Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់​ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែមិថុនា ឆ្នាំ​២០១៨

spot_img

​ខ្សែប្រយុទ្ធ​ឆ្នើម នី​ម៉ា មិនសូវ​មានឱកាស​ទា​ត់​សំដៅ​ទី​ទេ​ក្នុងជំនួប​ដំបូង ហើយ​វា​មិនមែនជា​ការចាប់ផ្តើម​ដ៏​ល្អ​ទេ សម្រាប់​ក្រុម​ជើងឯក​៥​សម័យកាល​នេះ ប៉ុន្តែ​ពួកគេ​នៅតែ​ជា​ក្រុម​មានសង្ឃឹម​លើក​ពាន​ជើងឯក​។ នៅពេលនេះ វា​ហាក់ដូចជា​ចម្លែក​ដែល​ប្រេ​ស៊ី​លលេង​បី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​មិនដែល​ឈ្នះ ហើយ​របូត​ដល់​ទៅ​១១​គ្រាប់​។​

(19:00) Brazil vs Costa Rica
(22:00) Nigeria vs Iceland
(01:00) Serbia vs Switzerland

​ទស្សន​: Brazil 2-0 Costa Rica

​ក្រុម​កូ​ស្តា​រី​កា​ធ្វើ​ឲ្យ​ក្រុម​ខ្លាំងៗ​មានការ​ភ្ញាក់ផ្អើល​កាលពី​ឆ្នាំ​២០១៤ ហើយ​បើទោះបីជា​ពួកគេ​បរាជ័យ​នៅ​ដើមទី​ក៏ដោយ ក៏​ពួកគេ​មិនទាន់​បោះបង់​ការ​ព្យា យាម​ដែរ ហើយនឹង​ប្រឈមមុខ​យ៉ាង​ក្លៀវក្លា​ជាមួយ​ក្រុម​ខ្លាំង​ប្រេ​ស៊ី​ល​។ ក្រុម​កូ​ស្តា​រី​កា​ចាញ់​ក្រុម​ស៊ែ​ប៊ី​១-០ ហើយ​នេះ​គឺជា​ប្រកួត​ដ៏​លំបាក​សម្រាប់​ក្រុម​ដែល​ចាញ់​៧​ប្រកួត​ក្នុងចំណោម​៩​ប្រកួត​ចុងក្រោយ​។ ពួកគេ​អាច​រកបាន​ជ័យជម្នះ​ពីរលើក​ក្នុង​១១​ប្រកួត​ចុងក្រោយ​។​
​ ​
​កូ​ស្តា​រី​កា​ប្រឈម​នឹង​ក្រុម​ប្រេ​ស៊ី​ល​ដែល​មិន​ធ្លាប់​ចាញ់​ក្នុង​១២​ប្រកួត​ចុងក្រោយ ហើយ​បើទោះបីជា​ពួកគេ​ចាប់​ផ្តើ​ក​យុទ្ធនាការ​វើ​ល​ខាប់​មិនសូវ​បានល្អ ប៉ុន្តែ​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​១៣​លើក​ក្នុង​១៨​ចំណោម​ប្រកួត​។ ចំណែក​ក្រុម​កូ​ស្តា​រី​កា អាច​រក្សា​ឃ្លី​ន​ស៊ីត​បាន​ត្រឹម​២​លើក​ប៉ុណ្ណោះ​ក្នុង​១១​ប្រកួត​ចុងក្រោយ ហើយ​ជ័យជម្នះ​នេះ​កើតមាន​លើ​ក្រុម​អៀរ​ឡង់​ខាងជើង​និង​ស្កុ​តឡែ​ន ក្នុងជំនួប​មិត្តភាព​។ ប៉ុន្តែ​បើ​ប្រៀបធៀប​កម្លាំង ក្រុម​កូ​ស្តា​រី​កា​ចាញ់​ក្រុម​ប្រេ​ស៊ី​ល​ឆ្ងាយ​ណាស់​។​
​ ​
​កូ​ស្តា​រី​កា​មិនទាន់​រកបាន​១​គ្រាប់​នៅឡើយ​ទេ​ក្នុងជំនួប​វើ​ល​ខាប់​ពីរលើក​ចុងក្រោយ ហើយ​អាច​រកបាន​ជ័យជម្នះ​៣​លើក​ក្នុង​១១​ប្រកួត​នៅ​វើ​ល​ខាប់​កន្លងមក​។ ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ក្រុម​កូ​ស្តា​រី​កា​មិន​ធ្លាប់​យកឈ្នះ​ក្រុម​ប្រេ​ស៊ី​ល​ទេ ក្នុងជំនួប​៩​លើក​កន្លងមក​។​
​ ​
​ក្រុម​ប្រេ​ស៊ី​ល​ឈ្នះ​គ្រប់​ការប្រកួត​។ ពួកគេ​ធ្លាប់​ជួបគ្នា​ពីរលើក​នៅ​វើ​ល​ខាប់ ហើយ​ក្រុម​ប្រេ​ស៊ី​ល​យកឈ្នះ​១-០ និង​៥-២ នៅ​វើ​ល​ខាប់​ឆ្នាំ​១៩៩០​និង​ឆ្នាំ​២០០២៕

