្លាំង ហ្លួង​អង្គ​នោះ​ក៏​យាង​បន្តទៅទៀត​។ ដោយ​នឿយ​ព្រះកាយ ស្ដេច​ក៏​បាន​សម្រាក​យក​កម្លាំង​។ ស្ដេច​បាន​ផ្អែក​ខ្នង​ទៅនឹង​ដើម​គ្រើល​មួ​យ​ដើម​។ លុះ​ស្ដេច​បន្ដដំណើរ​ទៅទៀត អ្នកស្រុក​នៅ​ទីនោះ​បាន​ហៅ​កន្លែង​នោះ​ថា «​គ្រើល​ហ្លួង​ផ្អែក​» ទល់​សព្វថ្ងៃ​នេះ​។​

​ស្ដេច​ជំនាន់​ដើម​មាន​ពាក់​កងជើង​ធំៗ​ណាស់​។ ដោយ​ចង់​បន្លំ​ខ្លួន​ជាមួយ​ប្រជាជន ដើម្បី​ការពារ​ក្រែងលោ​កម្លាំង​បច្ចាមិត្ត​មក​ទាន់​នោះ ស្ដេច​អង្គ​នេះ​ក៏​បាន​សម្រេចចិត្ត​ដោះកង​ជើង​លាក់ទុក​នៅ​តំបន់​នោះ​។ គេ​ក៏​ហៅ​តំបន់​នោះ​ថា «​លាក់​កងជើង​»​ទៅ តែ​ក្រោយមក​មិនដឹង​ជា​យ៉ាងម៉េច​ទេ ស្រាប់តែ​ក្លាយទៅជា «​រលាក់​កងជើង​»​ទៅវិញ​។​

​ក្រោយ​ពី​លាក់​កងជើង​ហើយ ស្ដេច​បន្ដដំណើរ​ទៅ​ដល់​ភូមិ​មួយ អ្នកភូមិ​នៅ​ទីនោះ​នៅតែ​ស្គាល់​ព្រះរាជា​របស់ខ្លួន ទោះបីជា​ក្លែងខ្លួន​ជា​ប្រជារាស្ដ្រ​ក៏ដោយ​។ ព្រះមហាក្សត្រ​បាន​បញ្ជា​ទៅ​តា​សាល ដែល​ជា​ព្រឹទ្ធាចារ្យ​នៃ​ភូមិ​នោះ​ឱ្យ ធ្វើ​ជា​រោង​ដ៏​ធំ​មួយ​ដើម្បី​រៀបចំ​ពិធី​បុណ្យ​។ រោង​តា​សាល​ធ្វើ​នោះ​មិន​ត្រឹមតែ​មិន​សព្វព្រះទ័យ​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បណ្ដាល​ឱ្យ​មហាក្សត្រ​ខ្ញាល់​ថែម​ទៀង​ផង​។ ព្រះរាជា​ដោយ​ខ្ញាល់​នឹង​តា​សាល បានដាក់​បណ្ដាសា​ដល់​អ្នកភូមិ​នោះថា បើ​តា​សាល​មាន​ជីវភាព​ធូរធារ អ្នកភូមិ​នោះ​ត្រូវតែ​ធ្វើ​ស្រែចម្ការ​មិន​បាន​ផល និង​កើត​ចម្បាំងរាំងជល់​ទៀតផង​។ តែបើ​តា​សាល ជួបប្រទះ​ភាព​តោកយ៉ាក​នោះ ទើប​អ្នកភូមិ​នោះ​បាន​សេចក្ដីសុខ​។​

​ដោយសារតែ​មាន​រឿងរ៉ាវ​របស់​តា​សាល​បែបនេះហើយ ទើប​ភូមិ​នោះ​មានឈ្មោះ​ថា ភូមិ​តា​សាល​រហូតមក​ដល់​សព្វ​ថ្ងៃនេះ​។​

ដែនដី​មេម៉ាយ​ខ្លឹម ឬ​ដែន​ដី​មាក់​ងាយ​

​រលាក់​កងជើង ស្ថិត​ក្រោម​ក្រសែភ្នែក​មាក់ងាយ​ពី​សំណាក់​មនុស្ស​តំបន់​ផ្សេងៗ មួយ​ផ្នែក​ដោយសារ​បណ្ដា​សា​របស់​ស្ដេច​ចំពោះ​តា​សាល​។ នៅ​មាន​រឿង​អាម៉ាស់​មួយទៀត ដែល​បណ្ដាលឱ្យ​មនុស្ស​តំបន់​ផ្សេងៗ​ហាក់​មើលស្រាល​អ្នករ​លាក់​កង​ជើង​។​

