Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ជួប​ការលំបាក​ច្រើន ត្រូវ​អត់ធ្មត់​ប្រឈម​ដោះស្រាយ ។ លុយកាក់ ល្អប្រសើរ មាន​ឱកាស​រក​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ ពោរពេញ​ដោយ​ភាពកក់ក្តៅ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ​អំណោយផល​ល្អ គ្រប់យ៉ាង​សុទ្ធតែ​អាច​សម្រេចបាន​ដោយ​ជោគជ័យ ។ លុយកាក់ ថ្ងៃនេះ​សមស​ស្រប​សម្រាប់​ការបញ្ចេញ​ទុន​វិនិយោគ​រកស៊ី ។ មនោសញ្ចេតនា អ្នក​មានគូស្រករ​គួរ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ភេទ​ខុសគ្នា ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​សូវ​ល្អ មានរឿង​រំខាន​ចិត្ត​ច្រើន ត្រូវ​ចេះ​ទប់ទល់​ដោយ​ភាពឈ្លាសវៃ ។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​គ្រប់​ហិរញ្ញវត្ថុ​ក្រែង​ត្រូវ​ខាតបង់​ស្មាន​មិន​ដល់ ។ មនោ​សញ្ចេ​នា ល្អប្រសើរ ចុះសម្រុង​ល្អ​ជាមួយ​គូស្នេហ៍​។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​វាយតម្លៃ​ខ្ពស់​ដោយ​ភាព​សកម្ម​ស្មោះត្រង់​ក្នុង​ការងារ​របស់​អ្នក ។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ ប្រាក់រង្វាន់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​រោង ៖ ការងារ ថ្ងៃនេះ​អាច​ចូលរួម​វិនិយោគ តែ​ចៀសវាង​ផ្នែក​អចលនទ្រព្យ ។ លុយកាក់ មាន​បន្ថែម​ចំណូល​ច្រើន​ពី​ការរកស៊ី ។ មនោសញ្ចេតនា​អាច​មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ប៉ង​យក​ជា​គូជីវិត ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​សហការ​ចរចា​រកស៊ី នឹង​ទទួលបាន​លទ្ធផល​ល្អ ។ លុយកាក់ ខ្ទង់​ចំណូល​កើនឡើង​ច្រើន ។ មនោសញ្ចេតនា រឹងមាំ ត្រូវ​ខំ​ថែរក្សា​ឲ្យបាន​ដូចដើម ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​បុព្វហេតុ​របស់​អ្នក ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍​ដើម្បី​រឹតចំណង​មនោសញ្ចេតនា​ឲ្យ​កាន់តែ​ផ្អែម​ល្ហែម ។​

​ឆ្នាំ​មមែ ៖ ការងារ រលូន គ្រប់យ៉ាង​ដំណើរការ​ដោយ​គ្មាន​ឧបសគ្គ ។ លុយកាក់ លេច​ឱកាស​រក​ប្រាក់​ច្រើន ត្រូវ​ចេះ​ចាប់​យក​ឲ្យទាន់ពេល ។ មនោសញ្ចេតនា ជា​ថ្ងៃ​អាច​ជួប​នឹង​ស្នេហា​ពិតប្រាកដ ។​

​ឆ្នាំ​វក ៖ ការងារ មិន​ត្រូវ​លូក​ជ្រៅ​ចូល​ក្នុង​កិច្ចការ​អ្នកដទៃ ។ លុយកាក់​មាន​ទាំង​ព័ត៌មាន​ល្អ​និង​អាក្រក់​អំពី​រឿង​លុយកាក់ ។ មនោសញ្ចេតនា​ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ កុំ​បង្ក​ការខ្វែងគំនិត​ជាមួយ​អ្នក​រួម​ការងារ នាំ​ឲ្យ​ថ្នាក់​លើ​សម្លឹង​អ្នក​ដោយ​ក្រសែភ្នែក​មិនល្អ ។ លុយកាក់ ប្រយ័ត្ន​ថ្ងៃនេះ អាច​មាន​មនុស្ស​ចង់​បោកប្រាស់​អ្នក ។ មនោសញ្ចេតនា មិន​ត្រូវ​ប្រើ​សម្តី​ធ្ងន់​ដាក់​គូស្នេហ៍​ទោះ​មានរឿង​អ្វី​ក៏​ដោយ​ក្នុងថ្ងៃនេះ ។​

​ឆ្នាំចរ ៖ ការងារ អាច​ចូលរួម​គម្រោង​វិនិយោគ ឬ​សហការ​រកស៊ី​ដោយ​ជោគជ័យ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការបង្ហាញ​ក្តី​ស្នេហ៍​ចំពោះ​មនុស្ស​ដែល​អ្នក​លួច​ស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ មិនល្អ ពើបប្រទះ​នឹង​ការ​មាក់ងាយ​ពី​មនុស្ស​នៅ​ជុំវិញ ត្រូវ​អត់ធ្មត់​កុំ​តបត ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​មនុស្ស​គ្រួសារ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ដោយសា​រ​តែ​រឿង​តូចតាច ៕

spot_img
×