ទាំង​ក្រុម​នី​ហ្សេ​រី​យ៉ា​និង​ក្រុម​អ៊ី​ស្លង់​មិនទាន់​រកបាន​ជ័យជម្នះ​នៅឡើយ​ទេ​ក្នុង​ប្រាំ​ប្រកួត​ចុងក្រោយ​។ ក្រុម​នី​ហ្ស​រី​យ៉ា​ចាញ់​បួន​ប្រកួត​និង​ស្មើ​មួយ​ប្រកួត​ក្នុង​ប្រាំ​ប្រកួត​ចុងក្រោយ ហើយ​គួរ​ឲ្យ​កត់សម្គាល់ ក្រុម​នី​ហ្សេ​រី​យ៉ា​មាន​ប្រព័ន្ធ​ការពារ​និង​ប្រយុទ្ធ​ខ្សោយ​ក្នុង​ប្រាំ​ប្រកួត​នេះ ដោយ​របូត​៨​គ្រាប់​និង​រកបាន​ត្រឹម​២​តែ​គ្រាប់​ប៉ុណ្ណោះ​។​
​ ​
​ក្រុម​នី​ហ្សេ​រី​យ៉ា​ចាញ់​៥​ក្នុង​៦​ប្រកួត​ចុងក្រោយ និង​រក្សាបាន​ឃ្លី​ន​ស៊ីត​២​លើក​ក្នុង​១០​ប្រកួត​ចុងក្រោយ​។ ក្នុង​១៣​ប្រកួត​ចុងក្រោយ​នៅ​វើ​ល​ខាប់ ពួកគេ​ឈ្នះ​ត្រឹម​១​ប្រកួត​គត់​។​
​ ​
​បើ​និយាយ​ពី​ការលេង​នៅ​វើ​ល​ខាប់​នេះ ក្រុម​នី​ហ្សេ​រី​យ៉ា​មាន​បទពិសោធ​ច្រើនជាង​ក្រុម​អ៊ី​ស្លង់ ហើយ​នេះ​គឺជា​លើក​ទី​៦​សម្រាប់​ក្រុម​នី​ហ្សេ​រី​យ៉ា ដែល​បាន​បង្ហាញមុខ​នៅ​វើ​ល​ខាប់​។ ពួកគេ​ធ្លាប់​លេង​បាន​១៩​ប្រកួត​នៅ​វើ​ល​ខាប់​និង​ឈ្នះ​បាន​៥​ប្រកួត​។​
​ ​
​ក្រុម​អ៊ី​ស្លង់​ដែល​ឈរ​នៅ​លេខ​រៀង​ទី​២២​នៅលើ​ពិភពលោក​នឹងមិន​បារម្ភ​ពេក​ទេ​ចំពោះ​បទពិសោធ​របស់​ក្រុម​នី​ហ្សេ​រី​យ៉ា​នៅ​កម្រិត​នេះ ជាពិសេស​បន្ទាប់ពី​បង្ហាញ​ភាពខ្លាំង​ប្រឈមមុខ​ជាមួយ​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី និង​ក្រុម​អា​ហ្ស​ង់​ទីន​។​
​ ​
​ក្រុម​នេះ​ធ្លាប់ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹត្តិការណ៍ Euro 2016 ដោយ​យកឈ្នះ​ក្រុម​អូទ្រីស​និង​អង់គ្លេស ប៉ុន្តែ​ពួកគេ​ត្រូវការ​ពង្រឹងសមត្ថភាព​បន្ថែម​នៅមុន​ការប្រកួត​នេះ បន្ទាប់ពី​ប្រកួត​ស្មើ​២​និង​ចាញ់​៣​ក្នុង​៥​ប្រកួត​ចុងក្រោយ ដោយ​រកបាន​៦​គ្រាប់​និង​របូត​១២​គ្រាប់​។ ដូចជា​ក្រុម​នី​ហ្សេ​រី​យ៉ា​ដែរ អ៊ី​ស្លង់​រក្សាបាន​ឃ្លី​ន​ស៊ីត​ពីរលើក​ក្នុង​១០​ប្រកួត​ចុងក្រោយ​និង​ចាញ់​បួន​ប្រកួត​៕