​លោក​ស៊ី​ម ហឿន ជា​អ្នក​ស្រករ​ក្រោយ​មួយរូប ដែល​ដឹង​រឿងរ៉ាវ​នៃ​ប្រ​វតិ្ដ​រលាក់​កង​ជើងច្រើន​ពី​ចាស់ៗ​ជំនាន់​នោះ បាន​និយាយថា នៅរ​លាក់​កងជើង​រប​រ​សំខាន់​របស់​គេ គឺ​បរបាញ់ ចូល​ព្រៃ​រក​ខ្លឹម រក​ជ័រ​…​។ ចំណែក​ប្រុសៗ​ដែល​ជា​ប្ដី ទៅ​ព្រៃ​ម្ដងៗ​យ៉ាងតិចណាស់​ក៏​៣​ខែ​ដែរ​ទើប​ត្រឡប់​មក​វិញ ជាហេតុ​ធ្វើឱ្យ​ប្រពន្ធ​ដែល​នៅផ្ទះ​ឯណេះ​ដាច់​របប​យូរ ហើយ​ក៏​ចាត់​ទុក​ខ្លួនឯង​ថា​អ្នក​មេម៉ាយ​។​

​ប្រុស​ពី​ចម្ងាយ​តែងតែ​ទៅ​រក​ទិញ​ជ័រ​នៅរ​លាក់​កងជើង​។ ឃើញ​ស្រីៗ​ទាំងនោះ​គ្មាន​ប្ដី​នៅ​ជាមួយ ពួកគេ​ក៏​ហៅ​ស្រីៗ​ទាំងនោះ​ថា មេម៉ាយ​ខ្លឹម​(​មេម៉ាយ​ខ្លឹមចន្ទន៍​)​។ ប្រុសៗ​កំហិល​ទាំងនោះ​តែងតែ​ប្រើ​សម្ដី​លែបខាយ​ចំពោះ​ស្ដ្រី​ទាំងនោះ យូរៗ​ស្រី​ទាំងនោះ​យល់ព្រម​រួមរ័ក​ជាមួយ ព្រោះ​ខ្លួន​ក៏​ដាច់​របប​យូរ​ដែរ​ហើយ​។​

​ករណីបែបនេះ ចេះ​តែ​ឮ​តៗ​គ្នា ហើយ​អ្នក​ទៅ​ទិញ​ជ័រ ទិញ​ខ្លឹម​តែងតែ​រួមរ័ក​ជាមួយ​ប្រពន្ធ​គេ​ជា​និច្ច​។ យូរៗ​ទៅ​រឿង​នេះ ល្បី​សុសសាយ​ដល់​គេ​ឯង បណ្ដាល​ឱ្យ​គេ​តិះដៀល​ស្រីៗ​រលាក់​កងជើង​ថា ស្រី​គ្មាន​ប្រពៃណី​ត្រឹមត្រូវ​។ អ្វីៗ​ទាំងអស់នេះ សុទ្ធតែ​ជា​ការនិទាន​តៗ​គ្នា​តែ​ប៉ុណ្ណោះ​។​

​អ្នករ​លាក់​កងជើង​ទាំងមូល បាន​ទទួល​ការ​មាក់ងាយ​ដោយសារ​តែ​ស្រី្ដក្នុង​តំបន់​នោះ​ធ្វើ​ខ្លួន​បែប​នេះ​។ តែ​លោក​ស៊ីម ហឿន បាន​និយាយទៀតថា វា​ជា​ការនិទាន​តៗ​គ្នា​តែ​ប៉ុណ្ណោះ​។​

​ប្រ​វតិ្ដ​ឡាន​ស៊ី​ស្មៅ​

​រឿងនិទាន​ពី​ការដាក់​ស្មៅ​ឱ្យ​ឡាន​ស៊ី ក៏​ត្រូវ​គេ​អះអាង​ថា កើតចេញពី​តំបន់រ​លាក់​កងជើង​នេះដែរ​។ លោកតា​ពាល ឡឹម និយាយថា កាលនោះ​លោក​តា​មិន​ទាន់​ដឹងក្ដី​ទេ តែ​ឪពុក​ម្ដាយ​របស់​លោក​និយាយថា មាន​ពួក​បារាំង​បើកឡាន​ទៅដល់​តំបន់​នោះ​។ ដោយ​ផ្លូវ​ឆ្ងាយ ម៉ាស៊ីនរថយន្ដ​ក្ដៅ ម្ចាស់​ឡាន​ក៏​បើក​គម្រប​ម៉ាស៊ីន​ដើម្បី​ឱ្យ​ម៉ាស៊ីន​ឆាប់​ត្រជាក់​។ ពួក​អ្នកស្រុក​ឃើញបែបនេះ ក៏​ថា​ឡាន​ហាមាត់ ហើយ​យក​ស្មៅ​មក​ដាក់​ឱ្យ​ឡាន​ស៊ី​។ បារាំង​ម្ចាស់​ឡាន​ខឹង ក៏​បិទ​គម្រប​ម៉ាស៊ីន​យ៉ាងខ្លាំង ហើយ​បើក​ទ្វារ​ឡាន​យក​ដែករ​វៃ​បញ្ឆេះ​ឡាន​ចេញទៅ​។​

​ពួក​អ្នកស្រុក​ឃើញ​គេ​រវៃ​បញ្ឆេះ​ឡាន​បែបនេះ ក៏​និយាយ​ថា​«​អា​នេះ​ចាក់​ច្រមុះ​ទៅ​ចេះ​ស្រែក​»​។​

រត់​ព្រៃ​

​រលាក់​កងជើង គឺជា​តំបន់​សម្បូ​រណ៍​ទៅ​ដោយ​ឈើ​ប្រណីតៗ តែ​លំនៅស្ថាន​ប្រជាជន​តូចៗ ដែល​មើល​ទៅ​មិន​សមជា​អ្នករស់នៅ​តំបន់ សម្បូរណ៍​ឈើ​ឡើយ​។ តែ​លោកតា​ពាល ឡឹម បាន​និយាយថា ពួកគេ​មិន​ធ្វើ​ផ្ទះ​ធំ ដោយសារ​តែ​កន្លងមក​រវល់​តែ​រត់​ចូល​ព្រៃ គឺ​រត់​ពេញ​ព្រៃ​គេច​ពី​សង្គ្រាម​។​

​អនុ​ខេត្ត​ថ្មកែវ​

កាលពី​ទសវត្ស​ទី​៦០ សម្ដេច​ព្រះមហាក្សត្រ នរោត្តម សីហនុ ចង់​អភិវឌ្ឍន៍​តំបន់​នោះ​ឱ្យមាន​ការរីកចម្រើន​នឹង​គេ​។ ព្រះអង្គ​ក៏​សម្រេច បង្កើត​អនុខេត្ត​មួយ​នៅ​តំបន់​នោះ គឺ​អនុខេត្ត​«​ថ្មកែវ​» ។​ព្រះអង្គ​បាន​ប្រមូល​ខ្មែរ​កម្ពុជា​ក្រោម​និង​អ្នក​គ្មាន​លំនៅ​ឱ្យទៅ​រស់នៅ​ទីនោះ​។​

​ដោយសារតែ​តំបន់​ដាច់ស្រយាល ខ្វះ​ទឹក គួបផ្សំ​នឹង​ជា​តំបន់​គ្រុនចាញ់​ផង​នោះ ហើយ​រត់​ទៅ​ទីប្រជុំជន​អស់​ទៅ​។ ម្លោះ​ហើយ​ទីនោះ​នៅតែ​ជា​តំបន់​ដាច់ស្រយាល ដែល​គេ​ទៅ​មិន​ដល់​និង​គ្មាន​អ្នកណា​នឹកនា​ដដែល​។​