​ទស្សន​: Nigeria 1-1 Iceland


​ ​
​ក្រុម​ស៊ែ​ប៊ី​កំពុងតែ​វិលត្រឡប់​ទៅកាន់​កម្រិត​ពិភពលោក​វិញ បន្ទាប់ពី​បានបង្ហាញ​មុខ​លើកដំបូង​កាលពី​ឆ្នាំ​២០១០ ទី​ដែល​ពួកគេ​បាន​យកឈ្នះ​ក្រុម​អាល្លឺម៉ង់​។ ក្រុម​នេះ​បាន​យកឈ្នះ​នៅ​ប្រកួត​ដំបូង​របស់ខ្លួន ហើយនឹង​បន្តដំណើរ​មកជួប​ជាមួយ​ក្រុម​ស្វ៊ី​ស ដែលមាន​ទម្រង់​លេង​ល្អ​គួរសម បើ​ពិនិត្យមើល​ទម្រង់​លេង​របស់​ពួកគេ​ពេល​ជួប​ក្រុម​ប្រេ​ស៊ី​ល​។​
​ ​
​ក្រុម​ស៊ែ​ប៊ី​ឈ្នះ​៣​និង​ចាញ់​២​ក្នុង​៥​ប្រកួត​ចុងក្រោយ ដោយ​រកបាន​៩​គ្រាប់​និង​របូត​៤​គ្រាប់ ប៉ុន្តែ​ពួកគេ​នៅតែមាន​កម្រិត​ទាប​ជាង​ក្រុម​ស្វ៊ី​ស ដែលមាន​ស្ថិតិ​ចាញ់​១​ក្នុង​១៨​ប្រកួត និង​មាន​ស្ថិតិ​ឈ្នះ​៣​និង​ស្មើ​២​ក្នុង​៥​ប្រកួត​ចុងក្រោយ ដោយ​រកបាន​១១​គ្រាប់​និង​របូត​២​គ្រាប់​។​
​ ​
​ស៊ែ​ប៊ី​ចាញ់​បួន​ក្នុងចំណោម​១៥​ប្រកួត​និង​បានបង្ហាញ​កម្លាំង​ប្រយុទ្ធ​ល្អ​គួរសម ដោយ​រកបាន​គ្រាប់​បាល់​ក្នុង​១២​ចំណោម​១៥​ប្រកួត​។ បួន​ប្រកួត​នៅ​វើ​ល​ខាប់ ក្រុម​ស៊ែ​ប៊ី ឈ្នះ​២​និង​ចាញ់​២​។​
​ ​
​បើ​ពិនិត្យមើល​ការរកបាន​គ្រាប់​បាល់​ជា​មធ្យម​២​គ្រាប់​ក្នុង​៥​ប្រកួត​ចុងក្រោយ ក្រុម​ស្វ៊ី​សមាន​ឱកាស​ច្រើនជាង​។ ពួកគេ​មាន​ស្ថិតិ​ឈ្នះ​១៨​និង​រក្សាបាន​ឃ្លី​ន​ស៊ីត​៥​លើក​ក្នុង​៧​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម​ស្វ៊ី​សមាន​បទពិសោធ​ច្រើនជាង​នៅ​ដំណាក់កាល​នេះ ហើយនឹង​ធ្វើ​បានល្អ​។ ពួកគេ​ក៏​ធ្លាប់​ឈ្នះ​៤​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​នៅ​វើ​ល​ខាប់​ផងដែរ​៕
​ទស្សន​: Serbia 2-3 Switzerland

ទស្សន៍ទាយ Brazil vs Costa Rica:

spot_img
×