រលាក់​កងជើង​ពេលនេះ​នៅ​ជិត​បង្កើយ​

​បើ​គិត​ពី​ភ្នំពេញ​ទៅរ​លាក់​កង​ជើងមាន​ចម្ងាយ​ជាង ១៣០​គីឡូម៉ែត្រ តែ​បើ​គិត​ពី​ខេត្ត​កំពង់ស្ពឺ​ទៅ​មាន​ចម្ងាយ​ជាង​៩០ គីឡូម៉ែត្រ​។ លោក​ចែម សារឹម ភិបាល​ស្រុកឱ​រ៉ាល់ បាន​និយាយថា កន្លងមក​មិន​ដែល​មាន​អង្គការ​ណា​ចង់​ជួយ​អ្នករ​លាក់​កង​ជើងទេ ព្រោះ​ឆ្ងាយ​ពេក​។ ពី​មុន​គេ​មក​ដល់រ​លាក់​កងជើង​ដោយ​ជិះ​ម៉ូតូឌុប កំពង់ស្ពឺ រលាក់​កងជើង​ទៅមក ១៥០​ដុល្លារ​ឯណោះ តែ​ពេល​នេះ Maeda បាន​ស្ថាបនា​ផ្លូវ​ទៅកាន់រ​លាក់​កង​ជើងបាន​រួច​ជា​ស្ថាពរ ក្រោម​គម្រោង​ថវិកា​របស់ LWS ។​

​ផ្លូវលំ​ថ្មី​នេះ អាច​បើក​រថយន្ដ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ក្នុង​មួយ​ថ្ងៃ​គេ​អាច​ទៅមករ​លាក់​កង​ជើងបាន​២ ឬ​៣​ជើង មិនតែប៉ុណ្ណោះ មាន​រថយន្ដឈ្នួល​រត់​ទៅ​ដល់​ទីនោះ​ទៀត​ផង​។​

​លោក​ចៅហ្វាយ​ស្រុក​បាន​និយាយទៀតថា សព្វថ្ងៃ​អ្នករ​លាក់​កងជើង​លែង​ចូល​ព្រៃ​រក​ជ័រ​ទៀតហើយ គឺ​គេ​ចាប់ផ្ដើម​រាន​ដី​ធ្វើស្រែ​ចម្ការ តែ​ក៏​នៅ​មាន​អ្នកភូមិ​ខិលខូច​ខ្លះ​ទៅ​លួច​ដុត​ព្រៃ​យក​សត្វ​ផងដែរ​។ លោក​ពន្យល់​ថា តាមពិត​ទៅ​ការដុត​ព្រៃ​នេះ គោលបំណង​ធំ​របស់​អ្នកភូមិ​មិន​មែន​ដើម្បី​យក​សត្វ​នោះទេ គឺ​ដើម្បី​ឱ្យ​ខ្លោច​ដើមឈើ​ធំៗ​ដើម្បី​កាប់​ឈើ​នោះ​លក់​។ ឯ​ពួក​អ្នកស្រុក​និយាយថា កាប់​ឈើ​ដែល​ឆេះ ទើប​អាជ្ញាធរ​ឬ​មេព្រៃ​មិន​រក​រឿង​។​

​អ្នករ​លាក់​កងជើង​គឺជា​មនុស្ស​ស្មោះត្រង់ ហើយ​ឆាប់​ជឿ​ទុកចិត្ត​គេ​ណាស់​។ ពូកគេ​មិនបាន​រៀនសូត្រ​ចេះដឹង​ឡើយ តែ​ថា​បើ​រត់​ចូល​ព្រៃ​ឱ​រ៉ាល់​កុំ​សង្ឃឹម​ថា​រួចខ្លួន​ឱ្យសោះ គឺ​ព័ទ្ធចាប់​ភ្លាមៗ​តែម្ដង​។​

​លោក​ចៅហ្វាយស្រុក​និយាយទៀតថា ផ្លូវ​លេខ​៤២ មកកាន់រ​លាក់​កងជើង​មាន​អូរ​១៦​កន្លែង លោក​ចង់​បាន​ស្ពាន​ចំនួន​៦ នៅ​តំបន់​អូរ​ធំៗ​ជាបន្ទាន់ តែ​មិនដឹងថា​ទៅ​សុំ​អ្នក​ណា​។ លោក​បញ្ជាក់ថា បើ​មាន​ស្ពាន ច្បាស់​ជា​មាន​អ្នក​ចង់​មក​ស្គាល់រ​លាក់​កងជើង ច្រើន​ជាមិនខាន​។​

​សម្រាប់​ខែប្រាំង គេ​អាច​បើកបរ​ដោយ​គ្មាន​ស្ពាន​បាន ព្រោះ​ទឹកអូរ​ខ្លះ​រាក់ ខ្លះ​រីង ដូច្នេះ​គេ​បើកបរ​កាត់​អូរ​ដោយ​គ្មាន​បញ្ហា​៕

spot_img
×